ប័ណ្ណសារព័ត៌មាន
2015-05-18
ប្រជាពលរដ្ឋចំនួន ២៤គ្រួសារ ក្នុងចំណោម ៣០គ្រួសារ រស់នៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ស្នើឲ្យអាជ្ញាធរក្រុង និងរដ្ឋាភិបាលស្ដារប្រឡាយរំដោះទឹក និងចាត់វិធានការចំពោះអ្នកដែលចាក់ដីលប់ប្រឡាយ ឬដាក់ប្រព័ន្ធលូតូចខុសបច្ចេកទេស បណ្ដាលឲ្យទឹកប្រឡាយស្ទះលិចលំនៅឋានរបស់ពួកគាត់ជារៀងរាល់ឆ្នាំ។
2015-05-17
ប្រជាពលរដ្ឋនៅស្រុកបាណន់ ខេត្តបាត់ដំបង ប្រមាណ ៧០នាក់ នៅព្រឹកថ្ងៃទី១៧ ខែឧសភា នាំគ្នាបិទផ្លូវលំចេញក្នុងភូមិមួយកន្លែងតវ៉ាឲ្យក្រុមហ៊ុនធ្វើអាជីវកម្មបូមខ្សាច់ស្រុកនេះ បញ្ឈប់សកម្មភាពរបស់ខ្លួន។
2015-05-16
ក្រុមយុវជនមកពីសាកលវិទ្យាល័យមួយចំនួនបាននាំគ្នាចុះកម្មសិក្សានៅតំបន់ទំនប់វារីអគ្គិសនីដន សាហុង (Don Sahong) របស់ប្រទេសឡាវ រយៈពេល ៤ថ្ងៃ។ កម្មសិក្សានេះពួកគេបានរកឃើញផលប៉ះពាល់ជាច្រើន ដូចជាប៉ះពាល់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេដែលពឹងអាស្រ័យលើទឹកទន្លេមេគង្គ ប៉ះពាល់ដល់ជីវចម្រុះក្នុងទឹក ហើយត្រីផ្សោតជាសត្វកម្រនឹងត្រូវផុតពូជ។
2015-05-16
នៅរដូវប្រមូលផលផ្លែសំរងឆ្នាំនេះ សហគមន៍ជនជាតិដើមភាគតិចអ្នកអភិរក្សដើមសំរងក្នុងខេត្តរតនគិរី អំពាវនាវសុំឲ្យអាជ្ញាធរ ជួយទប់ស្កាត់សកម្មភាពកាប់ដើមសំរងដើម្បីយកផ្លែ។ សហគមន៍ជនជាតិដើមភាគតិចបារម្ភថា ដើមសំរងអាចនឹងត្រូវបាត់បង់ទាំងស្រុង ប្រសិនបើពុំមានការទប់ស្កាត់ឲ្យទាន់ពេលវេលា។
2015-05-16
អ្នកភូមិក្បាលកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្ដាល ទាមទារឲ្យអាជ្ញាធរ និងក្រសួងរ៉ែ និងថាមពល បញ្ឈប់សកម្មភាពបូមខ្សាច់នៅតំបន់នោះជាបន្ទាន់។ អាជីវកម្មបូមខ្សាច់នៅទីនោះ បានដំណើរការជាង ៧ឆ្នាំកន្លងមកហើយ ដោយមានក្រុមហ៊ុនជាច្រើនផ្លាស់ប្ដូរគ្នា ហើយចុងក្រោយគេនេះ គឺក្រុមហ៊ុន សុខ ទៀង។
2015-05-14
ក្រុមចុះល្បាតព្រៃឡង់ ដែលចុះពិនិត្យបទល្មើសព្រៃឈើ បានចុះបំពេញសកម្មភាពល្បាតព្រៃដូចការគ្រោងទុកហើយនៅថ្ងៃទី១៤ ខែឧសភា បើទោះជាត្រូវប្រឈមបញ្ហាខ្លះៗក៏ដោយ។
2015-05-13
ក្រុមយុវជន ព្រះសង្ឃ និងមន្ត្រីសង្គមស៊ីវិលសរុបប្រមាណជិត ៥០នាក់ ក្នុងនោះរួមមានលោកបណ្ឌិត កែម ឡី ផង ត្រូវបានសមត្ថកិច្ចរារាំងមិនឲ្យបន្តដំណើរចុះទៅពិនិត្យស្ថានភាពព្រៃឡង់ នៅខេត្តស្ទឹងត្រែង។
2015-05-11
សកម្មជនការពារព្រៃឡង់ ខេត្តកំពង់ធំ ចោទអាជ្ញាធរមានសមត្ថកិច្ចស្រុកសណ្ដាន់ ថាប្រើប្រាស់លិខិតរដ្ឋបាលសម្រាប់កាប់ឈើសាងសង់អធិការដ្ឋាននគរបាលស្រុក គឺគ្រាន់តែជាលេសដើម្បីរបររកស៊ីកាប់ឈើរបស់ខ្លួនតែប៉ុណ្ណោះ ពីព្រោះសកម្មភាពដឹកឈើចេញពីព្រៃជាច្រើនខែមកហើយ ប៉ុន្តែគ្មានឃើញឈើនៅអធិការដ្ឋាននគរបាលស្រុកឡើយ។
