ប័ណ្ណសារព័ត៌មាន
2014-06-10
សមាជិកបណ្ដាញសហគមន៍ការពារព្រៃឡង់ ប្រមាណ ៥០នាក់ បាននាំគ្នាចុះល្បាតការកាប់បំផ្លាញព្រៃឈើរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែមិថុនា ដើម្បីដាក់របាយការណ៍ទៅរដ្ឋាភិបាល។ ក្រុមសហគមន៍បានចាត់ទុកភាពអនាធិបតេយ្យ នៃបទល្មើសព្រៃឈើនេះ ថាបានធ្វើឡើងពីសំណាក់ប្រជាពលរដ្ឋសាមញ្ញ អ្នកមានលុយ អ្នកមានបុណ្យស័ក្ដិ និងក្រុមហ៊ុនមួយចំនួន។
2014-06-10
អាជីវកម្មចិញ្ចឹមជ្រូកយកសាច់មួយកន្លែងនៅក្នុងឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ មិនគោរពការសន្យាកាលពីឆ្នាំមុន ថានឹងគ្រប់គ្រងលាមកសត្វជ្រូកមិនបង្កក្លិនស្អុយ ប៉ះពាល់ការរស់នៅរបស់អ្នកជិតខាងទៀតទេ។ ប៉ុន្តែ មួយឆ្នាំកន្លងមកនេះ ក្លិនស្អុយនៅតែបន្តជះក្លិនមកលើអ្នកជិតខាង ទើបអាជ្ញាធរមូលដ្ឋានសន្យានឹងចាត់វិធានការតាមផ្លូវច្បាប់។
2014-06-06
ក្រុមអ្នកភូមិខ្នារថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប ជាង ៥០គ្រួសារ នៅតែជំរុញឱ្យអាជ្ញាធរដោះស្រាយបញ្ហាក្លិនស្អុយ ដែលភាយចេញកន្លែងស្តុកសំរាមរបស់ក្រុមហ៊ុន នៅជិតលំនៅឋានរបស់ពួកគេឱ្យបានឆាប់រហ័ស។
2014-06-05
ក្រុមអង្គការសង្គមស៊ីវិល ឬបណ្ដាញការពារធនធានធម្មជាតិក្រៅរដ្ឋាភិបាល និងមន្ត្រីរដ្ឋាភិបាលកម្ពុជា ប្រារព្ធទិវាបរិស្ថានពិភពលោក ខួបលើកទី៤២ នាថ្ងៃទី៥ ខែមិថុនា នៅទីកន្លែងផ្សេងគ្នា និងមានប្រធានបទខុសគ្នា។
2014-06-03
មន្ត្រីអាជ្ញាធរឃុំស្រែគរ ស្រុកសេសាន ចោទប្រកាន់ក្រុមហ៊ុនសម្អាតផ្ទៃអាងស្តុកទឹក នៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ខេត្តស្ទឹងត្រែង ថាបានបំពានកាប់យកឈើក្រៅបរិវេណផ្ទៃអាងធ្វើអាជីវកម្ម។
2014-06-02
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក ខេត្តមណ្ឌលគិរី អំពាវនាវសុំឲ្យអាជ្ញាធរខេត្តស៊ើបអង្កេតជាបន្ទាន់ទៅលើករណីកាប់រានព្រៃឈើខុសច្បាប់អស់ចំនួន ៣០ហិកតារ នៅក្នុងតំបន់អភិរក្សសត្វព្រៃភ្នំណាំលា ដើម្បីយកដីជាកម្មសិទ្ធិ។
2014-06-02
ប្រជាពលរដ្ឋរស់នៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កំពុងព្រួយបារម្ភពីការបាក់ច្រាំងទន្លេ ដោយសារការបូមខ្សាច់។
2014-06-02
ប្រជាពលរដ្ឋប្រមាណ ៥០គ្រួសារនៅភូមិខ្នារថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប ព្រមានបិទផ្លូវមិនឱ្យរថយន្តដឹកសំរាមរបស់ក្រុមហ៊ុន ហ្កាអ៊ីយ៉ា (GAEA) អាចចូលទៅចាក់សំរាមនៅកន្លែងស្ដុកក្នុងទីក្រុងបានទៀតទេ ប្រសិនបើសំរាមនៅតែជះក្លិនស្អុយហើយមិនមានការដោះស្រាយអ្វីសោះនោះ។
