ក្រសួង​កសិកម្ម​ណែនាំ​ឲ្យ​ទប់ស្កាត់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ថ្មី ហៅ​ថា លប​ប្រើស​១០០

2019-01-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​របស់​គណៈកម្មការ​បង្ក្រាប​បទល្មើស​នេសាទ នៅ​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១១។
សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​របស់​គណៈកម្មការ​បង្ក្រាប​បទល្មើស​នេសាទ នៅ​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១១។
RFA

ក្រសួង​កសិកម្ម​ រុក្ខា ប្រមាញ់​ និង​នេសាទ​ បាន​រក​ឃើញ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ថ្មី​ទៀត ​ដែល​ជន​ល្មើស​ទើប​បង្កើត​ថ្មី​មាន​ឈ្មោះ​ថា​ លប​កន្ទុយ​កណ្ដុរ ឬ​លប​ពោះវៀន​ជ្រូក​ ឬ​ហៅ​ម៉្យាងទៀត​ថា​លប​ប្រើស​១០០ ប្រើប្រាស់​ដើម្បី​នេសាទ​ខុស​ច្បាប់។

កន្លងមក​ក្រសួង​កសិកម្ម​ហាមឃាត់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​មួយ​ចំនួន ​រួមមាន​ឧបករណ៍​ឆក់​ត្រី​មង​ក្រឡា​ញឹក​ ឬ​ហៅ​ថា ​សៃយ៉ឺន​​ជាដើម។

ការ​បង្កើត​ឧបករណ៍​ថ្មី​នេះ ទោះ​បី​ក្រសួង​ធ្លាប់​បាន​ចេញ​សារាចរ​ណែនាំ​ស្ដីពី​វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​ជលផល​ដោយ​ប្រើ​ប្រាស់​ឧបករណ៍​លប​កន្ទុយ​កណ្ដុរ​ឬ​លប​ប្រើស​១០០​ នេះ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជលផល​ទាំង​អស់​ធ្វើ​ការ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ អ្នក​នេសាទ​អាជ្ញាធរ​មូលដ្ឋាន​សហគមន៍​នេសាទ​ និង​អ្នក​ពាក់ព័ន្ធ​ដ៏​ទៃ​ទៀត​ឲ្យ​បាន​ទូលំទូលាយ​ដើម្បី​ទប់ស្កាត់​ការ​នេសាទ​ដែល​ប្រើ​ប្រាស់​ឧបករណ៍​ខុស​ច្បាប់​ទាំង​នេះ។

ច្បាប់​ស្ដីពី​ជលផល​ឆ្នាំ​២០០៦​ ត្រង់​មាត្រា​៩៨ ​និង​ត្រង់​ចំណុច​៦​ ចែង​ថា​ ការ​នេសាទ​ដោយ​ឧបករណ៍​ទំនើប​ឬ​ឧបករណ៍​នេសាទ​ ដែល​បង្កើត​ថ្មី​ ឬ​របៀប​នេសាទ​បែប​ថ្មី ឬ​ឧបករណ៍​នេសាទ ​ដែល​គ្មាន​កំណត់​ក្នុង​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​ ដែល​នាំ​មក​នូវ​ការ​បំផ្លាញ​មច្ឆជាតិ​ធនធាន​ជលផល​ ប្រព័ន្ធ​អេកូឡូស៊ី​ជលផល​ត្រូវ​ផ្ដន្ទាទោស​ក្រោម​បទ​ល្មើស​ជលផល​ថ្នាក់​ទី១ ដែល​ត្រូវ​ដាក់​ពន្ធនាគារ​ពី ៣ ទៅ ៥ឆ្នាំ និង​វត្ថុតាង​ទាំង​អស់​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ ឬ​បំផ្លាញ​ចោល​ និង​ដកហូត​កិច្ចព្រមព្រៀង​ ឬ​លិខិត​អនុញ្ញាត​ ចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​បទល្មើស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល