ប័ណ្ណសារព័ត៌មាន
2015-12-31
ច្រកទន្លេនៃកោះសាហុង ដែលជាផ្នែកមួយនៃទីតាំងសាងសង់ទំនប់វារីអគ្គិសនីដងសាហុង (Don Sahong) នៃប្រទេសឡាវ ត្រូវបានក្រុមហ៊ុនសាងសង់ទំនប់ឈូសឆាយដីបិទច្រកទន្លេនេះរួចរាល់។ការបិទច្រកទន្លេនេះ គឺផែនការសម្រេចបានប្រមាណ ៣០ភាគរយនៃការសាងសង់ទំនប់នេះ។
2015-12-31
អាជ្ញាធរខេត្តកំពង់ឆ្នាំង ប្ដេជ្ញាថានឹងប្រើរយៈពេល ៥ឆ្នាំ ដើម្បីអភិវឌ្ឍសួនច្បារ និងច្រាំងទន្លេនៅក្រុងកំពង់ឆ្នាំង ឲ្យក្លាយទៅជាតំបន់មានសណ្ដាប់ធ្នាប់ និងសោភណភាពល្អ។ គម្រោងអភិវឌ្ឍន៍នេះ បានប៉ះពាល់ដល់តូបលក់ដូរ ផ្ទះសម្បែងពលរដ្ឋខ្មែរ ព្រមទាំងផ្ទះបណ្ដែតទឹករបស់ជនជាតិវៀតណាម ជាច្រើនខ្នង។
2015-12-29
ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅតែបារម្ភចំពោះវាសនាព្រៃឡង់នៅតំបន់ខេត្តមួយនេះ។ ការបារម្ភរបស់ពួកគាត់ បន្ទាប់ពីសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ចេញពីតំបន់ព្រៃឡង់ ចូលមកតំបន់រោងចក្រកែច្នៃឈើមួយចំនួន ព្រមទាំងដឹកចេញទៅតំបន់ផ្សេងៗជារៀងរាល់យប់ ដោយមិនមានការទប់ស្កាត់។
2015-12-27
ក្រុមយុវជន និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើវិស័យទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) ព្រមានធ្វើយុទ្ធនាការមិនប្រើប្រាស់រាល់ផលិតផលរបស់ក្រុមហ៊ុនស្រាបៀអង្គរ។
2015-12-27
ក្រុមបណ្ដាញសកម្មភាពដើម្បីសហគមន៍ (CNA) នៅខេត្តព្រះវិហារ សម្ដែងការខកចិត្ត នៅពេលរដ្ឋាភិបាលផ្ដល់ដីសម្បទានសេដ្ឋកិច្ចកាន់តែច្រើនឡើងៗទៅឲ្យក្រុមហ៊ុនឯកជន ធ្វើឲ្យការកាប់បំផ្លាញព្រៃឈើ និងការរុករករ៉ែធម្មជាតិនៅក្រោមដីបែបអនាធិបតេយ្យ កាន់តែកើតមាន ហើយអាជ្ញាធរហាក់បង្ក្រាបយឺតយ៉ាវនោះ។
2015-12-27
ពលរដ្ឋរស់នៅឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ស្នើអាជ្ញាធរខេត្តផ្តល់សិទ្ធិគ្រប់គ្រងដីព្រៃសហគមន៍ជាថ្មី បន្ទាប់ពីអ្នកភូមិប្រមាណជាង ២០០នាក់ បានបោះឆ្នោតបង្កើតជាសហគមន៍ការពារព្រៃឈើកាលពីថ្ងៃទី៨ ធ្នូ។
2015-12-25
ប្រជាពលរដ្ឋនៅឃុំរាយប៉ាយ ដែលមានស្រូវស្រែប្រាំងស្ថិតនៅក្រៅតំបន់មេទឹក ឬ ក្រៅប្រភពទឹក នៃបឹងមួយ ហៅបឹងបាក់អង្រុត សម្រេចដាក់ពាក្យប្ដឹងទៅអាជ្ញាធរឃុំដើម្បីស្នើឱ្យជួយដោះស្រាយបញ្ហាទឹករបស់ពួកគាត់។
2015-12-24
ប្រជាពលរដ្ឋនៅស្រុកបាណន់ ខេត្តបាត់ដំបង ព្រួយបារម្ភបញ្ហាការទន្ទ្រានព្រៃសហគមន៍ពីសំណាក់អ្នកមានទ្រព្យធន។ ពលរដ្ឋបញ្ជាក់ថា ការកាប់រានព្រៃយកដីធ្វើជាកម្មសិទ្ធិ កើតឡើងបន្តបន្ទាប់។ ចំណែកឯអាជ្ញាធរ ទប់ស្កាត់ពុំមានប្រសិទ្ធភាពនោះទេ។
2015-12-24
សហគមន៍ជនជាតិដើមភាគតិចព្នង ភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី អំពាវនាវឲ្យអាជ្ញាធរខេត្ត ជួយទប់ស្កាត់ និងស៊ើបអង្កេតករណីលួចកាប់ដើមឈើផលិតជ័រទឹក ឬដើមច្បោះរបស់អ្នកភូមិ។
2015-12-23
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានកាត់ភ្លើងចេញពីផ្ទះអ្នកបរិស្ថាន ដែលលោកហៅថាអ្នកបរិស្ថានជ្រុលនិយម ដោយផ្តល់ភ្លើងចន្លុះជំនួសវិញម្តង។ ប៉ុន្តែប្រសាសន៍របស់ លោក ហ៊ុន សែន នៅពេលនេះ ទទួលបានការរិះគន់ពីគណបក្សប្រឆាំង និងសង្គមស៊ីវិល។
2015-12-23
កម្ពុជាអាចនឹងខ្វះទឹកប្រើប្រាស់ រយៈពេល៦ខែ ចាប់ពីដើមខែកុម្ភៈ រហូតដល់ពាក់កណ្ដាលខែកក្កដា ឆ្នាំ២០១៦ ដោយសារបញ្ហារាំងស្ងួត នេះបើយោងតាមការព្យាករណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយម។
2015-12-21
ប្រជាពលរដ្ឋជិត ១០០គ្រួសារក្នុងចំណោមជាង ២ពាន់គ្រួសារនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។ ពួកគាត់ប្រឈមមុខនឹងខ្វះខាតទឹកប្រើប្រាស់ក្នុងរយៈពេល ២ខែខាងមុខទៀត ប្រសិនបើអាជ្ញាធរពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាល ពុំបានចុះជួយពួកគាត់ទាន់ពេលនោះ។
2015-12-18
ខេត្តសៀមរាប កំពុងទាក់ទាញភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ឱ្យមកទស្សនាប្រាសាទបុរាណ និងទេសចរណ៍ធម្មជាតិរាប់លាននាក់ក្នុង ១ឆ្នាំៗ ក៏ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងសៀមរាប ជាច្រើន នៅមិនទាន់ល្អស្អាតនៅឡើយទេ គឺនៅមានដីហុយជាច្រើនកន្លែង។
2015-12-17
សហគមន៍ការពារព្រៃឈើ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី អះអាងថា ឈើក្នុងដីខ្មែរនៃខេត្តនេះ ជាប់តំបន់ព្រំដែនខេត្តដាក់ឡាក់ ប្រទេសវៀតណាម ត្រូវបានពលរដ្ឋវៀតណាម ចូលមកលួចកាប់ជាថ្មីទៀត។
2015-12-16
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យបណ្ដាប្រទេសជាសមាជិកអាស៊ាន បង្កើនកិច្ចសហប្រតិបត្តិការ និងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់គ្រោះមហន្តរាយ។ ការលើកឡើងនេះ គឺក្នុងពេល លោក ហ៊ុន សែន ចូលរួមថ្លែងបើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយ នារាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែធ្នូ។