អាជ្ញាធរ​ខេត្ត​កំពង់ចាម​ចាប់​ជន​ប្រព្រឹត្តិ​បទល្មើស​នេសាទ​ខុស​ច្បាប់​១៥​នាក់

អាជ្ញាធរ​ខេត្ត​កំពង់ចាម បាន​ចេញ​បង្រ្កាប​អ្នក​ប្រព្រឹត្តិ​បទល្មើស​នេសាទ​នៅ​តាម​ដង​ទន្លេរ​មេគង្គ កាល​ពី​ថ្ងៃ​ទី​៧ និង​ថ្ងៃ​ទី​៨ ធ្នូ បាន​ចំនួន ១៥​នាក់ ដោយ​រឹប​អូស​បាន​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ផង។
ដោយ​ សូត សុខប្រាថ្នា
2013-12-09
Share
នេសាទ​បឹង​ធំ កំពង់ចាម ៦២០ ៩-កុម្ភៈ-២០១២៖ អ្នកនេសាទ​កំពុង​​ចត​ទូក នៅ​ក្នុង​បឹង​ធំ ឃុំ​មៀន ស្រុក​ព្រៃ​ឈរ ខេត្ត​កំពង់ចាម។
RFA/Tin Zakariya

ប្រធាន​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ចាម លោក ហុង ណាក់ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​៩ ធ្នូ ថា ខាង​ក្រុមការ​ងារ​លោក​បាន​ចុះ​បង្រ្កាប​បទល្មើស​នេសាទ​ធ្ងន់ធ្ងរ​នៅ​តាម​​ទន្លេ​រមេគង្គ​ក្នុង​ខេត្ត​កំពង់ចាម គឺ​ការ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ប្រភេទ​ថ្មី ឈ្មោះ​ថា យាងកាវ ចំនួន ១៥​នាក់ ក្នុង​នោះ​ជនជាតិចាម ​ចំនួន ៨​នាក់ និង​ជន​ជាតិ​វៀតណាម ចំនួន ៧​នាក់។

វត្ថុ​តាង​ភ្ជាប់​ជាមួយ​ជន​ប្រព្រឹត្តិ​បទល្មើស​នេសាទ​ទាំង​នោះ មាន​​​ដូច​ជា ទូក កាណូត​ម៉ាស៊ីន​ចំនួន ៦​គ្រឿង និង​ឧករណ៍ យាងកាវ ចំនួន ៣​វង់។ លោក​បញ្ជាក់​ថា ការ​ប្រព្រឹត្ត​បទល្មើស​ទាំង​នោះ គឺ​ធ្វើ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ជា​ខ្លាំង​ដល់​ពូជ​មច្ឆា​ជាតិ៖ «អូ! វា​ខុស​តែម្ដង​អា​ហ្នឹង វា​ខុស​ច្បាប់ ពីព្រោះ​អា​នេះ​វា​គឺ​កាវ អា​យាងកាវ​ហ្នឹង វា​អូស​ទូក​ពីរ​ធ្វើ​សកម្មភាព​វា​ម្តងៗ ពាក់​កណ្តាល​ទន្លេ អូស​ដល់​បាត​ទន្លេ។អី​ក៏​មិន​នៅ​ដែរ ដល់​បាត​ដី​​ទន្លេ មច្ឆា​ជាតិ​អី​ក៏​មិន​នៅ​ដែរ វា​មិន​សល់​ទេ អា​ប៉ុន​កូន​ដៃ​ប៉ុន​អី​ក៏ដោយ​អស់​ដែរ​គ្មាន​សល់​ទេ»

លោក​ថ្លែង​បន្ត​ថា អាជ្ញាធរ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​​ខេត្ត​កំពង់ចាម បាន​ចេញ​ធ្វើ​សកម្មភាព​បង្ក្រាប​ជា​ហូរហែ ប៉ុន្តែ​នៅ​តែ​មាន​សកម្មភាព​នេសាទ​ខុស​ច្បាប់​កើត​មាន​ឡើង​ដដែល គឺ​ដោយសារ​តែ​ទីតាំង​ភូមិសាស្ត្រ​ខេត្ត​កំពង់ចាម មាន​លក្ខណៈ​ទូលំទូលាយ ទើប​ធ្វើ​ឱ្យ​មាន​លំបាក​ក្នុង​ការ​បង្រ្កាប។ លោក​បាន​ឱ្យ​ដឹង​ទៀត​ថា ជន​ល្មើស​ទាំង​អស់​កំពុងស្ថិត​ឯ​ស្នង​ការ​ខេត្ត​ ដើម្បី​បំពេញ​សំណុំ​បែប​បទ​បញ្ជូន​ទៅ​តុលាការ​ចាត់​ការ​តាម​នីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។