កម្ពុជា​នឹង​រៀបចំ​កិច្ច​ប្រជុំ​កំពូល​យុវជន​ពិភពលោក​ពាក់ព័ន្ធ​បញ្ហា​បរិស្ថាន

ដោយ ថា កិត្យា
2017.01.11
ប្រជុំ​កំពូល​យុវជន​ពិភពលោក ៨៥៥ សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​កិច្ច​ប្រជុំ​កំពូល​យុវជន​ពិភពលោក​ឆ្នាំ​២០១៧។ Screenshot
Screenshot

ក្រសួង​បរិស្ថាន នឹង​រៀបចំ​កិច្ច​ប្រជុំ​កំពូល​យុវជន​ពិភពលោក​ឆ្នាំ​២០១៧ (Global Youth Summit) ក្រោម​ប្រធានបទ «បរិស្ថាន​ស្អាត គឺ​ផ្ដើម​ចេញ​ពី​យុវជន» នៅ​ថ្ងៃ​ទី​១២ ខែ​មករា នៅ​ទីស្ដីការ​ក្រសួង​បរិស្ថាន។

សេចក្តី​ប្រកាស​របស់​ក្រសួង​បរិស្ថាន ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ដោយ​មាន​ការ​ចូលរួម​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ និង​យុវជន​ប្រមាណ​ជិត ២០០​នាក់ ក្នុង​នោះ​មាន​យុវជន​កម្ពុជា និង​យុវជន​មក​ពី​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន។

សេចក្តី​ប្រកាស​ព័ត៌មាន ឲ្យ​ដឹង​បន្ត​ថា កិច្ច​ប្រជុំ​នេះ គឺ​រៀបចំ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​អភិវឌ្ឍ​អ្នក​ដឹកនាំ​ជា​យុវជន និង​ជំរុញ​ការ​រក​ដំណោះស្រាយ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​សម្រាប់​បរិស្ថាន និង​សុខមាលភាព​សង្គម។

កិច្ច​ប្រជុំ​កំពូល​យុវជន​ពិភពលោក​ឆ្នាំ​២០១៧ នេះ ធ្វើ​ឡើង​ចំនួន​ពីរ​លើក ដោយ​លើក​ទី​១ ធ្វើ​នៅ​រាជធានី​ភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៤ ខែ​មករា និង​លើក​ទី​ពីរ ធ្វើ​នៅ​ខេត្ត​សៀមរាប ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែ​កក្កដា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។