ប័ណ្ណសារព័ត៌មាន
2013-09-09
ឈើប្រណិតប្រភេទឈើធ្នង់ជាង ២០០ម៉ែត្រគូប ត្រូវបានគេរាយការណ៍មកថា ឈ្មួញបានប្រមូលទិញពីប្រជាពលរដ្ឋកាប់ឈើខុសច្បាប់នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ហើយយកមកស្តុកទុកនៅដីសម្បទានសេដ្ឋកិច្ចមួយរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
2013-09-04
ក្នុងពេលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កំពុងប្រទូស្តរាយគ្នាអំពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ ហើយធ្វើឱ្យរាំងស្ទះដល់ដំណើរការបង្កើតរដ្ឋាភិបាលថ្មីមិនចេញនេះ គឺជាឱកាសដែលផ្ដល់ឱ្យពួកឈ្មួញ និងជនឱកាសនិយមខ្លះ កាន់តែសម្រុកប្រមូលយកធនធានធម្មជាតិជាច្រើនប្រភេទ ទាំងនៅក្នុងទឹក លើដី និងក្រោមដី។
2013-09-03
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យពលរដ្ឋខ្មែរប្រុងប្រយ័ត្នទឹកជំនន់ទឹកភ្លៀង ដែលអាចកើតមានឡើងនៅអំឡុងចុងសប្ដាហ៍នេះ។
2013-09-02
ព្រៃឈើជាធនធានធម្មជាតិនៅតំបន់កន្ទុយនាគក្នុងសួនឧទ្យានជាតិវីរជ័យ ក្រៅពីរងការកាប់រានឈូសឆាយដោយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចដើម្បីដាំកៅស៊ូ ក៏បានរងនូវការកាប់យកឈើមានតម្លៃធ្វើអាជីវកម្មបន្ថែមនៅតំបន់ព្រៃក្រៅបរិវេណដីសម្បទាននៅតំបន់នោះ។ ក្រុមហ៊ុន អាន ម៉ារ៉ាឌី ត្រូវគេចោទថា កំពុងតែអាររំលំព្រៃឈើមានតម្លៃទាំងនោះ ហើយអារច្រៀកនាំចេញទៅទីផ្សារ។
2013-09-01
កោះទន្សាយនៅខេត្តកែប ត្រូវបានរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យក្រុមហ៊ុនឯកជនមួយធ្វើការវិនិយោគនិងអភិវឌ្ឍចំនួន ៩៩ឆ្នាំ។