ប័ណ្ណសារព័ត៌មាន
2017-08-29
ជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៩ ខែសីហា នៅតែបន្តឡើងលិចផ្លូវជាតិលេខ៥ នៅឃុំអូរតាគី ស្រុកថ្មគោល នៅឡើយ ខណៈអាជ្ញាធរខេត្តនេះបើកប្រឡាយរំដោះទឹកចេញខ្លះក៏ដោយ។ អភិបាលខេត្តបាត់ដំបង បញ្ជាក់ថា ស្ថានភាពទឹកនឹងបានស្រុកដូចប្រក្រតីវិញក្នុងពេលឆាប់ៗ។
2017-08-29
ជនជាតិដើមភាគតិចព្នង ប្រមាណ ១០នាក់មកពីភូមិស្រែគរ និងភូមិក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៩ ខែសីហា ដាក់ញត្តិទៅក្រសួងមហាផ្ទៃ និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើឲ្យស្ថាប័នទាំងពីរនេះជួយដល់ពលរដ្ឋចំនួន ១៤៣គ្រួសារដែលរងផលប៉ះពាល់ដោយសារការបិទទ្វារទឹកនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ។
2017-08-29
មន្ត្រីសង្គមស៊ីវិល និងសហគមន៍នេសាទ សម្ដែងមោទនភាពចំពោះវត្តមានកូនផ្សោត ៨ក្បាល ងើបបង្ហាញខ្លួននៅអន្លង់អភិរក្សផ្សោត ៣ទីតាំងផ្សេងគ្នា នៅដងទន្លេមេគង្គនៃស្រុកសំបូរ ខែត្រក្រចេះ។
2017-08-29
ក្រុមអ្នកសិក្សាស្រាវជ្រាវមកពីសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) រកឃើញថា ការបាត់បង់ព្រៃឈើក្នុងប្រទេសកម្ពុជា អាចបណ្តាលឲ្យមានហានិភ័យខ្ពស់ដល់ការកើតមានឡើងនូវជំងឺរាករូស ជំងឺឆ្លងផ្លូវដង្ហើម និងជំងឺគ្រុនក្តៅ ដែលជាប្រភពចម្បងមួយនៃអត្រាមរណភាព និងអត្រាកើតរោគរបស់កុមារអាយុក្រោម ៥ឆ្នាំ។
2017-08-27
អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) នៅព្រឹកថ្ងៃទី២៧ សីហា រៀបចំវេទិកាយុវជនស្ដីពី “យុទ្ធសាស្ត្ររបស់គណបក្សនយោបាយក្នុងការគ្រប់គ្រងចំណូលធនធានរ៉ែ និងប្រេងកាត”។ កម្មវិធីនេះមានអ្នកចូលរួមជិត ៣០០នាក់ ភាគច្រើនគឺជាយុវជន និងមានព្រះសង្ឃមួយចំនួនផង។
2017-08-27
ឈើមូលរាប់ពាន់ដើមនៅតំបន់ភ្នំអាត និងភ្នំម៉ាហាល ក្នុងដែនជម្រកសត្វព្រៃលំផាត់ខេត្តរតនគិរី ដែលជនជាតិដើមភាគតិចរស់នៅតំបន់ក្បែរនោះប្រើប្រាស់ និងថែរក្សាជាលក្ខណៈប្រពៃណី ត្រូវបានគេកាប់ធ្វើអាជីវកម្មខុសច្បាប់ក្នុងរយៈពេលតែបីខែប៉ុណ្ណោះ។
2017-08-26
ប្រជាពលរដ្ឋនៅបណ្ដាស្រុកមួយចំនួនក្នុងខេត្តកំពង់ចាម បារម្ភពីវាសនាពូជត្រីថា អាចនឹងហិនហោចនៅថ្ងៃខាងមុខ ត្បិតកូនត្រីតូចៗ ត្រូវបានគេនេសាទដោយប្រើឧបករណ៍ខុសច្បាប់ជារៀងរាល់ថ្ងៃ។ ពលរដ្ឋអះអាងថា បទល្មើសនេសាទ ពិសេសការប្រើប្រាស់លូស្បៃមុងកាន់តែកើតមានច្រើនក្នុងរដូវបិទនេសាទ។
2017-08-26
ពលរដ្ឋនៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចោទនាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ឈ្មោះ ឃីម ឡុង ថា បានទទួលសំណូក ២០ម៉ឺនរៀលជាថ្នូរនឹងការប្រគល់ឧបករណ៍នេសាទខុសច្បាប់ប្រភេទស្បៃមុង ចំនួនបីខ្សែឲ្យទៅជនល្មើសវិញ។
