ប័ណ្ណសារព័ត៌មាន
2024-10-08
ពលរដ្ឋរស់នៅខេត្តស្ទឹងត្រែងចោទមន្ត្រីបរិស្ថានមួយចំនួនដែលប្រចាំការក្នុងស្រុកថាឡាបរិវ៉ាត់ថា ប្រព្រឹត្តអំពើពុករលួយដោយបានជំរិតទារប្រាក់ពីពលរដ្ឋជាច្រើនលានរៀល ជាថ្នូរនឹងការដោះលែងឱ្យមានសេរីភាព។
2024-08-27
ពលរដ្ឋចំនួនពីរស្រុក នៅខេត្តបាត់ដំបង កំពុងខ្វះទឹកធ្វើស្រែ បណ្ដាលឱ្យស្រូវរបស់ពួកគាត់ងាប់ និងខូចខាតអស់ជាច្រើនហិកតារ។ កសិករអះអាងថា បញ្ហានេះ មិនមែនបណ្ដាលមកពីអាកាសធាតុនោះទេ ប៉ុន្តែគឺដោយសារអាជ្ញាធរគ្រប់គ្រងទ្វារទឹក និងប្រព័ន្ធធារាសាស្ត្រមិនបានល្អ និងមានការស៊ីសំណូក ក្នុងការបង្ហូរទឹកឱ្យកសិករ។
2024-08-14
បណ្ដាញសហគមន៍ព្រៃឡង់ អះអាងថា សកម្មភាពធ្វើអាជីវកម្មរ៉ែខ្នាតតូចខុសច្បាប់នៅតំបន់ភ្នំជីតំបន់ព្រៃឡង់ភាគខាងត្បូង ស្ថិតក្នុងខេត្តកំពង់ធំ កំពុងកើតមានយ៉ាងអនាធិបតេយ្យ ដោយមិនឃើញមានអាជ្ញាធរចុះទប់ស្កាត់នោះទេ ។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា អាជ្ញាធរគួរមានវិធានការឲ្យបានតឹងរ៉ឹងទៅលើការធ្វើអាជីវកម្មទាំងអស់នោះ។
2024-08-09
អាជ្ញាធរខេត្តព្រះវិហារនៅតែបញ្ជូនគ្រឿងចក្រឈូសឆាយ និងកាប់ដើមឈើតូចធំ ឋិតក្នុងដែនជម្រកសត្វព្រៃព្រះរកា ដើម្បីធ្វើជាទីលានចាក់សំរាម បើទោះបីប្រជាសហគមន៍ជនជាតិដើមភាគតិចកួយចំនួន ៣ភូមិ ក្នុងឃុំប្រមេរ បានលើកគ្នាតវ៉ាជាច្រើនដងមិនពេញចិត្តនឹងគម្រោងនេះយ៉ាងណាក្តី។
2024-08-09
ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញត្អូញត្អែរពីបញ្ហាជំនន់ទឹកភ្លៀងលិចហូរចូលក្នុងផ្ទះ និងលិចផ្លូវពិបាកធ្វើដំណើរដែលបង្កឱ្យរំខានដល់ការរស់នៅ និងប្រកបមុខរបររបស់ពួកគាត់។ ពួកគាត់ថា បញ្ហាជំនន់ទឹកភ្លៀងជន់លិចស្ទើររាល់ឆ្នាំនេះគឺដោយសារតែរដ្ឋាភិបាលកាត់ឆ្វៀលដីបឹងឱ្យក្រុមហ៊ុនឯកជនចាក់ដីលុបបឹងធម្មជាតិ។
2024-08-09
ក្រសួងធនធានទឹកនិងឧតុនិយមឱ្យដឹងថា កម្ពស់ទឹក ក្នុងអាងទន្លេមេគង្គនៃប្រទេសកម្ពុជា បានថយចុះជាលំដាប់ ចាប់តាំងតែពីចុងខែកក្កដា រហូតមកដល់ពេលនេះ។
2024-08-01
ស្ថានភាពទឹកជំនន់នៅតាមខេត្តមួយចំនួន ហាក់មិនទាន់ថមថយនៅឡើយទេ បន្ទាប់ពីភ្លៀងនៅតែធ្លាក់អស់រយៈពេលជាច្រើនថ្ងៃ ដែលបណ្ដាលឱ្យខូចខាតដំណាំកសិផល របស់ប្រជាពលរដ្ឋជាច្រើនហិកតារ និងលិចផ្លូវគមនាគមន៍ សាលារៀន ផ្ទះសម្បែង រហូតដល់ត្រូវជម្លៀសប្រជាពលរដ្ឋ នៅតាមតំបន់មួយចំនួនទៀតផង។ ទឹកជំនន់ ក៏កំពុងគំរាមកំហែងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើនខ្នងនៅតាមបណ្ដោយស្ទឹងព្រែកត្នោត។
2024-07-30
សកម្មជនការពារព្រៃឈើ និងជាជនជាតិដើមភាគតិចកួយ លោក អ៊ុក ម៉ៅ ត្រូវបានមេឃុំអន្លង់ភេ លោក អឿន ខេន បញ្ជាឱ្យមេប៉ុស្តិ៍ ឈួន ឆិត កោះហៅមកសួរនាំជាច្រើនម៉ោង ដើម្បីបណ្តេញគាត់ឱ្យចាកចេញ ពីលំនៅឋាន ក្នុងឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយលើកហេតុផលថា លោកជាសកម្មជនការពារព្រៃឈើបំពុលសង្គម។
