ប័ណ្ណសារព័ត៌មាន
2013-08-31
ធនធានរ៉ែមាសជាច្រើនកន្លែងនៅស្រុករវៀង ខេត្តព្រះវិហារ បានទទួលរងការជីកកកាយយកដោយខុសច្បាប់ជាច្រើនឆ្នាំមកហើយ។ អ្នកប្រព្រឹត្តិទាំងនោះ ច្រើនតែជាជនបរទេសមានវៀតណាម និងក្រុមហ៊ុនចិន ដែលអ្នកមានអំណាចនៅពីក្រោយខ្នងជាដើម។
2013-08-28
រដ្ឋមន្រ្តីក្រសួងកសិកម្ម បានឲ្យដឹងថា ការប្រែប្រួលអាកាសធាតុបានធ្វើឲ្យដំណាំស្រូវវស្សាឆ្នាំ២០១៣ រងការគំរាមកំហែងពីគ្រោះរាំងស្ងួតនៅតំបន់ខ្លះនៃខេត្តប៉ែកនិរតី និងខេត្តស្វាយរៀង ប្រទេសកម្ពុជា។ ទោះជាយ៉ាងណា ដំណាំស្រូវនោះមិនទាន់ខូចទាំងស្រុងទេ ប្រសិនបើទឹកភ្លៀងធ្លាក់ក្នុងរដូវភ្ជុំបិណ្ឌ។
2013-08-25
ប្រជាពលរដ្ឋជាសហគមន៍រស់នៅតាមដងទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង ព្រមានថា នឹងនាំគ្នាធ្វើបាតុកម្មទាមទារឲ្យអាជ្ញាធរខេត្តដកសាឡង់ពីរគ្រឿងចេញពីទន្លេសេកុង ដែលអ្នកភូមិចោទថា កំពុងរែងរកមាសនៅក្នុងទន្លេ បង្កផលប៉ះពាល់ប្រជាពលរដ្ឋ។
2013-08-25
អាជ្ញាធរមានសមត្ថកិច្ចកំពុងចុះបង្ក្រាបបទល្មើសព្រៃឈើនៅព្រំដែនខេត្តព្រះវិហារ និងខេត្ត ស្ទឹងត្រែង។ ក្នុងប្រតិបត្តិការបង្ក្រាបនេះ អាជ្ញាធរមានគម្រោងចាប់ខ្លួនមេឈ្មួញរកស៊ីកាប់ឈើប្រណីតនេះឲ្យបាន។
2013-08-24
សាលារាជធានីភ្នំពេញ បើកយុទ្ធនាការស្ដារ និងជួសជុលលូជាទ្រង់ទ្រាយធំ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃសៅរ៍ ទី២៤ ខែសីហា។ ប្រធានអង្គភាពលូទឹក បូមទឹក លោក នៅ សារឿន មានប្រសាសន៍ថា អាជ្ញាធរនៅតាមសង្កាត់ទាំង៩៦ ក្នុងខណ្ឌ៩ នៅរាជធានីភ្នំពេញ កំពុងតែអនុវត្តស្ដារ និងជួសជុលលូទឹកស្អុយនៅតាមតំបន់របស់ខ្លួន។ លោកបញ្ជាក់ថា ការស្ដារ និងជួសជុលលូជាការងារប្រចាំ។
2013-08-23
សកម្មជនការពារព្រៃឈើបានលើកឡើងថា សកម្មភាពកាប់ឈើនៅតំបន់ព្រៃឡង់ កំពុងកើតមានយ៉ាងអានាធិបតេយ្យនៅខេត្តព្រះវិហារ។ ក្រុមប្រជាពលរដ្ឋបានលើកឡើងថា សកម្មភាពកាប់ឈើនេះ ក្រោមរូបភាពក្រុមហ៊ុនបានឲ្យប្រជាពលរដ្ឋជាអ្នកធ្វើសកម្មភាពកាប់ឈើ ហើយក្រុមហ៊ុនទទួលយកពីប្រជាពលរដ្ឋ។
2013-08-21
បច្ចុប្បន្ន ការកាប់ឈើដើម្បីជួញដូរខុសច្បាប់ កំពុងកើតមានច្រើនឡើងៗនៅក្នុងខេត្តព្រះវិហារ។ កំណើននៃបទល្មើសទាំងនេះ បានឆ្លៀតឱកាសស្របពេលដែលកម្ពុជា កំពុងរង់ចាំការបង្កើតរដ្ឋាភិបាលស្របច្បាប់ថ្មីមួយ ដើម្បីដឹកនាំអំណាចបន្ត ក៏ប៉ុន្តែ វិបត្តិនយោបាយកំពុងជាប់គាំង ដោយសារតែភាពចម្រូងចម្រាសទៅលើលទ្ធផលនៃការបោះឆ្នោតនៅឡើយនោះ។
2013-08-21
