ប័ណ្ណសារព័ត៌មាន
2014-12-31
ប្រជាសហគមន៍ យុវជន និងព្រះសង្ឃ ដែលជាសកម្មជនការពារបរិស្ថានតំបន់អារ៉ែង ព្រមានធ្វើបាតុកម្ម បើសិនជាគ្មានដំណោះស្រាយពិតប្រាកដណាមួយ ក្នុងការការពារតំបន់ធម្មជាតិចុងក្រោយនេះទេនោះ។
2014-12-31
អ្នកភូមិជាង ២០នាក់ បានលើកគ្នាមកតវ៉ាឲ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមួយ បញ្ឈប់ការឈូសឆាយព្រៃ ដើម្បីរក្សាទុកព្រៃឈើសម្រាប់អ្នកភូមិប្រើប្រាស់ជាព្រៃបម្រុងទុក។ ចំណែកភាគីក្រុមហ៊ុនសំអាងថា ព្រៃដែលក្រុមហ៊ុនកំពុងឈូសឆាយ ឋិតក្នុងដីសម្បទានដែលរដ្ឋបានប្រគល់ឲ្យក្រុមហ៊ុន។
2014-12-29
ប្រជាពលរដ្ឋរស់នៅក្រុង និងខេត្តកំពង់ឆ្នាំង រីករាយនឹងការទទួលបានផ្លូវក្រាលកៅស៊ូប្រវែងជាង ៤គីឡូម៉ែត្រ (៤.៤០០ម) និងប្រព័ន្ធលូរំដោះទឹកជំនន់ជាង ៩គីឡូម៉ែត្រ (៩.៥៥០ម) ដែលជាជំនួយឥតសំណងរបស់ជប៉ុន។ ស្របពេលគ្នានេះក៏មានពលរដ្ឋ និងអ្នករត់ម៉ូតូឌុបខ្លះ បារម្ភពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ដោយសារគ្មានភ្លើងស្តុបចរាចរណ៍ ចំណែកទឹកស្អុយចេញពីបង្គន់នៅតែជាបញ្ហា។
2014-12-29
ប្រជាសហគមន៍នេសាទត្រីនៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង សម្ដែងក្ដីបារម្ភចំពោះសកម្មភាពរបស់ប្រជាពលរដ្ឋដែលចូលទៅកាប់ឆ្ការព្រៃលិចទឹកតំបន់ហាមឃាត់អស់រាប់ហិកតារធ្វើជាកម្មសិទ្ធិ ដោយពុំមានអាជ្ញាធរណាទប់ស្កាត់នៅឡើយទេ។
2014-12-29
តំណាងសហគមន៍ និងនាយិកានៃអង្គការសកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC) អះអាងថា ព្រៃឈើក្រោមការគ្រប់គ្រងសហគមន៍ព្រៃឈើខេត្តកំពង់ឆ្នាំង នៅស្រុកទឹកផុសចំនួន ៣ និងស្រុកបរិបូរណ៍ចំនួន ៤ កំពុងរងការកាប់បំផ្លាញ។ ពួកគេបញ្ជាក់ថា មន្ត្រីមូលដ្ឋាន ប្រជាពលរដ្ឋ និងអ្នកមានលុយ ឬមានអំណាច គឺជាអ្នកទន្ទ្រានដីព្រៃសហគមន៍ ហើយទប់ស្កាត់ពុំមានប្រសិទ្ធភាព។
2014-12-27
ប្រជាសហគមន៍នៅខេត្តមណ្ឌលគិរី ប្ដេជ្ញាធ្វើបាតុកម្មដេញក្រុមហ៊ុនឯកជនដីសម្បទានសេដ្ឋកិច្ចមួយចេញពីតំបន់នោះ។
2014-12-27
សមាជិកបណ្ដាញព្រៃឡង់ នៅខេត្តកំពង់ធំ បារម្ភថាព្រៃឈើនឹងត្រូវបាត់បង់ ប្រសិនបើអាជ្ញាធរមិនមានវិធានការទប់ស្កាត់បទល្មើសព្រៃឈើនៅតំបន់នោះទេ។
2014-12-26