2015-05-10
មហាជនជិត ៤.០០០នាក់ នាំគ្នាជិះកង់នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ការយល់ដឹងពីបម្រែបម្រួលអាកាសធាតុ។ ការជិះកង់នេះ ដឹកនាំដោយប្រតិភូសហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជា នៅថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០១៥ ដោយចេញដំណើរពីពហុកីឡាដ្ឋានអូឡាំពិក និងកាត់តាមស្ថានទូតនានានៃប្រទេសជាសមាជិកសហគមន៍អឺរ៉ុប។
2015-05-09
ព្រះសង្ឃ និងយុវជនជាច្រើនក្រុម គ្រោងនឹងចុះទៅបំបួសដើមឈើនៅតំបន់ព្រៃឡង់ ដើម្បីបញ្ចៀសការកាប់បំផ្លាញពីសំណាក់ក្រុមឈ្មួញ។ ក្រៅពីនេះ ក្រុមដដែលនឹងដើរល្បាតពិនិត្យពីស្ថានភាពព្រៃឡង់ ដែលកំពុងគំរាមកំហែងដោយការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរនៅពេលបច្ចុប្បន្ន។
2015-05-07
ក្រុមសមត្ថកិច្ចចម្រុះរួមជាមួយប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន និងមន្ត្រីអង្គការសង្គមស៊ីវិល បានបញ្ចប់បេសកកម្មល្បាតព្រៃការពារនៅខេត្តមណ្ឌលគិរី ដោយប្រើរយៈពេលជិត ១០ថ្ងៃ។ ក្នុងបេសកកម្មនេះ ក្រុមល្បាតបានរកឃើញបទល្មើសប្រមាញ់សត្វព្រៃកើតមានច្រើនគួរឲ្យបារម្ភ។
2015-05-07
សហគមន៍ខ្មែរនៅក្រុងស្តុកថុន (Stockton) រដ្ឋកាលីហ្វ័រញ៉ា (California) រៀបចំពិធីជួបជុំអង្គាសថវិកាសម្រាប់ជួយដល់អង្គការមាតាធម្មជាតិ ដែលកំពុងការពារធនធានធម្មជាតិនៅតំបន់អារ៉ែង។
2015-05-06
ក្រសួងរ៉ែ និងថាមពល គ្រោងចេញអាជ្ញាប័ណ្ណអាជីវកម្ម ឬសិប្បកម្មលើធនធានរ៉ែមាស ទៅឲ្យប្រជាសហគមន៍នៅខេត្តមណ្ឌលគិរី ដើម្បីឲ្យអាជីវកម្មដែលកំពុងដំណើរការសព្វថ្ងៃដោយគ្មានច្បាប់ ឬបែបអនាធិបតេយ្យនោះ ក្លាយទៅជាអាជីវកម្មមួយស្របច្បាប់។
2015-05-06
ប្រជាពលរដ្ឋ ព្រះសង្ឃនៃសហគមន៍ព្រៃឈើ រួមទាំងអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល កំពុងព្រួយបារម្ភថា គម្រោងសាងសង់ទំនប់ទឹកឈ្មោះស្ទឹងស្រែងទី២ ដែលគ្រោងនឹងចាប់ផ្ដើមអនុវត្តដោយក្រុមហ៊ុនចិន នៅចន្លោះភូមិសាស្ត្រស្រុកចុងកាល់ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ គឺអាចនឹងធ្វើឲ្យលិចលង់ស្រែចម្ការ និងធនធានធម្មជាតិជាច្រើនទៀតនៅពេលខាងមុខ។
2015-05-02
ពលរដ្ឋជាង ២០០នាក់នៅខេត្តស្ទឹងត្រែង ជាក្រុមប៉ះពាល់ដោយគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលយល់ព្រមទទួលសំណង នាំគ្នាតវ៉ាស្នើសុំកែប្រែចំណុចខ្លះនៃគម្រោងសំណង។