សា្ថនីយ​ទឹក​ទន្លេ​ក្នុង​ខេត្ត​ចំនួន​៣ មាន​កម្ពស់​ទឹក​លើស​ពី​ប្រកាស​អាសន្ន

វិទ្យុ​អាស៊ី​សេរី
2018-08-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផ្លូវ​មួយ​ខ្សែនេះ លេខ៣៨៣A ឋិត​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង កំពុង​រង​ការ​គំរាម​ពី​ទឹក​ជំនន់ ក្រោយ​ការ​​បាក​ទំនប់សេពាន សេណាមណយ ប្រទេស​ឡាវ កាល​ពី​ចុង​ខែ​កក្កដា។ រូប៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​២០១៨
ផ្លូវ​មួយ​ខ្សែនេះ លេខ៣៨៣A ឋិត​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង កំពុង​រង​ការ​គំរាម​ពី​ទឹក​ជំនន់ ក្រោយ​ការ​​បាក​ទំនប់សេពាន សេណាមណយ ប្រទេស​ឡាវ កាល​ពី​ចុង​ខែ​កក្កដា។ រូប៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​២០១៨
រូប៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​២០១៨

សា្ថនីយ​ទឹក​ទន្លេ​ក្នុង​ខេត្ត​ចំនួន៣ មាន​កម្ពស់​ទឹក​លើស​ពី​ការ​ប្រកាស​អាសន្ន ឬ​ប្រុងប្រយ័ត្ន ក្នុង​នោះ​មាន​ស្ថានីយ​ទន្លេ​មេគង្គស្ទឹងត្រែង ទន្លេ​មេគង្គ​កំពង់ចាម និង​ស្ថានីយ​ទឹក​ទន្លេ​បាសាក់កោះ​ខែល ស្ថិត​នៅ​ខេត្ត​កណ្តាល។

ព្រឹត្តិបត្រ​ព័ត៌មាន និង​ការ​ព្យាករ​ពី​កម្ពស់​ទឹក​ជំនន់​ប្រចាំ​ថ្ងៃទី​១០ ខែ​សីហា​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បញ្ជាក់​ថា ស្ថានីយ​ទន្លេ​មេគង្គស្ទឹងត្រែង ទឹក​មាន​កម្ពស់ ១០,៧៣​ម៉ែត្រ (កម្រិត​ប្រុងប្រយ័ត្ន ១០,៧០​ម៉ែត្រ)។ ទន្លេ​មេគង្គកំពង់ចាម ទឹក​មាន​កម្ពស់​ឡើង​ដល់ ១៥,២៧​ម៉ែត្រ(កម្រិត​ប្រុងប្រយ័ត្ន ១៥,២០​ម៉ែត្រ) និង​ទន្លេ​បាសាក់កោះ​ខែល ទឹក​មាន​កម្ពស់ ៧,៦៥​ម៉ែត្រ (កម្រិត​ប្រុងប្រយ័ត្ន ១៥,២០​ម៉ែត្រ)

រីឯ​ស្ថាននីយ​ទន្លេ​មេគង្គក្រចេះ មាន​កម្ពស់​ទឹក ២១,៩៣​ម៉ែត្រ ដែល​ជិត​ដល់​កម្រិត​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ក្នុង​កម្ពស់ ២២​ម៉ែត្រ។ តាម​ការ​ព្យាករណ៍ កម្ពស់​ទឹក​ទន្លេ​ទាំង​នេះ នឹង​បន្ត​ហក់​ឡើង​ពីរ​ទៅ​បី​ថ្ងៃ​ទៀត។

អាជ្ញាធរ​នៅ​តែ​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ដែល​រង​ការ​ប៉ះពាល់​ពី​ទឹក​​ជំនន់​នេះ​ឲ្យ​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ពិសេស​យក​ចិត្ត​ទុក​ដាក់​មើល​កូន​ចៅ​តូចៗ បង្ការ​គ្រោះថ្នាក់​ផ្សេងៗ ដោយ​យថា​ហេតុ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល