ប័ណ្ណសារព័ត៌មាន
2013-10-31
ព្រៃឈើនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ឬហៅថា តំបន់ព្រៃឈើការពារសំឡូត កំពុងរងការកាប់ទន្ទ្រានរានយកដីជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ទន្ទឹមគ្នានេះ ខាងមន្ទីរបរិស្ថានខេត្តប៉ៃលិន បានធ្វើលិខិតស្នើសុំយកដីទំហំ ៣០ហិកតារ នៅតំបន់ការពារសំឡូតនោះ ដើម្បីរៀបចំបង្កើតជាសួនសត្វ និងថ្នាលបណ្ដុះកូនឈើ។
2013-10-31
ក្រុមសហគមន៍ជនជាតិដើមព្នង អំពាវនាវសុំឲ្យអាជ្ញាធរខេត្តមណ្ឌលគិរី ទប់ស្កាត់ជាបន្ទាន់ពីសកម្មភាពកាប់រានព្រៃឈើមានតម្លៃ នៅក្នុងតំបន់អភិរក្សភ្នំណាំលា។ អ្នកភូមិអះអាងថា ព្រៃស្រោងសម្បូរដោយឈើប្រណីត និងឈើមានតម្លៃនៅតំបន់នោះ ត្រូវក្រុមហ៊ុនមួយកាប់រានយកឈើ និងយកដីដាំម្រេច។
2013-10-30
អាជ្ញាធរតាមបណ្ដាស្រុក និងមន្ត្រីរដ្ឋបាលព្រៃឈើមួយចំនួន នៅក្នុងខេត្តព្រះវិហារ បានចាប់ផ្ដើមសហការជាមួយសហគមន៍ព្រៃឈើ រួមទាំងអង្គការក្រៅរដ្ឋាភិបាល ដើម្បីបង្ក្រាបទៅលើការកាប់បំផ្លាញព្រៃឈើរុករានយកដី និងការជួញដូរឈើខុសច្បាប់។
2013-10-28
អាជ្ញាធរខេត្តស្ទឹងត្រែង បានសម្រេចឲ្យក្រុមហ៊ុនមួយរបស់ចិន បូមខ្សាច់នៅទន្លេសេកុង ផ្អាកសកម្មភាពបណ្តោះអាសន្ន បន្ទាប់ពីប្រជាពលរដ្ឋគំរាមធ្វើបាតុកម្មបណ្ដេញក្រុមហ៊ុននេះចេញ។
2013-10-27
យុទ្ធនាការថែរក្សាបរិស្ថានរបស់ក្រុមប្រឹក្សាយុវជននៃអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក្រោមប្រធានបទ "ជីវិតសត្វព្រៃគឺជាជីវិតរបស់យើង" ត្រូវបានប្រារព្ធធ្វើដោយយុវជនជាង ១០០នាក់ មកពីវិទ្យាល័យ និងសកលវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ។
2013-10-27
ប្រមុខរាជរដ្ឋាភិបាលបានសម្រេចឲ្យផ្អាកសកម្មភាពកាប់ឈើបោសសម្អាតផ្ទៃអាងស្តុកទឹកនៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរនៅខេត្តស្ទឹងត្រែង បន្ទាប់ពីបទល្មើសព្រៃឈើអនាធិបតេយ្យកើតច្រើនតំបន់នោះ។
2013-10-24
បរិស្ថាននាទីលានប្រជាធិបតេយ្យ នៅថ្ងៃទី២នៃការធ្វើមហាបាតុកម្ម គេឃើញមានសំរាមជាច្រើនស្បោងធំៗនៅជុំវិញទីលាននោះ។ សំរាមខ្លះ បានហើររាយប៉ាយនៅសួនច្បារក្រៅទីលានប្រជាធិបតេយ្យ និងគំនរសំរាមខ្លះទៀត ប្រមូលផ្តុំនៅសួនច្បារជុំវិញរមណីយដ្ឋានវត្តភ្នំ។ ក្រុមបាតុករ បានឲ្យដឹងថា បញ្ហានេះបណ្ដាលមកពីក្រុមហ៊ុន ស៊ីនទ្រី (CINTRI) ដែលជាអ្នកម៉ៅការប្រមូលសំរាមនៅរាជធានីភ្នំពេញ មានការយឺតយ៉ាវក្នុងការប្រមូលសំរាមនោះ។
2013-10-24
ក្រុមប្រទេសទន្លេមេគង្គចំនួន ៥ បានបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤ ស្ដីពីធនធានថាមពលអគ្គិសនី នៅឯខេត្តសៀមរាប នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា។
