ប័ណ្ណសារព័ត៌មាន
2015-06-16
ព្រៃឈើទំហំប្រមាណជាង ៦.៣០០ហិកតារ ដែលគ្រប់គ្រងដោយសហគមន៍ព្រៃស្រោង នៅឃុំលំទង ស្រុកអន្លង់វែង កំពុងទទួលរងការកាប់បំផ្លាញយ៉ាងខ្លាំងពីក្រុមមនុស្សចំណូលថ្មី ដើម្បីយកដីធ្វើចម្ការនៅតំបន់នោះ។
2015-06-16
ខេត្តកំពង់ឆ្នាំង គឺជាខេត្តមួយក្នុងចំណោមខេត្តចំនួន៦ ដែលជាប់បឹងទន្លេសាបនៃប្រទេសកម្ពុជា។ ខេត្តនេះមានជនជាតិវៀតណាម តាំងទីលំនៅលើផ្ទៃទឹកទន្លេច្រើនជាងបណ្ដាខេត្តដទៃ ដែលបង្កឲ្យទឹកកាន់តែមានកំហាប់ជាតិពុលខ្ពស់។
2015-06-13
ក្រសួងរ៉ែ និងថាមពល សម្រេចថានឹងផ្តល់សិទ្ធិស្របច្បាប់ឲ្យក្រុមហ៊ុនឯកជនចំនួន៣ ដែលឈ្នះក្នុងការដេញថ្លៃបូមខ្សាច់ ស្ដារទន្លេមេគង្គចំនួន ៤ឡូ។
2015-06-12
សាលារាជធានីភ្នំពេញ និងក្រសួងរ៉ែ និងថាមពល គ្រោងចុះពិនិត្យទីតាំងបូមដីល្បាប់ដុះកកនៅចុងជ្រោយចង្វារ ក្បែរសណ្ឋាគារសុខាភ្នំពេញ របស់ក្រុមហ៊ុន អេច្ឆ.ធី.ស៊ី (HTC) ដែលទទួលបានសិទ្ធិបូមដីល្បាប់នៅបាតទន្លេ។
2015-06-11
ប្រជាសហគមន៍ជនជាតិដើមភាគតិចព្នង នៅឃុំក្បាលរមាស ខេត្តស្ទឹងត្រែង រងការគំរាមសម្លាប់ពីក្រុមឈ្មួញជួញដូរឈើ បន្ទាប់ពីពួកគេបានរាយការណ៍ និងប្ដឹងពីសកម្មភាពធ្វើអាជីវកម្មឈើប្រណិតនៅតាមមូលដ្ឋានយ៉ាងអនាធិបតេយ្យ។
2015-06-10
ជនជាតិចិន ៣នាក់ និងកម្មករខ្មែរ ២នាក់ ត្រូវបានអាជ្ញាធរចាប់បញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ពាក់ព័ន្ធនឹងបទល្មើសជីករករ៉ែមាសនៅតំបន់ចុងផ្លាស់ ខណៈអាជ្ញាប័ណ្ណសិប្បកម្មរ៉ែមាស គឺក្រសួងរ៉ែ និងថាមពល មិនទាន់ចេញឲ្យសហគមន៍នោះនៅឡើយ។
2015-06-10
សហគមន៍ជនជាតិដើមភាគតិចភូមិតាំងម្លូ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី មិនយល់ព្រមឲ្យក្រុមហ៊ុនអូស្ត្រាលី ស្រាវជ្រាវរករ៉ែលោហៈនៅតំបន់អ្នកភូមិរស់នៅឡើយ បើទោះបីមន្ត្រីសង្គមស៊ីវិល មន្ត្រីអាជ្ញាធរ និងក្រុមហ៊ុនបង្ហាញពីលក្ខណៈបច្ចេកទេស និងការធានាថា មិនបង្កផលប៉ះពាល់ដូចការបារម្ភរបស់អ្នកភូមិយ៉ាងណាក្តី។
2015-06-10
ប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈើយ ឧត្តមរស្មី ព្រួយបារម្ភពីវិនាសកម្មព្រៃឈើនៅក្នុងប្រទេសកម្ពុជា ដោយសារក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ដែលជាមេខ្លោងធំបំផុតក្នុងការកាប់បំផ្លាញព្រៃឈើ នាំចេញទៅលក់នៅបរទេស។
2015-06-08
ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើន កំពុងប្រឹងប្រែងការពារព្រៃឈើសម្រាប់លក់ឥណទានកាបូនទៅឲ្យអន្តរជាតិមួយទំហំជាង ១ម៉ឺន ៨ពាន់ហិកតារ នៅក្នុងភូមិសាស្ត្រប្រជុំបីស្រុក គឺក្រុងសំរោង ស្រុកចុងកាល់ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
2015-06-08
ពលរដ្ឋ ៨សហគមន៍ក្នុងខណ្ឌមានជ័យ និងក្រុមយុវជនស្ម័គ្រចិត្ត បានសហការជាមួយអង្គការទស្សនៈពិភពលោក (World Vision) និងអ្នកពាក់ព័ន្ធជិត ២០០នាក់ បាននាំគ្នាដើរសម្អាតបរិស្ថាននៅក្នុងសង្កាត់ស្ទឹងមានជ័យ ដើម្បីរួមចំណែកធ្វើឲ្យបរិស្ថានទីក្រុងមានអនាម័យល្អ សោភណភាព និងផ្សព្វផ្សាយពីផលប៉ះពាល់នៃសំរាមដល់ពលរដ្ឋ។
2015-06-08
សកម្មភាពជីកកាយដីភ្នំយកអាចម៍ដីចាក់លុបរំលោភយកដីនៅតាមមាត់សមុទ្រ មាត់អូរ មាត់ព្រែក និងជាពិសេសលុបមាត់បឹងព្រែកទប់ ដែលជាបឹងស្តុកទឹកសាបដ៏សំខាន់សម្រាប់ប្រើប្រាស់នៅទូទាំងខេត្តព្រះសីហនុ បានបន្តកើតមានជាថ្មី និងរីករាលដាលធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភ។
2015-06-07
ក្រុមយុវជន និងព្រះសង្ឃ នាំគ្នាដើររើសសំរាមនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីអបអរទិវាបរិស្ថានពិភពលោក។ ក្រុមយុវជនរំពឹងថា សកម្មភាពនេះជាសារមួយធ្វើឲ្យសាធារណជនចេះគ្រប់គ្រងសំរាម ថែរក្សាទីសាធារណៈឲ្យក្លាយជាទីកន្លែងស្អាត និងទីក្រុងស្អាត។
2015-06-07
ក្រុមយុវជននៅតែព្រួយបារម្ភចំពោះសកម្មភាពកាប់បំផ្លាញព្រៃឡង់ ស្របពេលដែលព្រៃទាំងនោះកំពុងរងការបំផ្លាញក្នុងរូបភាពស្របច្បាប់ និងដោយឈ្មួញទុច្ចរិតមួយចំនួន។ យ៉ាងណាមិញ នៅក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី៥ ខែមិថុនា ទាំងវាគ្មិន និងលោកអ្នកស្តាប់ទូរស័ព្ទចូលរួម នៅតែបង្ហាញការព្រួយបារម្ភពីកាប់បំផ្លាញនេះ។
2015-06-07
សកម្មភាពស្ដារទន្លេដើម្បីបង្កើនជម្រៅទឹកសម្រាប់ការបើកបររបស់នាវាដឹកជញ្ជូនទំនិញ ឆ្លងកាត់ទីក្រុងភ្នំពេញទៅប្រទេសជិតខាង កំពុងតែមានសកម្មភាពនៅទន្លេមេគង្គ ដោយអង្គភាពកំពង់ផែស្វយ័តភ្នំពេញ។
2015-06-06
បណ្ដាញអ្នកការពារព្រៃឡង់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ព្រួយបារម្ភថាប្រភេទសត្វព្រៃមួយចំនួនកាន់តែថយចុះជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ការថយចុះ បណ្ដាលមកពីសកម្មភាពបរបាញ់ និងចរាចរសត្វព្រៃដោយគ្មានការទប់ស្កាត់ រួមនឹងការបំផ្លាញជម្រកសត្វទាំងនោះផង។