ប័ណ្ណសារព័ត៌មាន
2013-09-30
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឲ្យដឹងថា មកទល់ថ្ងៃទី៣០ ខែកញ្ញា ទឹកជំនន់នៅទូទាំងប្រទេសសម្លាប់មនុស្សជាង ៣០នាក់ និងបង្ខំពលរដ្ឋរាប់ពាន់គ្រួសារផ្សេងទៀតឲ្យជម្លៀសចេញពីផ្ទះសំបែង។
2013-09-29
ទឹកជំនន់នៅតាមដងទន្លេស្រែពក ក្នុងខេត្តរតនគិរី បានជន់ឡើងជាថ្មីលើសកម្រិតប្រកាសអាសន្ន បង្កផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្ទះសម្បែង ផលដំណាំស្រែចម្ការប្រជាពលរដ្ឋច្រើនបន្ថែមទៀត។
2013-09-28
គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា កម្ពស់ទឹកនៅដងទន្លេមេគង្គ បានឡើងខ្ពស់លើសពីកម្រិតប្រកាសអាសន្ន និងបានបណ្ដាលអោយខេត្តក្រុងមួយចំនួនតាមមាត់ទន្លេ ត្រូវជន់លិច ព្រមទាំងអាចរាលដាលបន្តទៅខេត្តផ្សេងទៀត។ ស្ថានភាពនេះ ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនត្រូវជម្លៀសចេញពីលំនៅឋាន ដើម្បីស្វែងរកទីទួលសុវត្ថិភាព និងដើម្បីបញ្ចៀសពីគ្រោះថ្នាក់ផ្សេងៗ។
2013-09-26
ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា កម្ពុជា ប្រឈមនឹងទឹកជំនន់ទន្លេមេគង្គ ហក់ឡើងជាថ្មីឡើងវិញនៅសប្ដាហ៍ក្រោយ។
2013-09-25
មន្ត្រីអង្គការសង្គមស៊ីវិលដែលបំពេញការងារទាក់ទិនផលប៉ះពាល់បរិស្ថានតាមដងទន្លេ នៅខេត្តរតនគិរី សម្ដែងក្តីបារម្ភថា ទឹកជំនន់ទ្រង់ទ្រាយធំនឹងកើតមានចំពោះប្រជាពលរដ្ឋរស់នៅតាមដងទន្លេសេសាន ជាថ្មីទៀត ដោយសារភាគីវៀតណាម នៅតំបន់ខ្សែទឹកខាងលើ ប្រកាសបើកបង្ហូរទឹកទំនប់វារីអគ្គិសនីក្នុងកម្រិតខ្ពស់នៅពេលទឹកភ្លៀងនៅបន្តធ្លាក់ច្រើន។
2013-09-25
ទឹកជំនន់ដោយសារភ្លៀងកំពុងគំរាមកំហែងនៅស្រុកចំនួនបី នាប៉ែកខាងលិចរបស់ខេត្តសៀមរាប។ ទឹកជំនន់នេះធ្វើឱ្យស្ថាប័នរដ្ឋាភិបាលមួយចំនួនកំពុងយកចិត្តទុកដាក់ទៅលើការជូនដំណឹងឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នអំពីសុវត្ថិភាព ព្រមទាំងចាត់ចែងទៅលើកិច្ចការពារសុខភាពសាធារណៈជាបន្ទាន់។
2013-09-24
គ្រាន់តែប៉ុន្មានថ្ងៃសោះ ទឹកទន្លេមេគង្គ បានហក់ឡើងលើសពីកម្រិតដែលត្រូវប្រកាសអាសន្នទៅទៀត។ ល្បឿនទឹកដែលហក់ឡើងលឿនបែបនេះ ដែលធ្វើឱ្យប្រជាជនមួយចំនួននៅខេត្តកំពង់ចាម ត្រូវបានស្លាប់។
2013-09-24
ក្រុមគ្រួសារតម្រួតការពារព្រំដែនខេត្តរតនគិរី ជាប់នឹងប្រទេសវៀតណាម និងប្រជាពលរដ្ឋសរុបជិត ២០នាក់ ត្រូវបានតម្រួតព្រំដែនវៀតណាម ជួយសង្គ្រោះពីដំបូលស្នាក់នៅ គ្រាដែលទឹកជំនន់ជន់លិចទីតាំងប៉ុស្តិ៍កងការពារព្រំដែននៅតំបន់នោះយ៉ាងគំហុក មិនអាចជម្លៀសទៅទីទួលសុវត្ថិភាពបាន។