ជំនន់ទឹកភ្លៀង ជារឿយៗបានធ្វើឲ្យលិចលង់នៅតាមផ្លូវសំខាន់ជាច្រើនក្នុងរាជធានីភ្នំពេញ នៅក្រោយពេលមានភ្លៀងធ្លាក់ខ្លាំងក្នុងរដូវវស្សាម្ដងៗ។ ផលប៉ះពាល់ជាច្រើន បានកើតចេញពីការលិចលង់ដោយជំនន់ទឹកភ្លៀងទាំងនោះ។ សាលារាជធានីភ្នំពេញ ដែលទទួលបន្ទុកដោះស្រាយបញ្ហានេះ ជូនដំណឹងថា នឹងចាប់ផ្ដើមយុទ្ធនាការដើម្បីដោះស្រាយបញ្ហាចំពោះមុខការជន់លិចនេះ។
2013-08-19
ក្រុមសហគមន៍ជនជាតិដើមឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី អំពាវនាវឲ្យមន្ត្រីស្ថាប័នព្រៃឈើ និងមន្ត្រីអាជ្ញាធរមូលដ្ឋានចាត់វិធានការជាបន្ទាន់ទៅលើសកម្មភាពកាប់រានព្រៃឈើយកដីអនាធិបតេយ្យក្នុងខេត្តនេះ។
2013-08-18
ក្រុមប្រជាពលរដ្ឋមួយចំនួននៅឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ បានអះអាងថា ក្រុមហ៊ុនមួយរបស់លោកឧកញ៉ា ទ្រី ភាព កំពុងដឹកជញ្ជូនឈើប្រណីតតាមរថយន្តធំៗចេញពីតំបន់ពួកគេរស់នៅជាបន្តបន្ទាប់ ក្នុងពេលបច្ចុប្បន្ននេះ។
2013-08-18
បទល្មើសនេសាទរបស់ជនជាតិវៀតណាម នៅក្នុងទឹកដីកម្ពុជា បានកម្រើកទៀតហើយ។ ជនជាតិវៀតណាម ជាច្រើននាក់បានចូលធ្វើនេសាទដោយប្រើឧបករណ៍ស្បៃមុង ឬហៅម្យ៉ាងទៀតថា សៃយ៉ឺន យ៉ាងគគ្រឹកគគ្រេងនៅស្រុកពាមជរ ខេត្តព្រៃវែង នៅថ្ងៃទី១៧ សីហា។
2013-08-13
អាជ្ញាធរខេត្តព្រះវិហារ បានឱ្យដឹងថា កាលពីចុងសប្ដាហ៍មុន ទឹកជំនន់បានជន់លិចតំបន់ខ្លះនៃស្រុកជាំក្សាន្ត និងស្រុកគូលែន ភាគខាងលិចឆៀងខាងត្បូងពីទីរួមខេត្ត។ បច្ចុប្បន្ន អាជ្ញាធរបានប្រកាសអាសន្នឱ្យស្រុកចំនួន៤ទៀត ត្រៀមការពារខ្លួនពីទឹកជំនន់ ហើយសាលាខេត្តព្រះវិហារ កំពុងត្រៀមទូកម៉ាស៊ីនធំៗជាច្រើនគ្រឿង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ប្រសិនបើមានទឹកជំនន់កើតឡើង។
2013-08-11
ការនេសាទត្រីខុសច្បាប់ដោយប្រើឧបករណ៍ស៊ីបយន្ត អូសតាមកាណូតធំៗនៅក្នុងបឹងទន្លេសាប នៃខេត្តសៀមរាប បានកើនឡើងយ៉ាងខ្លាំងកាលពីអំឡុងពេលដែលគណបក្សនយោបាយធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតកន្លងទៅ។
2013-08-11
ប្រជាពលរដ្ឋសហគមន៍ទន្លេបី អះអាងថា ក្រុមហ៊ុនចិនមួយកំពុងធ្វើអាជីវកម្មរែងមាសដោយគ្មានលិខិតស្នាមអនុញ្ញាតនៅក្នុងទន្លេសេកុង ក្បែរព្រំដែនប្រទេសកម្ពុជា និងប្រទេសឡាវ ក្នុងខេត្តស្ទឹងត្រែង។ សកម្មភាពធ្វើអាជីវកម្មនេះបានបង្កផលប៉ះពាល់បរិស្ថានធនធានធម្មជាតិក្នុងទន្លេ និងជីវភាពសុខភាពប្រជាពលរដ្ឋ។
2013-08-10
ប្រជាពលរដ្ឋនៅស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាច្រើនរយគ្រួសារ កំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលហូរចាក់មកពីប្រទេសថៃ។ ក្រុមអាជ្ញាធរមូលដ្ឋាន ឲ្យដឹងថា រហូតមកដល់ថ្ងៃទី៩ សីហា ស្ថានភាពទឹកជំនន់នៅតែបន្តឡើងទៀត ដោយសារមេឃភ្លៀង។