អាជ្ញាធរ​ខេត្ត​ក្រចេះ​ចុះ​លប់​រណ្ដៅ​រ៉ែ​មាស​ដែល​ពលរដ្ឋ​ធ្វើ​អាជីវកម្ម​ខុសច្បាប់

ដោយ វ៉ែន សុមេធ
2018-10-25
Share
រណ្ដៅ​ជីក​រ៉ែ​មាស ក្រចេះ ២០១៧ ៦២២ រណ្តៅ​ជីក​រ៉ែ​មាស​ឋិត​នៅ​ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខែត្រ​ក្រចេះ។ រូបថត​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

រណ្ដៅ​រ៉ែ​មាស​ជាច្រើន​រណ្ដៅ​ស្ថិតនៅ​ភូមិ​អូពោរ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ ដែល​ពលរដ្ឋ​ធ្វើ​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ​ជាច្រើន​ឆ្នាំ​មក​នោះ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ក្រចេះ ចុះទៅ​ឈូស​លប់​រណ្ដៅ​រ៉ែ​មាស​ទាំងនោះ កាលពី​ថ្ងៃ​ទី​២៤ តុលា។ អាជ្ញាធរ​ចោទ​ពលរដ្ឋ​ថា បាន​រុករក​រ៉ែ​មាស​បែប​អនាធិបតេយ្យ និង​គ្មាន​ច្បាប់​អនុញ្ញាត។

ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ក្រចេះ លោក សុខ គីរីរតន៍ ត្រូវ​បាន​សារព័ត៌មាន​ក្នុងស្រុក​ស្រង់​សម្ដី​ថា មន្ត្រី​ជំនាញ​នៃ​មន្ទីរ​រ៉ែ និង​ថាមពល​បាន​ចុះទៅ​បិទ​ការ​ជីក​រុករក​រ៉ែ​មាស នៅ​តំបន់​នោះ ជាច្រើន​លើក​ច្រើន​សា​មក​ហើយ ក៏ប៉ុន្តែ​ពលរដ្ឋ​នៅតែ​លួច​ជីក​រក​រ៉ែ​មាស​ធ្វើ​អាជីវកម្ម​ដដែល។

លោក​ឲ្យ​ដឹង​ទៀត ថា កន្លងមក​មាន​ពលរដ្ឋ​មួយ​ចំនួន​ទទួលរង​គ្រោះ​ដោយសារ​ការ​បាក់​ដី​លុបរណ្ដៅ​រ៉ែ និង​ពុល​ផ្សែង​ក្នុង​រណ្ដៅ ពេល​ពលរដ្ឋ​ចុះ​បូម​ទឹក​ចេញពី​រណ្ដៅ​រ៉ែ​មាស​ទាំងនោះ។

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​លោក សុខ គីរីរតន៍ បញ្ជាក់​ទៀត​ថា បើ​ពលរដ្ឋ​ណា​នៅតែ​លួច​ជីក​រុករក​រ៉ែ​មាស​ធ្វើ​អាជីវកម្ម​ខុសច្បាប់​បែប​អនាធិបតេយ្យ​នៅ​តំបន់​នោះ​ទៀត លោក​នឹង​ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ ដើម្បី​ឲ្យ​តុលាការ​ចាត់ការ​តាមច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល