ប័ណ្ណសារព័ត៌មាន
2013-12-31
អាជ្ញាធរខេត្តស្ទឹងត្រែង បានអញ្ជើញតំណាងក្រុមហ៊ុន មន្ត្រីអាជ្ញាធរមូលដ្ឋាន មកប្រជុំពិភាក្សាស្ដីពីគោលការណ៍ផ្តល់សំណងសម្រាប់ផលប៉ះពាល់ប្រជាពលរដ្ឋ ទាក់ទិនគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ បន្ទាប់ពីក្រុមមន្ត្រីជំនាញចាប់ផ្ដើមវាស់វែងកំណត់ព្រំផ្ទៃអាងស្តុកទឹក ដើម្បីឈូសព្រៃបោសសម្អាតអាង។
2013-12-28
បណ្ដាញយុវជនកម្ពុជា និងនិស្សិតស្ម័គ្រចិត្តមួយក្រុម នឹងរៀបចំវេទិកាយុវជនមួយស្ដីពីអនាគតព្រៃឡង់ ដែលមានទាំងសហគមន៍ព្រៃឡង់ អ្នកឯកទេសព្រៃឈើ និងផ្នែកសង្គមស៊ីវិលចូលរួមបញ្ចេញយោបល់ពាក់ព័ន្ធនឹងបញ្ហាការកាប់ព្រៃឈើនៅក្នុងប្រទេសកម្ពុជា។
2013-12-28
បញ្ហាទំនាស់ដីធ្លី និងបញ្ហាកាប់បំផ្លាញព្រៃឈើ នៅតែជារឿងក្តៅគគុកនៅក្នុងឆ្នាំ២០១៣។ អង្គការសង្គមស៊ីវិល ដែលធ្វើការងារឃ្លាំមើលការរំលោភសិទ្ធិលំនៅឋាន យល់ឃើញថា ពលរដ្ឋដែលរងគ្រោះហ៊ានក្លាហានក្រោកតស៊ូប្រឆាំងទាមទារផ្ទះសម្បែងពីការរំលោភរបស់អាជ្ញាធរ និងក្រុមហ៊ុន។
2013-12-28
អង្គការមិនមែនរដ្ឋាភិបាល និងក្រុមអាជ្ញាធរពាក់ព័ន្ធរបស់រដ្ឋាភិបាល បានរួមគ្នាប្រារព្ធវេទិកាសាធារណៈមួយនៅខេត្តបន្ទាយមានជ័យ។ វេទិកានេះបានធ្វើឡើងដើម្បីអប់រំប្រជាពលរដ្ឋមកពីបណ្ដាខេត្តក្រុងផ្សេងគ្នា ឲ្យបានយល់ដឹង និងរួមគ្នាទប់ស្កាត់ផលប៉ះពាល់ដែលបង្កឡើងដោយសារធាតុគីមី និងថ្នាំកសិកម្មដែលគេប្រើប្រាស់ដើម្បីបង្កើនទិន្នផលលើវិស័យកសិកម្ម។
2013-12-25
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យសាធារណជនទូទៅប្រុងប្រយ័ត្នពីបញ្ហាសុខភាព ឬត្រៀមសម្ភារៈការពារទប់ទល់នឹងសីតុណ្ហភាពចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី២៦ ខែធ្នូ រហូតដល់ពាក់កណ្ដាលខែមករា ឆ្នាំ២០១៤។ មន្ត្រីជំនាញឲ្យដឹងថា សីតុណ្ហភាពចុះត្រជាក់ពេលខាងមុខ មានឥទ្ធិពលខ្លាំងជាងពេលមុន និងគ្របដណ្ដប់ស្ទើរទូទាំងប្រទេស ពិសេសខេត្តនៅតំបន់ជាប់ជួរភ្នំ។
2013-12-23
រជាក់ខ្លាំងនៅតាមតំបន់មួយចំនួន ពិសេសតំបន់ភ្នំ គឺសីតុណ្ហភាពបានធ្លាក់ចុះមកដល់ចន្លោះពី ១២ ទៅដល់ ១៥អង្សាសេ។
2013-12-21
ថង់ធំៗដាក់សំរាមពេញៗក្នុងមួយកន្លែងពី ៤ ទៅ ៥ថង់ ត្រូវបានគរនៅជុំវិញទីលានប្រជាធិបតេយ្យ ដោយដាក់ចន្លោះពីគ្នាប្រហែលពី ៣ម៉ែត្រ ទៅ ៥ម៉ែត្រ។ សំរាមទាំងអស់នោះមិនទាន់បានដឹកចេញពីក្រៅទីលានប្រជាធិបតេយ្យនៅឡើយ រហូតមកដល់ថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៣។ បញ្ហាសំរាមនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ឲ្យដឹងថា ការប្រមូល និងដឹកជញ្ជូនចេញពីទីលានប្រជាធិបតេយ្យ គឺជាការទទួលខុសត្រូវរបស់គណបក្សសង្គ្រោះជាតិ។
2013-12-18
