ប័ណ្ណសារព័ត៌មាន
2013-06-22
ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងរយៈពេលជិត ៣ឆ្នាំចុងក្រោយនេះ ទឹកដែលប្រើប្រាស់រួចនៅតាមផ្ទះសំណាក់ សណ្ឋាគារ និងភោជនីយដ្ឋាន ត្រូវគេបង្ហូរចូលទៅក្នុងសមុទ្រ តាមរយៈអូរធម្មជាតិមួយចំនួនក្នុងក្រុងព្រះសីហនុ ហើយករណីនេះវាបានបង្កប៉ះពាល់ធ្ងន់ធ្ងរទាំងបរិស្ថាន និងជីវចម្រុះនៅជុំវិញនោះ។
2013-06-15
បណ្ដាញសហគមន៍ព្រៃឡង់ជាង ១០០នាក់ នៅខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែមិថុនា ចុះល្បាតព្រៃដើម្បីទាមទារឲ្យក្រុមហ៊ុនវៀតណាម ស៊ី.អ.ស៊ី.ខេ (CRCK) គោរពកិច្ចសន្យាដែលធ្លាប់ប្រាប់ថា នឹងបញ្ឈប់ការឈូសឆាយដីព្រៃសហគមន៍។
2013-06-08
នៅឯឃុំដាច់ស្រយាលមួយក្នុងខេត្តកំពង់ឆ្នាំង មានជនបរទេសមួយក្រុមកំពុងធ្វើសកម្មភាពជីករករ៉ែនៅលើកំពូលភ្នំទូកមាស ស្ថិតក្នុងឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ សកម្មភាពជីករករ៉ែនេះ មានការអនុញ្ញាតពីអាជ្ញាធរឃុំ។
2013-06-07
ចំណីអាហារជាវត្ថុសំខាន់សម្រាប់ទ្រទ្រង់ជីវិតមនុស្ស។ បច្ចុប្បន្ននេះ នៅតំបន់ខ្លះជួបបញ្ហាកង្វះអាហារ ឯតំបន់ខ្លះមានអាហារហូរហៀររហូតបោះចោលទៀតផង។ កាកសំណល់ពីចំណីអាហារ ដែលបណ្ដាលមកពីការខ្ជះខ្ជាយអាហារ ត្រូវបានអ្នកជំនាញខាងការពារបរិស្ថាន អះអាងថា ជាកត្តាមួយបង្កឱ្យប៉ះពាល់ដល់បរិស្ថានភពផែនដី។
2013-06-07
ចាប់តាំងពីទសវត្សឆ្នាំ១៩៩០ រហូតបច្ចុប្បន្ន ការអភិវឌ្ឍវិស័យវារីអគ្គិសនីនៅអាងទន្លេមេគង្គ បានបង្កផលប៉ះពាល់ជាច្រើនដល់ធនធានធម្មជាតិ បរិស្ថាន សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ ហើយការតវ៉ារបស់ប្រជាពលរដ្ឋមិនឃើញមានដំណោះស្រាយជាក់លាក់អាចឲ្យប្រជាពលរដ្ឋអ្នករងផលប៉ះពាល់ទទួលយកបាននៅឡើយ។
2013-06-06
អង្គការមិនមែនរដ្ឋាភិបាលជាសមាជិកសម្ព័ន្ធសង្គ្រោះទន្លេមេគង្គ ដែលមាននៅក្នុងប្រទេសកម្ពុជា ថៃ និងប្រទេសវៀតណាម មានបំណងផ្តល់ឱកាសឲ្យពលរដ្ឋរងគ្រោះក្រោមការអភិវឌ្ឍទំនប់វារីអគ្គិសនី និងអភិវឌ្ឍផ្សេងៗ បង្ហាញពីកង្វល់លើផលប៉ះពាល់សង្គម សេដ្ឋកិច្ច អេកូឡូស៊ី ក្នុងវេទិកាសាធារណៈថ្នាក់តំបន់ ស្ដីពីទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គ និងទន្លេស៣។
2013-06-05
សកម្មភាពបោសសម្អាតប្រមូលឈើក្នុងផ្ទៃអាងស្តុកទឹកនៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង កំពុងដំណើរការបានប្រមាណ ៥ ទៅ ១០% នៃផ្ទៃដី ៣ម៉ឺន ៦ពាន់ហិកតារ។
2013-06-05
បណ្ដាញយុវជនកម្ពុជា ជំរុញឲ្យរដ្ឋសភាពិនិត្យការងាររបស់រដ្ឋាភិបាល ដែលមានការចោទប្រកាន់ពីមជ្ឈដ្ឋាននានា ថាបានបណ្ដែតបណ្តោយឲ្យមានសកម្មភាពបំផ្លាញបរិស្ថានយ៉ាងធ្ងន់ធ្ងរ នៅក្នុងវេទិកាតស៊ូមតិមួយនៅព្រឹកថ្ងៃទី៥ ខែមិថុនា ដោយមានការចូលរួមពីក្រុមយុវជនប្រមាណជិត ១០០នាក់។
2013-06-05
ការសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ ជាក្តីកង្វល់ដល់ប្រជាពលរដ្ឋនៃប្រទេសនានា រស់នៅតាមដងទន្លេមេគង្គ ដែលពឹងអាស្រ័យធនធានធម្មជាតិទន្លេមេគង្គ ហូរកាត់ប្រទេសចិន ឡាវ ថៃ កម្ពុជា និងប្រទេសវៀតណាម ដែលពួកគេបានផ្តល់អនុសាសន៍មួយចំនួនទៅដល់រដ្ឋាភិបាលម្ចាស់ជំនួយ អ្នកវិនិយោគ និងសង្គមស៊ីវិល។
2013-06-05
តំណាងរាស្ត្រគណបក្សប្រឆាំង កំពុងរៀបចំរបាយការណ៍ស្ដីពីការកាប់រានព្រៃឈើ និងពាក្យបណ្ដឹងរបស់ជនជាតិដើមភាគតិចនៅខេត្តរតនគិរី ទៅរដ្ឋសភា និងរដ្ឋាភិបាល បន្ទាប់ពីបានរកឃើញថា ក្រុមហ៊ុនវៀតណាម ចំនួនពីរធំៗកំពុងធ្វើសកម្មភាពកាប់ឈើ និងប៉ះពាល់លើដីប្រជាពលរដ្ឋជនជាតិភាគតិច ដើម្បីឲ្យរដ្ឋាភិបាលមានវិធានការផ្លូវច្បាប់ ចាត់ការទៅលើក្រុមហ៊ុនទាំងនោះ។
2013-06-03
រដ្ឋាភិបាល ឡាវ កម្ពុជា វៀតណាម និង ថៃ មានគម្រោងសង់ទំនប់វារីអគ្គិសនីធំៗ ១១ នៅទន្លេមេគង្គក្រោម។ បើសិនជាទំនប់ទាំងអស់នោះត្រូវបានសង់មែន វានឹងមានការបំផ្លាញជីវចម្រុះដ៏សំបូរបែបនៅតាមដងទន្លេមេគង្គ និងគំរាមកំហែងដល់សន្តិសុខស្បៀងរបស់ប្រជាជនរាប់លាននាក់ ដែលរស់នៅតាមដងទន្លេមេគង្គច្រើនប្រទេស...។