2013-10-23
ព្រៃឈើនៅតំបន់ទេសចរណ៍ដ៏សំខាន់មួយ នៅខេត្តរតនគិរី ត្រូវបានគេកាប់រានយកដីចែកគ្នា។ អ្នកឃ្លាំមើលបញ្ហាព្រៃឈើ មានប្រសាសន៍បញ្ជាក់ថា មន្ត្រីមូលដ្ឋានមានជាប់ពាក់ព័ន្ធបែងចែក និងលក់ដូរដីនៅតំបន់ទេសចរណ៍នោះ។
2013-10-23
ប្រជាពលរដ្ឋសហគមន៍ជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី អះអាងថា អ្នកភូមិបានរងការគំរាមសម្លាប់ពីមន្ត្រីយោធា បន្ទាប់ពីសហគមន៍បានចុះបង្ក្រាបបទល្មើសព្រៃឈើ ដែលក្រុមយោធាបានលួចអារឈើប្រណីតខុសច្បាប់ក្នុងព្រៃសហគមន៍។
2013-10-22
ព្រៃឈើនៅតំបន់ការពារសំឡូត ឬហៅថា តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត កំពុងរងការកាប់ទន្ទ្រានយកដីបង្កបង្កើនផលអស់ជិត ១០០ហិកតារ។ អ្នកដែលបានចូលទៅកាប់ព្រៃរានយកដីនោះ ភាគច្រើន គឺជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន រួមទាំងអ្នកទៅពីក្រៅភូមិផង ហើយក្រុមអាជ្ញាធរមូលដ្ឋានត្រូវគេចោទថា ពុំបានចាត់វិធានការទប់ស្កាត់ទេ ហើយថែមទាំងការពារអ្នកប្រព្រឹត្តិបទល្មើសថែមទៀត។
2013-10-20
ឈើប្រណិតប្រភេទឈើធ្នង់ប្រមាណជាង ១ពាន់ដុំ ត្រូវបានសមត្ថកិច្ចជំនាញខណ្ឌរដ្ឋបាលព្រៃឈើរកឃើញនៅក្នុងព្រៃមួយក្បែរព្រំដែនខេត្តរតនគិរី ជាប់នឹងខេត្តយ៉ាឡាយ ប្រទេសវៀតណាម ក៏ប៉ុន្តែមន្ត្រីព្រៃឈើមិនទាន់កំណត់បានថាតើម្ចាស់ឈើជានរណានៅឡើយ។
2013-10-19
ការប្រែប្រួលអាកាសធាតុ បានជះឥទ្ធិពលមកលើប្រទេសកម្ពុជា ដូចជាទឹកភ្លៀងធ្លាក់មិនទៀងទាត់ ទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះ សត្វល្អិត ជំងឺបំផ្លាញដំណាំ និងសត្វចិញ្ចឹម និងកើនឡើងកម្ពស់ទឹកប្រៃហូរចូលស្រែចម្ការ ដែលបណ្ដាលឲ្យមានផលិតភាពកសិកម្មទាប និងមានផលប៉ះពាល់ដល់សន្តិសុខស្បៀង និងភាពក្រីក្រ។
2013-10-17
មន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង កាលពីដើមសប្ដាហ៍ បានប្រើវិធានការក្តៅចាប់យកឈើប្រណីតជាង ១.៥០០ដុំ ដែលអ្នកកាប់ឈើអនាធិបតេយ្យលាក់ទុកក្នុងព្រៃ នៅឃុំស្ដៅសេសាន។ ប៉ុន្តែ ការបង្ក្រាបនេះ រងការរិះគន់ថា មន្ត្រីព្រៃឈើមិនបង្ក្រាបទៅលើបណ្ដាស្រុកផ្សេងទៀត ដែលមានបទល្មើសកាប់បំផ្លាញឈើប្រណីតអនាធិបតេយ្យនោះទេ។
2013-10-16
ពលរដ្ឋក្នុងសហគមន៍ព្រៃឡង់ ទាំង ៤ខេត្ត រួមមានខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង និងខេត្តកំពង់ធំ បានតែងបទចំរៀងជាច្រើន ដែលមានអត្ថន័យនឹករលឹកដល់សព លោក ឈុត វុទ្ធី ជាសកម្មជនព្រៃឈើ និងជាសារមួយដាស់តឿនក្រុមសហគមន៍ទាំងអស់ ឲ្យបន្តក្រោកឈរទប់ស្កាត់បទល្មើសព្រៃឈើបន្តទៀត។