កម្ពុជា​ប្ដេជ្ញា​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រែប្រួល​អាកាសធាតុ​ឲ្យ​បាន​ប្រសើរ​ជាង​មុន

ដោយ ម៉ម មុនីរតន៍
2015-12-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផ្ទះ​ពលរដ្ឋ​ដែល​ត្រូវ​ខ្យល់​បោកបក់​ដួល​រលំ នៅ​ឃុំ​ស្រែគ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៥។
ផ្ទះ​ពលរដ្ឋ​ដែល​ត្រូវ​ខ្យល់​បោកបក់​ដួល​រលំ នៅ​ឃុំ​ស្រែគ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៥។
Photo Provided

រដ្ឋាភិបាល​កម្ពុជា ប្ដេជ្ញា​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រែប្រួល​អាកាសធាតុ។ ការ​ប្រកាស​ជំហរ​របស់​កម្ពុជា នៅ​ពេល​នេះ ស្រប​ពេល​ប្រទេស ១៩៦ នៅ​លើ​ពិភពលោក ដែល​ជា​រដ្ឋ​ភាគី​នៃ​អនុញ្ញាត​រួម​ប្រយុទ្ធ​ប្រឆាំង​ការ​បម្រែបម្រួល​អាកាសធាតុ បាន​អនុម័ត​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ថ្មី កាល​ពី​ថ្ងៃ​ទី​១២ ធ្នូ កន្លង​ទៅ​ថ្មីៗ​នេះ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​បរិស្ថាន អះអាង​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​នេះ វា​ពុំ​មែន​ជា​រឿង​ថ្មី​ទេ​ចំពោះ​កម្ពុជា ក៏ប៉ុន្តែ​អ្វី​ដែល​ចាំបាច់​នៅ​ពេល​នេះ គឺ​ជា​សករាជ​ថ្មី​ដែល​កម្ពុជា ត្រូវ​រួម​ចំណែក​បន្ថែម​ទៀត ដើម្បី​ធានា​ឲ្យ​បញ្ហា​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​នេះ ត្រូវ​ប្រាកដ​ថា ត្រូវ​បាន​កាត់​បន្ថយ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ថា កម្ពុជា ពុំ​មែន​ជា​ប្រទេស​ប្រើប្រាស់​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​នោះ​ទេ ក៏ប៉ុន្តែ​កម្ពុជា នៅ​តែ​ប្ដេជ្ញា​រាល់​ទម្រង់​នៃ​ការ​ចូលរួម ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​នេះ​ដែរ។ លោក​បន្ត​ថា «យើង​ត្រូវ​តែ​បន្ត​អនុវត្ត ហើយ​យើង​ត្រូវ​តែ​ខិតខំ​អនុវត្ត​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត។ មួយ​ទៀត យើង​ហៅ​ថា​កសាង​សមត្ថភាព បន្សាំ​ក៏ដូចជា​ធ្វើ​យ៉ាង​ណា​ឲ្យ​គាត់​មាន​ភាព​ធន់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ»

របាយការណ៍​ស្ដីពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​ដែល​មាន​អ្នក​ចូលរួម​ជាង ៣​ពាន់​នាក់​មក​ពី​បណ្ដា​ប្រទេស​ជិត ២០០ ដែល​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រែប្រួល​អាកាសធាតុ បាន​អនុម័ត​លើ​កិច្ច​ព្រមព្រៀង​ថ្មី​ទៀត ដែល​កិច្ច​ព្រមព្រៀង​នេះ​ហៅ​ថា​ជា​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ថ្មី​មួយ។

កិច្ច​ព្រមព្រៀង​ដែល​ផ្ដើម​ចេញ​ពី​ក្ដី​កង្វល់​របស់​ពិភពលោក​នេះ ដាក់​ចេញ​នូវ​គោលការណ៍​ចំនួន ៧​ចំណុច ក្នុង​នោះ​រួម​មាន ស្នើសុំ​ឲ្យ​ប្រទេស​ដែល​មិន​ទាន់​ដាក់​របាយការណ៍ រួសរាន់​ដាក់​របាយការណ៍​របស់​ខ្លួន​ឲ្យ​បាន​មុន​សន្និសីទ​លើក​ទី​២២ នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ស្នើសុំ​ប្រទេស​ទាំងអស់​ផ្ដល់​ជូន​លេខាធិការដ្ឋាន នូវ​ផែនការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​របស់​ខ្លួន​រយៈពេល​វែង ការ​ផ្ដល់​ជូន​ធនធាន​ថវិកា​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ និង​ប្រទេស​អភិវឌ្ឍន៍ ត្រូវ​បន្ត​កៀរគរ​ធនធាន​ថវិកា​ឲ្យ​បាន​ចាប់​ពី ១០០​ពាន់​លាន​ដុល្លារ រហូត​ដល់​ឆ្នាំ​២០២៥ ជាដើម។

