ប័ណ្ណសារព័ត៌មាន
2015-07-03
ឧក្រិដ្ឋកម្មព្រៃឈើនៅខេត្តឧត្តរមានជ័យ មិនត្រឹមតែគំរាមកំហែងទៅលើបរិស្ថានធម្មជាតិ និងសត្វព្រៃ ឱ្យបាត់បង់ទីជម្រក និងទីកន្លែងរស់នៅប៉ុណ្ណោះទេ គឺថែមទាំងកំពុងគំរាមកំហែងទៅលើក្រុមសកម្មជនអ្នកការពារព្រៃឈើទៀតផង។
2015-07-02
អាជ្ញាធរខេត្តស្ទឹងត្រែង អះអាងថា គ្រឿងចក្រជិត ១០គ្រឿង ត្រូវបានគេដឹកយកមកទុកក្នុងតំបន់នៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) កាលពីចុងខែមិថុនា។ ក្រុមអាជ្ញាធរខ្មែរនៅជិតព្រំដែនកម្ពុជា-ឡាវ អះអាងថា គ្រឿងចក្រទាំងនោះគឺទុកកសាងទំនប់វារីអគ្គិសនីសាយ៉ាបូរី (Xayabury) ឬ ដនសាហុង។
2015-07-02
សហគមន៍ដែលធ្វើការពាក់ព័ន្ធនឹងតំបន់ព្រៃឡង់ នៅតែព្រួយបារម្ភចំពោះសកម្មភាពកាប់បំផ្លាញព្រៃឡង់។ ទន្ទឹមគ្នានេះ ពួកគេបានទទូចឲ្យរដ្ឋាភិបាល ថែរក្សាប្រព័ន្ធជីវចម្រុះដែលនៅសេសសល់ក្នុងតំបន់ព្រៃឡង់។
2015-07-01
អង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើកិច្ចការលើការការពារតំបន់អភិរក្សជលផល យល់ឃើញថា ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីប្រឆាំងការដាក់ស្លាកប៉ាណូផ្សព្វផ្សាយអំពីការនេសាទខុសច្បាប់ ដែលត្រូវគេដាក់ផ្សាយជាសាធារណៈនោះ គឺវាមិនសមហេតុផលឡើយ។
2015-07-01
បច្ចុប្បន្ននៅខេត្តឧត្តរមានជ័យ ក្រៅតែពីក្រុមឈ្មួញខ្លះនៅតែបន្តជួលប្រជាពលរដ្ឋឱ្យឆ្លងដែនទៅកាប់ឈើគ្រញូងខុសច្បាប់ក្នុងទឹកដីថៃ ហើយទទួលរងគ្រោះថ្នាក់ដោយការបាញ់ប្រហារ ឬក៏ចាប់ខ្លួននោះ ព្រៃឈើនៅក្នុងស្រុកក៏កំពុងទទួលរងការកាប់យកទៅលក់ដូរធ្ងន់ធ្ងរដែរ។
2015-07-01
សហគមន៍បឹងកក់សាទរនឹងចំណាត់ការរបស់សាលាក្រុងភ្នំពេញ ដែលចុះធ្វើលូបញ្ចៀសបញ្ហាទឹកលិច ពីតំបន់បឹងកក់ ដែលតែងតែរងផលប៉ះពាល់នៅពេលមានភ្លៀងខ្លាំងម្ដងៗ។
2015-07-01
តំណាងសហគមន៍ជនជាតិដើមភាគតិចនៅភូមិតាំងម្លូ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី យល់ព្រមទទួលយកទស្សនវិស័យចំនួនបី ដែលក្រុមអាជ្ញាធរពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ស្នើសុំឲ្យសហគមន៍យកទៅពិគ្រោះយោបល់គ្នា មុននឹងឆ្លើយតបទៅនឹងគម្រោងសិក្សាស្រាវជ្រាវរ៉ែលោហៈរបស់ក្រុមហ៊ុនអូស្ត្រាលី ពាក់ព័ន្ធផលប៉ះពាល់ប្រជាពលរដ្ឋ។
2015-07-01
សហគមន៍ជនជាតិដើមភាគតិច ដែលរងផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង មិនយល់ព្រមទទួលសំណងទាំងស្រុងទេ ដោយសារការជជែកពីសំណងផលប៉ះពាល់ជលផល សង្គម និងផលប៉ះពាល់ឆ្លងដែន មិនបង្ហាញដំណោះស្រាយ។