ប័ណ្ណសារព័ត៌មាន
2015-01-31
ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតអាមេរិក និងអង្គការសម្ព័ន្ធភាពសត្វព្រៃ នៅល្ងាចថ្ងៃសៅរ៍ ទី៣១ មករា នេះ បានរៀបចំការប្រគំតន្ត្រីមួយស្ដីអំពីព្រៃនៃជីវិត។
2015-01-31
សកម្មជនឃ្លាំមើលបញ្ហាព្រៃឈើ និងមន្ត្រីមូលដ្ឋានឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង អំពាវនាវសុំឲ្យអាជ្ញាធរថ្នាក់ជាតិ ជាពិសេសក្រសួងកសិកម្ម ស៊ើបអង្កេតសកម្មភាពកាប់យកឈើមានតម្លៃពីតំបន់ព្រៃស្រោង នៅជាប់នឹងតំបន់អាងស្តុកទឹកនៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ។
2015-01-30
ប្រឡាយបឹងសាឡាង ទើបស្ដារកាយកំណកភក់ និងសំរាមបានពីរសប្ដាហ៍ ត្រូវមនុស្សមួយចំនួនរស់នៅអមប្រឡាយយកសំរាមថង់ប្លាស្ទិក ស្នោ បោះចូលទឹកប្រឡាយធ្វើឲ្យប្រឡាយកខ្វក់វិញ។ បញ្ហាសំរាមនេះ ត្រូវអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ស៊ូ សាវុត ឲ្យដឹងថា មានមនុស្សប្រមាណពី ៦០% ទៅ ៧០% បានយល់ដឹងពីការថែទាំបរិស្ថាន។
2015-01-29
សហគមន៍ព្រៃឈើនៅស្រុករុក្ខគីរី ខេត្តបាត់ដំបង សម្ដែងការព្រួយបារម្ភចំពោះសកម្មភាពប្រជាពលរដ្ឋ និងមន្ត្រីយោធានៅតំបន់នោះ កាប់រុករានព្រៃសហគមន៍យកធ្វើជាកម្មសិទ្ធិអស់ដីព្រៃរាប់រយហិកតារ ដោយពុំមានអាជ្ញាធរទប់ស្កាត់ទេ។
2015-01-29
អាជ្ញាធរខេត្តឧត្តរមានជ័យ ឲ្យដឹងថា ខេត្តនេះនឹងមានវារីអគ្គិសនីកម្លាំងពី ១០ ទៅ ២០មេហ្គាវ៉ាត់ប្រើប្រាស់នៅពេលដែលក្រុមហ៊ុនចិន ចាប់ផ្ដើមសាងសង់ទំនប់ទឹកនៅតំបន់ភ្នំអាតោ នៅស្រុកចុងកាល់ បានរួចរាល់។
2015-01-28
ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្ដីបំភ្លឺដើម្បីលាងចម្រេះនូវមន្ទិលសង្ស័យរបស់សាធារណជនដែលតែងភ័ន្តច្រឡំថា ការធ្វើអាជីវកម្មខ្សាច់មានអាជ្ញាប័ណ្ណចេញដោយក្រសួងធនធានទឹក។
2015-01-27
សកម្មភាពរស់នៅលើផ្ទៃបឹងទន្លេសាបរបស់មនុស្ស បានធ្វើឲ្យទឹកកខ្វក់ ឬមានជាតិពុលកាន់តែខ្លាំងឡើង ប៉ុន្តែអាជ្ញាធរ និងរដ្ឋាភិបាល មិនទាន់គ្រប់គ្រងបានត្រឹមត្រូវ និងមានវិធានការនៅឡើយចំពោះការបំពុលទឹកនេះ។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល បារម្ភពីធនធានមច្ឆាជាតិ ឬសុខភាពរបស់មនុស្សប៉ះពាល់កាន់តែធ្ងន់ធ្ងរ នៅពេលរដូវប្រាំងទឹកកាន់តែតិច កំហាប់ជាតិពុលកាន់តែខ្ពស់។
2015-01-26