2024-07-30
ក្រោយពីដើមឈើប្រហោងក្នុងមួយដើមនៅចំណុចក្លោងទ្វារទន្លេអុំ នៃប្រាសាទបាយ័ន បាក់រលំក្នុងពេលមេឃកំពុងភ្លៀង និងមានខ្យល់ខ្លាំង ប៉ះពាល់ដល់រូបសំណាកបុរាណ និងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរនៅលើស្ពានអាជ្ញាធរជាតិអប្សរា បានបើកយុទ្ធនាការកាប់ដើមឈើធំៗនៅតំបន់ផ្សេងទៀត ដើម្បីបង្ការគ្រោះថ្នាក់។
2024-07-29
ចំណែកពលរដ្ឋម្នាក់ទៀត សុំមិនបញ្ចេញឈ្មោះនិងសំឡេង ដោយបារម្ភពីសុវត្ថិភាព ឲ្យដឹងថា ក្រុមហ៊ុន បានដឹកជញ្ជូនឈើឆ្លងកាត់តាមច្រកងាំដី ស្ថិតនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលមានទាហានព្រំដែនជាអ្នកកាងការពារ ជ្រោមជ្រែងឲ្យក្រុមឈ្មួញដឹកឈើទាំងអស់នោះ ដឹកយកឈើទៅលក់នៅប្រទេសវៀតណាមដោយសេរី។ ក្រុមឈ្មួញត្រូវសូកលុយឲ្យទាហានព្រំដែន ដើម្បីជាថ្នូរក្នុងការដឹកជញ្ជូនចេញពីកម្ពុជា។
2024-07-20
ក្រុមគ្រួសារសកម្មជនបរិស្ថានលើកឡើងថា មន្ត្រីពន្ធនាគារនៅតាមខេត្តនៅតែបន្តរឹតត្បិតសិទ្ធិសាច់ញាតិមិនឱ្យចូលជួបសួរសុខទុក្ខ និងយកសម្ភារៈ ថ្នាំពេទ្យមួយចំនួនប្រគល់ឱ្យសាច់ញាតិរបស់ពួកគាត់ឡើយ។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សយល់ឃើញថា មន្ត្រីពន្ធនាគារគួរតែអនុវត្តច្បាប់ឱ្យមានតម្លាភាព ដើម្បីកុំឱ្យមានការរិះគន់ថា រំលោភសិទ្ធិទៅជនជាប់ឃុំបន្ថែមទៀត។
2024-07-20
ប្រជាពលរដ្ឋរស់នៅក្បែរភ្នំបាក់ ខេត្តពោធិ៍សាត់ ព្រួយបារម្ភខ្លាចក្រុមហ៊ុនចិន និងអាជ្ញាធរបណ្ដេញពួកគេចេញ ដើម្បីយកដីទាំងនោះធ្វើអាជីវកម្មរ៉ែមាស។ ពលរដ្ឋទាមទារឲ្យក្រុមហ៊ុនបង្ហាញឯកសារធ្វើអាជីវកម្មនិង ត្រូវមានសំណងដល់ពួកគាត់មុនបណ្ដេញចេញពីភូមិ។ មន្ត្រីសង្គមស៊ីវិល ទទូចឲ្យអាជ្ញាធរចុះសិក្សាអំពីផលប៉ះពាល់និងត្រូវរកដំណោះស្រាយឲ្យបានសមរម្យមុនអនុញ្ញាតឲ្យមានអាជីវកម្មរ៉ែមាស។
2024-07-19
ក្រុមយុវជនចលនាមាតាធម្មជាតិនៅថ្ងៃទី ១៨ កក្កដា បានបង្ហាញវីដេអូតស៊ូមតិថ្មីមួយទៀតបារម្ភពីសុវត្ថិភាពកោះកុងក្រៅ ក្នុងខេត្តកោះកុង ប្រសិនបើក្លាយជាកោះគ្រប់គ្រងដោយក្រុមហ៊ុនឯកជនរបស់ក្រុមឧកញ៉ា។ ពួកគេអំពាវនាវឱ្យពលរដ្ឋខ្មែរ ត្រូវសាមគ្គីគ្នារឹងមាំ ការពារកោះកុងក្រៅ ដើម្បីកុំឱ្យកោះដ៏ស្រស់ស្អាតមួយនេះធ្លាក់ក្នុងដៃឧកញ៉ា។
2024-07-19
គ្រួសារសកម្មជនមាតាធម្មជាតិថាការធ្វើបុណ្យផ្កាប្រាក់របស់ពលរដ្ឋខ្មែរនៅអូស្ត្រាលី ដើម្បីយកមកជួយពួកគាត់ក្នុងពេលសកម្មជនទាំងនោះកំពុងជាប់ពន្ធនាគារ ជាការផ្ដល់តម្លៃដល់អ្នកធ្វើការងារសង្គម ខណៈដែលក្រុមគ្រួសាររបស់ពួកគាត់បាត់បង់បង្គោលគ្រួសារ និងប៉ះពាល់ដល់ជីវភាព។
2024-07-18
សហព័ន្ធអូស្ត្រាលីនិងសមាគមខ្មែរគ្រោងធ្វើបុណ្យផ្កាប្រាក់ ដើម្បីប្រមូលលុយជួយដល់សកម្មជនមាតាធម្មជាតិដែលកំពុងជាប់ពន្ធនាគារដោយអយុត្តិធម៌ និងនៅក្រៅឃុំ។