ព្រៃឈើនិងសត្វព្រៃក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី កំពុងរកការបំផ្លាញធ្ងន់ធ្ងរបន្តទៀត ដោយសារសកម្មភាពកាប់យកឈើមានតម្លៃ និងសកម្មភាពដាក់អន្ទាក់យកសត្វព្រៃទាំងតូចធំធ្វើអាជីវកម្ម។
2013-12-17
អាជ្ញាធរខេត្តរតនគិរី បានបង្ក្រាបកន្លែងស្តុកឈើប្រណីតខុសច្បាប់ក្នុងក្រុងបានលុង ដែលឈ្មួញលាក់ទុកដើម្បីលួចនាំចេញទៅទីផ្សារ។ ការបង្ក្រាបនេះ ធ្វើឡើងខណៈដែលចលនាដឹកជញ្ជូនឈើប្រណីតឆ្លងដែនតាមច្រករបៀងទៅលក់នៅប្រទេសវៀតណាម បានកើតមានជាហូរហែ។
2013-12-17
ពលរដ្ឋចូលរួមបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ នៅតែត្អូញត្អែរពីកង្វះបង្គន់អនាម័យនៅក្នុងទីលានប្រជាធិបតេយ្យ បើទោះបីគណបក្សសង្គ្រោះជាតិ បានជួលថែមបង្គន់ថ្មី ៥បន្ទប់ទៀត ដើម្បីបម្រើសេវាអនាម័យក៏ដោយ។
2013-12-13
អង្គការឃ្លាំមើលពិភពលោក (Global Witness) បានចេញរបាយការណ៍នៅថ្ងៃទី១៣ ធ្នូ រកឃើញថា ក្រុមហ៊ុនដ៏ធំមួយឈ្មោះថា ក្រេឌីដ ស្វីស (Credit Suisses) មានភាគហ៊ុននៅក្នុងក្រុមហ៊ុនវៀតណាម ហ័ង អាញយ៉ាឡាយ (Hoang Anch Gia Lai) ដែលជាក្រុមហ៊ុនកំពុងរំលោភសិទ្ធិមនុស្ស និងបំផ្លាញបរិស្ថាននៅប្រទេសកម្ពុជា និងឡាវ បន្ទាប់ពីក្រុមហ៊ុនទាំងនេះទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល។
2013-12-13
កាលពីពេលថ្មីៗ អាជ្ញាធរខេត្តព្រះវិហារ បានយល់ព្រមកាត់តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ព្រះនិម្មិត ទៅឱ្យឯកជនគ្រប់គ្រង ជំនួសប្រជាសហគមន៍ព្រៃឈើដែលធ្លាប់តែគ្រប់គ្រង និងការពារទីនោះជាយូរមកហើយ។ ការប្រគល់តំបន់ទេសចរណ៍ធម្មជាតិទៅឱ្យឯកជននេះ ធ្វើឱ្យបណ្ដាញសហគមន៍ការពារព្រៃឈើជាច្រើន រួមទាំងមន្ត្រីរដ្ឋបាលព្រៃឈើ និងអង្គការក្រៅរដ្ឋាភិបាលផង មានការមិនសប្បាយចិត្តទេ។
2013-12-13
ដំណាំម្រេច បច្ចុប្បន្ននេះមានតម្លៃទីផ្សារខ្ពស់ ហេតុនេះកសិករនៅខេត្តរតនគិរី ចាប់អារម្មណ៍ និងនាំគ្នាដាំដំណាំនេះ។ ទន្ទឹមនឹងដំណាំម្រេចកំពុងអភិវឌ្ឍនៅតំបន់ភាគឦសានមួយនេះ ក្រុមសហគមន៍ការពារព្រៃឈើអះអាងថា ព្រៃឈើរាប់ម៉ឺនដើម ត្រូវគេកាប់ខុសច្បាប់ ដើម្បីយកទៅធ្វើជន្លង់ម្រេច។
2013-12-12
តំណាងសហគមន៍រស់នៅតំបន់ទន្លេបី បាននាំគ្នាមករាជធានីភ្នំពេញ ដាក់ញត្តិទៅស្ថានទូតចិន ដើម្បីសុំឲ្យទប់ស្កាត់មិនឲ្យក្រុមហ៊ុនចិន ដំណើរការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ពីព្រោះថា ការកសាងទំនប់វារីអគ្គិសនីនេះ ធ្វើឲ្យប៉ះពាល់ដល់បរិស្ថានជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
2013-12-11
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ប្រុងប្រៀបរៀបចំថែរក្សាសុខភាពនៅរដូវរំហើយនេះ ព្រោះថា អាកាសធាតុរដូវរំហើយឆ្នាំនេះត្រជាក់ជាងរាល់ឆ្នាំ។ ជាពិសេស ចាប់ពីពាក់កណ្ដាលខែធ្នូ ដល់ពាក់កណ្ដាលខែមករា ឆ្នាំ២០១៣ ខាងមុខ ដោយសារកម្ពុជា ទទួលរងសម្ពាធខ្ពស់ស៊ីបេរី និងមូសុងឦសាន។