ក្រសួងបរិស្ថាន អង្គការ អេច្ឆ.អី.ឌី.ស៊ី (HEDC) និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន សហការបើកសិក្ខាសាលាមួយស្ដីពី "ភាពជាអ្នកដឹកនាំភពផែនដី ការយល់ដឹងថ្មី និងទំនាក់ទំនងរបស់ផែនដីនិងមនុស្សក្នុងសតវត្សទី២១" នៅព្រឹកថ្ងៃទី២៦ មករា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។ សិក្ខាសាលាដែលមានសិក្ខាកាមជាង ៥០០នាក់ ដែលភាគច្រើនជាយុវជនផ្ដោតសំខាន់ទៅលើកិច្ចគាំពារបរិស្ថាន។
2015-01-24
ប្រជាពលរដ្ឋដែលរស់នៅក្បែរដងទន្លេមេគង្គក្រោម ស្ថិតក្នុងឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង កំពុងតែព្រួយបារម្ភ ដោយសារតែច្រាំងទន្លេបានបាក់ស្រុតដែលអាចធ្វើឲ្យផ្ទះរបស់កាត់ខូចខាត នៅពេលខាងមុខ។ ប៉ុន្តែមេឃុំពាមមានជ័យ ថា ការបាក់ច្រាំងទន្លេនោះ គឺជាកត្តាធម្មជាតិដែលតែងតែបាក់ច្រាំងនៅរដូវប្រាំង។
2015-01-23
បណ្ដាញសហគមន៍ការពារព្រៃឡង់ ខេត្តកំពង់ធំ កំពុងរង់ចាំបញ្ជូនវត្ថុតាងដែលចាប់បានពីបទល្មើសក្នុងព្រៃឡង់ទៅឲ្យអាជ្ញាធរស្រុកសណ្ដាន់។
2015-01-21
អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បំភ្លឺអំពីដំណើរការសិក្សារុករករ៉ែលោហៈ នៅស្រុកកំពង់លែង ជូនគណៈកម្មការទី៩នៃរដ្ឋសភា។
2015-01-21
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសនិរាករណ៍ក្រុមហ៊ុនចំនួន៧ ក្នុងចំណោម ១២ក្រុមហ៊ុន លើផ្ទៃដីជិត ១៨ម៉ឺនហិកតារនៅខេត្តស្ទឹងត្រែង ជាជំហានដំបូងបញ្ឈប់មិនផ្ដល់សិទ្ធិបន្តទៀតឲ្យអភិវឌ្ឍលើសម្បទានដីសេដ្ឋកិច្ច។
2015-01-21
ពលរដ្ឋខេត្តរតនគិរី ចោទអភិបាលស្រុកវ៉ឺនសៃ ថាបានឃុបឃិតជាមួយឈ្មួញធ្វើអាជីវកម្មខ្សាច់ក្នុងទន្លេសេសានខុសច្បាប់។ ការចោទនេះស្របពេលដែលសកម្មភាពបូមខ្សាច់បានបង្កផលប៉ះពាល់គុណភាពទឹក បាក់ច្រាំងទន្លេ និងបង្កសំឡេងរំខានដល់ពលរដ្ឋ។
2015-01-20
អាជីវករ និងប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវជាតិលេខ៥១ តភ្ជាប់ពីចំណុចផ្សារថ្នល់ទទឹង ដល់ផ្សារឧត្ដុង្គ ចម្ងាយជាង ៤០គីឡូម៉ែត្រ ដែលជាព្រំប្រទល់ខណ្ឌចែករវាងខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល បានត្អូញត្អែរពីបញ្ហាផ្លូវខូច និងធូលីដីលាយថ្មហុយប៉ះពាល់ដល់សុខភាព។
2015-01-18
សង្គមស៊ីវិល និងប្រជាសហគមន៍ការពារព្រៃឈើខេត្តស្ទឹងត្រែង ចោទប្រកាន់មេឃុំ និងមេភូមិថា បើកដៃឲ្យពលរដ្ឋចូលកាប់ឈើ និងទន្ទ្រានយកដីក្នុងតំបន់ព្រៃការពារ។ ប៉ុន្តែអាជ្ញាធារបដិសេធ និងថា ព្រៃសហគមន៍នោះបង្កើតឡើងដោយគ្មានច្បាប់អនុញ្ញាត។