2017-08-25
អ្នកភូមិមកពីស្រុកសេសាន ខេត្តស្ទឹងត្រែង ៧នាក់ នាំគ្នាទៅដាក់ញត្តិនៅក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី២៥ ខែសីហា ស្នើសុំផ្ដល់ដំណោះស្រាយមួយចំនួនដល់ពួកគេ នៅពេលដែលពលរដ្ឋក្នុងភូមិ២ ចំនួន ១៤៣គ្រួសារ កំពុងរងផលប៉ះពាល់ពីការបិទទ្វារទឹកក្នុងសំណង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ។
2017-08-25
ពលរដ្ឋរស់នៅឃុំញ៉ាង ស្រុកអណ្ដូងមាស អះអាងថា ព្រៃឈើនៅជាប់តំបន់ព្រំដែនក្នុងភូមិចង ចំណុចផ្លូវឈូសថ្មីក្បែរបង្គោលព្រំដែនលេខ១៩ លើ៤ កំពុងរងការកាប់យកឈើ និងរានយកដីជាកម្មសិទ្ធិ។ អ្នកភូមិបារម្ភថា ព្រៃឈើដែលសេសសល់នៅតំបន់នោះ នឹងរងការបំផ្លាញអស់ ប្រសិនបើអាជ្ញាធរមិនប្រញាប់ទប់ស្កាត់ករណីនេះ។
2017-08-25
អ្នកភូមិនៃឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រិះគន់អាជ្ញាធរ មន្ត្រីជំនាញជលផល និងគណៈកម្មការសហគមន៍នេសាទ ថាបើកដៃឲ្យមានបទល្មើសរបាំងសាច់អួន និងស្បៃមុងកាន់តែច្រើននៅក្នុងរដូវបិទនេសាទ។
2017-08-25
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យភាគីថៃពន្លឿនគម្រោងសាងសង់វារីអគ្គិសនីស្ទឹងមេទឹក ស្ថិតក្នុងខេត្តកោះកុង ជាប់ព្រំដែនកម្ពុជា-ថៃ។
2017-08-24
ប្រជានេសាទម្នាក់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង កំពុងព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនក្រោយពីមេឃុំហៅរូបលោកទៅសួរនាំ កាលពីថ្ងៃទី២២ សីហា ក្រោយពីប្រជានេសាទរូបនេះបាននាំសហគមន៍នេសាទជាង ១០នាក់ទៅពិនិត្យមើលបទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាប នៃស្រុកឯកភ្នំ ដើម្បីរាយការណ៍ទៅមន្ត្រីជំនាញពាក់ព័ន្ធ ចាត់វិធានការតាមផ្លូវច្បាប់។
2017-08-23
រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន គ្រីសអេនើជី (Krisenergy) នៃប្រទេសសិង្ហបុរី នៅព្រឹកថ្ងៃទី២៣ សីហា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រេងកាតសម្រាប់ការអភិវឌ្ឍអណ្តូងប្រេងកាតនៅប្លុកអេ (A)។ ភាគីទាំងសងខាងរំពឹងថា ការអភិវឌ្ឍគម្រោងប្រេងកាតនៅប្លុក A នេះ នឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការរីកចម្រើនរបស់កម្ពុជា តាមរយៈតំណក់ប្រេងដំបូងរបស់កម្ពុជា ដែលនឹងលេចចេញជារូបរាងនៅឆ្នាំ២០១៩ ខាងមុខនេះ។
2017-08-23
ប្រជាសហគមន៍ការពារព្រៃឡង់នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ អះអាងថា បទល្មើសព្រៃឈើនៅតែកើតមានឡើងក្នុងតំបន់ព្រៃអភិរក្សមួយនេះ បើទោះបីជារដូវនេះជារដូវភ្លៀងធ្លាក់ពិបាកធ្វើដំណើរចេញចូលព្រៃយ៉ាងណាក៏ដោយ។