2013-09-23
ទឹកទន្លេមេគង្គចាប់ផ្ដើមហក់ឡើងខ្ពស់នៅប៉ុន្មានថ្ងៃនេះ ដែលធ្វើអាជ្ញាធរក្នុងខេត្តតាមដងទន្លេ គឺខេត្តកំពង់ចាម និងខេត្តក្រចេះ ចេញសេចក្ដីប្រកាសអាសន្នដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្ន។
2013-09-20
នៅរដូវវស្សាឆ្នាំនេះ ភ្លៀងធ្លាក់ច្រើននៅខេត្តរតនគិរី មានពេលខ្លះភ្លៀងធ្លាក់មិនឈប់រហូតបីថ្ងៃបីយប់។ ស្របពេលដែលមានការបើកបិទទំនប់វារីអគ្គិសនីពីប្រទេសវៀតណាម ពីតំបន់ខ្សែទឹកខាងលើនៃទន្លេស្រែពក និងទន្លេសេសាន ផង ទឹកភ្លៀងទាំងនោះបានបង្កឲ្យមានជំនន់ទឹកភ្លៀង និងជំនន់តាមដងទន្លេ។
2013-09-18
ទឹកភ្លៀងនៅបន្តធ្លាក់អស់រយៈពេលបីថ្ងៃបីយប់ហើយនៅខេត្តរតនគិរី។ ភ្លៀងនេះបណ្ដាលឲ្យប្រជាពលរដ្ឋជាង ១០០គ្រួសារនៅឃុំចំនួន ៤ ក្នុងស្រុកលំផាត់ រងផលប៉ះពាល់ដោយសារទឹកជំនន់។ ទន្ទឹមនោះដែរ ក្រុមអាជ្ញាធរឲ្យដឹងដែរថា ទឹកទន្លេស្រែពក ក៏កំពុងជន់ឡើងគួរឲ្យព្រួយបារម្ភដែរ។
2013-09-17
ភ្លៀងបានធ្លាក់ជោកជាំពេញមួយយប់នៅខេត្តរតនគិរី បណ្ដាលឲ្យជន់លិចយ៉ាងគំហុក ធ្វើឲ្យខូចខាតផ្លូវជាតិលេខ ៧៦ ដែលកំពុងកសាង និងខូចខាតទ្រព្យសម្បត្តិសត្វមាន់ជ្រូក គោក្របី និងស្រែចម្ការនៅភូមិចំនួនពីរភូមិ។
2013-09-12
តំណាងប្រជាពលរដ្ឋជាង ៦០គ្រួសារ រស់នៅភូមិសូវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានព្រមានប្ដឹងម្ចាស់រោងចក្រមួយឈ្មោះ ប៊្លូម ហ្វៀល (Bloom Field) ដែលបានបង្ហូរទឹកស្អុយពីរោងចក្រចូលទៅក្នុងបឹង ដែលអ្នកភូមិធ្លាប់ប្រើប្រាស់ជាប្រចាំ។ ប្រជាពលរដ្ឋប្រុងដាក់ពាក្យប្ដឹងទៅក្រសួងបរិស្ថាន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើរោងចក្រនេះមិនព្រមបញ្ឈប់ ឬបង្វែរលូទឹកស្អុយចេញពីបឹងរបស់ប្រជាពលរដ្ឋ។
2013-09-10
ក្រុមសហគមន៍ជនជាតិដើមភាគតិច នៅខេត្តរតនគិរី អះអាងថា មន្ត្រីប៉ូលិសមូលដ្ឋានមួយរូបបានឃុបឃិតជាមួយជនល្មើសចូលកាប់ឈើក្នុងព្រៃសហគមន៍ការពារ អស់រាប់ពាន់ដើមប្រមាណបីឆ្នាំកន្លងទៅនេះ ដោយមិនមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានទប់ស្កាត់។ ក្រុមសហគមន៍សម្រេចចិត្តដាក់ញត្តិប្ដឹងករណីនេះតាមផ្លូវតុលាការ។
2013-09-09
មន្ត្រីរដ្ឋាភិបាលរួមជាមួយអង្គការក្រៅរដ្ឋាភិបាលប្រមាណ ៤០អង្គភាព និងអ្នកជំនាញខាងបរិស្ថាន ព្រមទាំងតំណាងកសិករប្រមាណ ១០០នាក់ផង ជួបប្រជុំគ្នារយៈ ២ថ្ងៃ នៅក្នុងសិក្ខាសាលាថ្នាក់ជាតិមួយនៅឯខេត្តសៀមរាប។