2014-05-28
សកម្មភាពដឹកឈើធ្វើអាជីវកម្មរបស់ជនជាតិវៀតណាម នៅខេត្តក្រចេះ ពីទឹកដីកម្ពុជា ទៅវៀតណាម កាន់តែមានច្រើនឡើង។ ពលរដ្ឋនៅខេត្តនេះព្រួយបារម្ភថា វាសនាព្រៃឈើពិតជាអាចបាត់បង់មិនខាន។
2014-05-25
ប្រភពព័ត៌មានពីប្រជាពលរដ្ឋខ្លះនៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ ឱ្យដឹងថា បច្ចុប្បន្ននេះមានមនុស្សមួយក្រុមតែងលួចចូលទៅកាប់ឈើប្រណីត នៅក្នុងបរិវេណប្រាសាទបុរាណព្រះខ័ន កំពង់ស្វាយ ដើម្បីយកទៅលក់ដូរខុសច្បាប់។
2014-05-23
យុវជនប្រមាណ ៤០០នាក់ មកពីសាកលវិទ្យាល័យជាង២០ បាននាំគ្នាចូលរួមក្នុងវេទិកាយុវជន ស្ដីពីការប្រែប្រួលអាកាសធាតុ និងយេនឌ័រ នៅវិទ្យាស្ថានជាតិអប់រំ ថ្ងៃទី២៣ ខែឧសភា។ វេទិកានេះ គឺបានជំរុញឲ្យយុវជន ជាពិសេសស្ត្រីមានការចូលរួមក្នុងការងារបរិស្ថាន ដែលគេយល់ថា អ្នករងផលប៉ះពាល់ខ្លាំង គឺភាគច្រើនជាស្ត្រី និងកុមារ។
2014-05-21
សកម្មជន និងអ្នកជំនាញខាងធនធានធម្មជាតិអះអាងថា សកម្មភាពអាជីវកម្មឈើប្រណីតនៅក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ កាន់តែកើនឡើង។ ឈ្មួញទាំងនោះភាគច្រើនបានប្រមូលទិញឈើ និងកាប់ឈើមិនមែនប្រភេទប្រណីតលេខ១ ដើម្បីដឹកចូលទៅកន្លែងស្តុកឈើធំៗនៅក្នុងស្រុកព្រែកប្រសប់។
2014-05-20
អង្គការសេដាក (CEDAC) បារម្ភពីទិន្នផលស្រូវ និងការធ្វើស្រែនៅរដូវវស្សានេះ អាចមិនសូវបានផល ដោយសារកម្ដៅបឺតយកជីវជាតិពីដី។ អ្នកជំនាញនៃអង្គការនោះណែនាំឲ្យកសិករកាប់មែកឈើ យកទៅគ្របលើដីស្រែ។ តែបើគ្មានមែកឈើច្រើនសម្រាប់គ្របដីស្រែទេ គេអាចដាំសណ្ដែកអង្គុយ ឬសណ្ដែកដទៃលើដីស្រែ ព្រោះវាជាជីស្រស់ដែលជួយបង្កើនជីវជាតិដី ឬក៏អាចសន្សំលាមកសត្វ និងស្លឹកឈើ ទុកធ្វើជីកំប៉ុស ដើម្បីឲ្យដីមានសំណើម។
2014-05-20
សំរាម ឬកាកសំណល់ប្រើប្រាស់ប្រចាំថ្ងៃ គឺជាប្រភពមេរោគបង្កទុក្ខទោសដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន។ សព្វថ្ងៃ គេសង្កេតឃើញសំណល់ប្លាស្ទិក អំបែងសឹក និងកាកសំណល់បន្លែស្អុយរលួយ ត្រូវបានគេបោះចោលពាសវាលពាសកាលក្នុងទឹកបឹងទន្លេសាប និងតាមមាត់ច្រាំងក្បែរសួនច្បារផ្សារក្រោម នៃខេត្តកំពង់ឆ្នាំង។
2014-05-16
ការប្រែប្រួលអាសកាសធាតុនាប៉ុន្មានឆ្នាំកន្លងទៅនេះ ធ្វើឲ្យដំណាំកសិកម្មមួយចំនួននៅខេត្តរតនគិរីមិនផ្ដល់ផលល្អប្រសើរដល់កសិករឡើយ ជាពិសេសដំណាំស្វាយចន្ទី។