ក្រសួង​ធនធាន​ទឹក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ជំនន់​ទឹក​ភ្លៀង

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រុង​ប្រយ័ត្ន​ទឹក​ជំនន់​ទឹក​ភ្លៀង ដែល​អាច​កើត​មាន​ឡើង​នៅ​អំឡុង​ចុង​សប្ដាហ៍​នេះ។
ដោយ ទេព សុរ៉ាវី
2013.09.03
ជំនន់​ទឹក​ភ្លៀង បន្ទាយមានជ័យ ៦១០ លំនៅឋាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដែល​រង​ការ​លិច​លង់​ដោយសារ​ទឹក​ជំនន់​មក​ពី​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​២០១៣។
RFA/Soun Sophalmony

លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តី​ជូន​ដំណឹង​នៅ​ព្រឹក​ថ្ងៃ​ទី៣ ខែ​កញ្ញា ថា នៅ​ថ្ងៃ​ទី៥ ខែ​កញ្ញា ខាង​មុខ​នេះ នឹង​មាន​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ​កើត​ឡើង នៅ​លើ​អាង​ទន្លេ​មេគង្គ ក្នុង​ប្រទេស​ថៃ និង​ប្រទេស​ឡាវ។ ប្រព័ន្ធ​សម្ពាធ​នេះ​នឹង​រំកិល​ចុះ​មក​ទិស​ខាង​ត្បូង និង​អូស​កាត់​ពី​លិច​ទៅ​កើត លើ​ភាគ​កណ្ដាល​នៃ​ប្រទេស​កម្ពុជា ត្រង់​ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ទី៧ ខែ​កញ្ញា។

លោក លឹម គានហោ បញ្ជាក់​ក្នុង​លិខិត​ថា កម្ពុជា នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ច្រើន​ស្ទើរ​ទូទាំង​ប្រទេស ចាប់​ពី​ថ្ងៃ​ទី៦ ដល់​ថ្ងៃ​ទី១១ ខែ​កញ្ញា និង​អាច​បង្ក​ឲ្យ​មាន​ជំនន់​ទឹក​ភ្លៀង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម អំពាវនាវ​ឲ្យ​ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគីរី ព្រះវិហារ ភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កណ្ដាល កំពង់ស្ពឺ តាកែវ ព្រៃវែង ស្វាយរៀង កំពត និង​ខេត្ត​ព្រះសីហនុ ត្រូវ​ប្រុង​ប្រយ័ត្ន និង​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ជាយថាហេតុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។