បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឡង់​ចុះ​ល្បាត​ព្រៃ​ចាប់​បាន​វត្ថុ​តាង​កាប់​បំផ្លាញ​ព្រៃឈើ

ដោយ ខែ សុណង
2015-01-23
Share
ព្រៃ​ឡង់ ៦១០ គំនរ​ឈើ​អារ​ដែល​ក្រុម​ឈ្មួញ​គរ​ទុក​នៅ​តំបន់​ព្រៃឡង់ ខេត្ត​កំពង់ធំ។
Photo Provided

បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឡង់ ខេត្ត​កំពង់ធំ កំពុង​រង់ចាំ​បញ្ជូន​វត្ថុ​តាង​ដែល​ចាប់​បាន​ពី​បទល្មើស​ក្នុង​ព្រៃឡង់​ទៅ​ឲ្យ​អាជ្ញាធរ​ស្រុក​សណ្ដាន់។

សមាជិក​បណ្ដាញ​សហគមន៍​ការពារ​ព្រៃឡង់ លោក គឹម ឆេង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៣ មករា ថា វត្ថុ​តាង​មួយ​ចំនួន​ដូចជា រណា​យន្ត​៣​គ្រឿង គោ​យន្ត​៣​គ្រឿង ម៉ាស៊ីន​ឆក់​ត្រី និង​ឈើ​ផ្ដៀក​១០​ម៉ែត្រគីប ពួកគាត់​ចាប់​បាន​នៅ​ចំណុក​ច្រក​តោល ដំណាក់​កកោះ ចំណុច​វាល​ត្រពាំង​ជ្រៃ ក្នុង​ទឹក​ដី​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ។ លោក​ថា សហគមន៍​បាន​ធ្វើ​របាយការណ៍​និង​បញ្ជូន​ទៅ​រក្សា​ទុក​ក្នុង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​មានរិទ្ធ និង​មួយ​ចំនួន​កំពុង​រង់ចាំ​លោក​អភិបាល​ស្រុក​សណ្ដាន់​ទទួល​យក​ទៅ​រក្សា​ទុក​ជា​ភស្តុតាង។ លោក គឹម ឆេង បញ្ជាក់​ថា ក្រៅ​ពី​វត្ថុ​តាង​ទាំង​នេះ សហគមន៍​ក៏​បាន​ឃើញ​ជន​ល្មើស​ជា​ច្រើន​នាក់​ពួន​សម្ងំ​ក្នុង​ព្រៃ ប៉ុន្តែ​ពួកគេ​បាន​រត់​គេច​ខ្លួន៖ «ក្រៅ​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ មូលហេតុ​ដែល​ចុះ​នេះ​គឺ​ដោយ​សារ​តែ​សហគមន៍​បាន​ដឹង​ថា​មាន​បទល្មើស​កាប់​ចម្ការ​យ៉ាង​គគ្រឹកគគ្រេង​ផង»

សេចក្ដី​រាយការណ៍​ពី​ការ​ចាប់​បាន​វត្ថុ​តាង​ក្នុង​បទល្មើស​ព្រៃឈើ​នេះ បាន​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ខេត្ត​កំពង់ធំ និង​ខេត្ត​ព្រះវិហារ ជាង​២០នាក់ បាន​ចុះ​ល្បាត​ព្រៃ​រយៈពេល​៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់​២១ មករា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល