ប័ណ្ណសារព័ត៌មាន
2015-02-18
បណ្ដាញព្រះសង្ឃ ក្រុមយុវជន និងអ្នកសិក្សាស្រាវជ្រាវសង្គម ទាមទារឲ្យរដ្ឋាភិបាលបន្តទិដ្ឋាការជូនលោក អាឡិក ដើម្បីបន្តរស់នៅនិងបំពេញការងារនៅប្រទេសកម្ពុជា តទៅទៀ។
2015-02-17
ក្រសួងមហាផ្ទៃ បដិសេធសំណើរបស់ លោក សម រង្ស៊ី ដែលស្នើសុំឲ្យ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ជនជាតិអេស្ប៉ាញ បន្តរស់នៅក្នុងប្រទេសកម្ពុជា ដោយក្រសួងតម្រូវឲ្យ លោក អាឡិកហ្សង់ដ្រូ ចាកចេញពីប្រទេសកម្ពុជា សិន ទើបអាចផ្តល់ទិដ្ឋាការជាថ្មីបាន។
2015-02-16
បណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម សហការជាមួយអង្គការផ្សេងទៀត គ្រោងនឹងរៀបចំសន្និសីទកាសែតនៅថ្ងៃពុធ ទី១៨ កុម្ភៈ នាភោជនដ្ឋានបៃតង ដើម្បីប្រឆាំងទៅនឹងសេចក្ដីសម្រេចរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបដិសេធមិនព្រមពន្យារពេលទិដ្ឋាការដល់លោក អេឡិក ជាសកម្មជនការពារព្រៃឈើយ៉ាងសកម្មនៅកម្ពុជា។
2015-02-15
មន្ត្រីជំនាញនិងសមត្ថកិច្ចរបស់រដ្ឋាភិបាលតែងបង្ក្រាបបទល្មើសនេសាទក្នុងបឹងទន្លេសាប ជាញឹកញាប់ ក៏ប៉ុន្តែបច្ចុប្បន្នអំពើនេសាទត្រីខុសច្បាប់នៅតែកើតមានជាច្រើនកន្លែងដដែល។
2015-02-15
មន្ត្រីសង្គមស៊ីវិល និងតំណាងរាស្ត្រគណបក្សប្រឆាំងដែលធ្វើការងារទាក់ទងផ្នែកច្បាប់ បានថ្លែងរិះគន់ចំពោះការអះអាងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលថា ជំនួញឈើរបស់លោកឧកញ៉ា ទ្រី ភាព គឺជាមុខរបរស្របច្បាប់។ ពួកគេទាមទារឲ្យរដ្ឋាភិបាលបង្កើតក្រុមការងារឯករាជ្យចម្រុះមួយដើម្បីស៊ើបអង្កេតជំនួញឈើរបស់ឧកញ៉ា ទ្រី ភាព។
2015-02-14
ស្រូវប្រាំងរបស់កសិករនៅឃុំព្រះបាទជាន់ជុំ ប្រមាណ១ពាន់ហិកតារ កំពុងក្រៀមស្វិតព្រោះ ខ្វះទឹកស្រោចស្រព។ ក្រុមកសិករកំពុងព្រួយយ៉ាងខ្លាំងថា ស្រូវពួកគាត់ដែលទើបមានអាយុប្រហែលមួយខែ នឹងអាចងាប់អស់ក្នុងរយៈពេលមួយអាទិត្យទៀត បើសិនជារដ្ឋាភិបាល មិនជួយអន្តរាគមន៍ជាបន្ទាន់នោះទេ។
2015-02-13
ប្រធានចលនាមាតាធម្មជាតិ ជាជនជាតិអេស្ព៉ាញមួយរូប ដែលបានចូលមកប្រទេសកម្ពុជា រយៈពេលជាង១២ឆ្នាំមកហើយនោះ កំពុងប្រឈមមុខនឹងការបណ្ដេញចេញពីប្រទេសកម្ពុជា។ អ្នកអង្កេតរឿងនេះអះអាងថា មានភាពមិនប្រក្រតីជាច្រើន។
2015-02-12
អង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស (Global Witness) បានសម្ដែងការសោកស្ដាយចំពោះការអះអាងរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលថា ការរកស៊ីឈើប្រណីតរបស់លោក ទ្រី ភាព ជាជំនួញស្របច្បាប់។ ចំណែកក្រុមអ្នកឃ្លាំមើលសង្គម អង្គការជាតិឃ្លាំមើលព្រៃឈើ ហើយនិងអ្នកតំណាងរាស្ត្រ រិះគន់ថា របររកស៊ីឈើប្រណីតរបស់លោក ទ្រី ភាព នៅកម្ពុជា ជាមុខជំនួញដែលទិញរបស់បន្តពីក្រុមចោរ។
2015-02-10
មន្ត្រីសហគមន៍ការពារព្រៃឈើនៅស្រុកសំឡូត ខេត្តបាត់ដំបង ព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពការកាប់បំផ្លាញព្រៃនៅតំបន់ព្រៃសហគមន៍ពីសំណាក់ប្រជាពលរដ្ឋ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ និងយកឈើដុតធ្យូងនាំចេញទៅលក់នៅប្រទេសថៃ ដោយខុសច្បាប់។
2015-02-09
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា ការនាំឈើយកទៅលក់នៅក្រៅប្រទេសរបស់លោកឧកញ៉ា ទ្រី ភាព គឺស្របច្បាប់ និងមិនដូចទៅនឹងការចោទប្រកាន់របស់អង្គការឃ្លាំមើលពិភពលោក (Global Witness) ទេ។
2015-02-09
បច្ចុប្បន្ននៅខេត្តសៀមរាប មានកសិដ្ឋានចិញ្ចឹមក្រពើជាច្រើនកន្លែងកំពុងប្រកបរបរភ្ញាស់យកកូន និងសម្លាប់ក្រពើយកស្បែកលក់។
2015-02-08
ព្រៃសហគមន៍របស់ជនជាតិដើមភាគតិចក្នុងស្រុកស្នួល ខេត្តក្រចេះ កំពុងរងការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរពីសំណាក់ឈ្មួញមានលុយ មន្ត្រីមានអំណាច និងក្រុមប្រជាពលរដ្ឋដែលទន្ទ្រានយកដី។ អាជ្ញាធរស្រុកអះអាងថា នឹងដឹកនាំក្រុមការងារចម្រុះបើកប្រតិបត្តិការបង្ក្រាប។ ប៉ុន្តែពលរដ្ឋមិនសូវមានជំនឿថា វិធានការនេះអាចទប់ស្កាត់បាននោះទេ។
2015-02-06
អង្គការឃ្លាំមើលពិភពលោក (Global Witness) រកឃើញថា ឈ្មួញរកស៊ីឈើខុសច្បាប់ខ្នាតធំមា្នក់ដែលកាងពីក្រោយដោយ ក្រុមអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងមមាញឹកលក់ឈើប្រណីត របស់កម្ពុជាលក់ទៅឲ្យក្រុមហ៊ុនចិនដឹកចេញ តាមច្រកកំពង់ផែក្រុងព្រះសីហនុ។ ចំណែកក្រុមមន្ត្រីរដ្ឋាភិបាលអះអាងថា មិនបានដឹងអំពីបញ្ហានេះឡើយ។
2015-02-05
សហគមន៍អភិរក្សតំបន់ទេសចរណ៍បឹងលង្គុត អំពាវនាវឲ្យអាជ្ញាធរទប់ស្កាត់ជាបន្ទាន់សកម្មភាពលួចអារឈើមូលក្នុងព្រៃជុំវិញបឹង លក់ឲ្យឈ្មួញធ្វើជន្លង់ម្រេច។ ចំណែកមន្ត្រីពាក់ព័ន្ធតំបន់រមណីយដ្ឋានអះអាងដែរថា ព្រៃនៅជុំវិញបឹង គឺជាព្រៃអភិរក្សសម្រាប់ធនធានធម្មជាតិ និងវិស័យទេសចរណ៍។
2015-02-04
សិប្បកម្មធ្វើឆ្នាំងស្ពាន់មួយកន្លែងនៅភ្នំពេញ កំពុងបង្កការរំខានដល់ពលរដ្ឋរស់នៅទីនោះ ដោយសំឡេង ផ្សែង ទឹកកាកសំណល់ និងក្លិនស្អុយ ដែលភាយចេញពីកន្លែងសិប្បកម្ម។ ពលរដ្ឋរងផលប៉ះពាល់ ធ្លាប់ផ្ដិតមេដៃប្ដឹងទៅអាជ្ញាធរមូលដ្ឋានដែរ ប៉ុន្តែមិនទទួលបានការអន្តរាគមន៍ពីពួកគេនៅឡើយទេ។