នាយក​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum) លោក តឹក វណ្ណរ៉ា យល់​ឃើញ​ថា ឆ្លើយ​តប​ការ​ប្រែប្រួល​អាកាសធាតុ​នេះ កម្ពុជា អនុវត្ត​បាន​ច្រើន​ណាស់​ដែរ​ក្នុង​ពេល​កន្លង​ទៅ​នេះ ក៏ប៉ុន្តែ​លោក​មើល​ឃើញ​ថា អ្វី​ដែល​នៅ​តែ​ជា​បញ្ហា​នោះ ត្រង់​ថា ការ​បន្សាំ​នៅ​ថ្នាក់​ក្រោម​ជាតិ​នៅ​តែ​ជា​បញ្ហា​ប្រឈម​នៅ​ឡើយ។ លោក​បន្ត​ថា «ប៉ុន្តែ​អ្វី​ដែល​យើង​នៅ​ខ្វះខាត គឺ​ការ​ជំរុញ​ទាក់ទង​ការ​កសាង​សមត្ថភាព​នៅ​ថ្នាក់​មូលដ្ឋាន ហើយ​និង​ការ​បង្ហូរ​ធនធាន ទាំង​ធនធាន​ហិរញ្ញវត្ថុ និង​ធនធាន​ចំណេះ​ដឹង​ជំនាញ ទៅ​ដល់​ថ្នាក់​ឃុំ-សង្កាត់។ ថ្នាក់​ភូមិ ថ្នាក់​ឃុំ-សង្កាត់ នៅ​ថ្នាក់​ក្រោម​ជាតិ​ហ្នឹង យើង​ឃើញ​ថា​នៅ​មាន​ការ​ខ្វះខាត​ខ្លាំង»

មន្ត្រី​ក្រសួង​បរិស្ថាន លោក សៅ សុភាព អះអាង​ថា កម្ពុជា មាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ​ណាស់​មក​ហើយ​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រែប្រួល​អាកាសធាតុ​នេះ។ ថ្វី​បើ​កម្ពុជា ឆ្លង​កាត់​ឧបសគ្គ និង​ជោគជ័យ​របស់​ខ្លួន​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នេះ​ក៏ដោយ​ចុះ ក៏​រដ្ឋាភិបាល​នៅ​តែ​ត្រូវ​ការ​ជា​ចាំបាច់ ទាំង​ផ្នែក​ធនធាន និង​ជំនួយ​បច្ចេកទេស​បន្ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

ណែក មេចឃើញអត់ៗៗៗ ឃើញថារដ្ឋាភិបាលលោក ហ៊ុនសែន បាននិងកំពុងដើរលើផ្លូវត្រូវទេ ចំជាអត់ដឹងអីមែន បានជាលោកប្រឹង​ប្រែងកាប់កាយបំផ្លាញព្រៃឈើដូចរាល់ថ្ងៃនេះ ព្រោះខ្លាចវាអញ្ចឹង​ខ្លាច​វារលុំសង្កត់លើផ្ទះប្រជាពលរដ្ឋលោកអញ្ចឹង សរុបទៅទាល់តែ​អស់ព្រៃ​ទើប​រាស្រ្តខ្មែររស់បានស្រួល សុខសាន្ត រុងរឿង ផុតទុក្ខ ផុតភ័យ មែនអត់?

Dec 14, 2015 06:26 AM

អ្នក​អាន​អនាមិក

Sao-Sopheap, don't you understand that the climate change in Cambodian because of your government's corruption destroy all forest.

Dec 14, 2015 02:25 AM

អ្នក​អាន​អនាមិក

យោងអត្មាមិនរួចផង រកតាប្រឡាយឲ្យគ្រប់គ្រាន់ធើស្ហ្រែមិនបាន ម៉ោប្ដេជ្ញាប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ អញហ្អោយអញ! នាយខ្វាក់ខ្វិនយកអណ្ដើកអួតថាចៃ មិនដឹងថាយក្សរាកអាចមឬនាយខ្វិនរាកអាចម។

Dec 13, 2015 10:19 AM

គេហទំព័រ​ទាំងមូល