មន្ត្រីប៉ូលិសម្នាក់ និងមន្ត្រីយោធាម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តរតនគិរី ឃាត់ខ្លួន ក្នុងបទចោទរួមគំនិតប្រមូលផលព្រៃឈើឆ្លងដែនទៅប្រទេសវៀតណាម។ នេះ គឺជាលទ្ធផលស៊ើបអង្កេតបឋមរបស់អាជ្ញាធរខេត្ត ទាក់ទិនបទល្មើសកាប់ឈើនៅតំបន់សព្រំដែនស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
2014-12-25
ពលរដ្ឋនៅឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម ស្ទើរតែពេញមួយភូមិកំពុងបារម្ភពីសុខភាពរបស់ខ្លួន ដោយសារតែក្លិនស្អុយចេញពីរោងចក្រកែច្នៃជ័រកៅស៊ូក្រែបនៅក្នុងភូមិ។ ពលរដ្ឋខ្លះស្ទើរតែរត់ចេញពីភូមិ ដើម្បីស្វែងរកកន្លែងផ្សេងរស់នៅ ពីព្រោះពួកគាត់មិនអាចទ្រាំទៅនឹងក្លិនស្អុយដែលចេញពីរោងចក្រនោះបាន។
2014-12-24
គណៈកម្មការទីបីនៃរដ្ឋសភា នៅថ្ងៃពុធ ទី២៤ ធ្នូ សាកសួររដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ អំពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងវិបត្តិទឹកទន្លេ និងប្រព័ន្ធធារាសាស្ត្រផ្សេងៗទៀត។ នៅក្នុងជំនួបនោះ លោក លឹម គានហោ បានអះអាងថា ការបូមខ្សាច់ក្នុងទន្លេជាសកម្មភាពខុសច្បាប់។
2014-12-20
ខ្សាច់ជាប្រភេទរ៉ែដែលកំពុងមានការជួញដូរខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា។ ចំណែកនៅផ្នែកខាងមុខព្រះបរមរាជវាំង កាណូតច្រើនគ្រឿងកំពុងសម្រុកបូមខ្សាច់ពីក្នុងទន្លេ។ កាណូតខ្លះបានបើកបរបូមខ្សាច់ទាំងយប់ទាំងថ្ងៃ។ កាណូតខ្លះសំចតមួយកន្លែង ខួងបូមយកដីក្នុងទន្លេដោយប្រើទុយោធំៗ។
2014-12-19
សមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម រកឃើញថា ការធ្វើទំនប់នៅក្បាលទឹកឆា ស្ថិតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីពេលកន្លងទៅ គឺធ្វើឲ្យពលរដ្ឋមួយចំនួនអាចប្រឈមនឹងការខ្វះទឹកធ្វើស្រែ និងធ្វើឲ្យដើមឈើនៅទីនោះខ្លះងាប់ទៀតផង។
2014-12-18
ចាប់តាំងតែពី ៤-៥ឆ្នាំមុនរហូតដល់ពេលនេះ ក្រុមអ្នកមានអំណាច និងប្រជាពលរដ្ឋចំណាកស្រុកខ្លះ នៅតែរែងរ៉ែមាសខុសច្បាប់នៅជុំវិញតំបន់ភ្នំអន្លង់ នៃឃុំរមទម្យ។
2014-12-17
អ្នកភូមិអះអាងថា ឈើមូលរាប់រយដើម ត្រូវគេកាប់នៅតំបន់ជាប់ព្រំដែនប្រទេសវៀតណាម ក្នុងខេត្តរតនគិរី។ សកម្មភាពកាប់ឈើនេះ ធ្វើឡើងដោយពលរដ្ឋវៀតណាម និងសង្ស័យថាមានមន្ត្រីប៉ូលិសការពារព្រំដែននៅតំបន់នោះពាក់ព័ន្ធឃុបឃិត។
2014-12-17
ប្រជាពលរដ្ឋជាបណ្ដាញសហគមន៍ព្រៃឡង់ បានរកឃើញការកាប់បំផ្លាញព្រៃឈើ ដើម្បីយកដីធ្វើចម្ការជាច្រើនហិកតារ នៅក្នុងឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។