ប័ណ្ណសារព័ត៌មាន
2015-10-31
បណ្ដាញសហគមន៍ការពារព្រៃឡង់ ខេត្តកំពង់ធំ ជិត ៣០នាក់ ដែលបានចុះល្បាតព្រៃនៅចំណុចឃុំដងកាំបិត ស្រុកសណ្ដាន់ គ្រោងនឹងបញ្ជូនរបាយការណ៍បទល្មើសព្រៃឈើក្នុងស្រុកសណ្ដាន់ ដាក់ជូនអាជ្ញាធរ។
2015-10-27
ការស៊ើបអង្កេតរបស់អង្គការ ហ្វរែស្ត ស្ទីវវើដស៊ីប ខោនស៊ល (Forest Stewardship Council= FSC) រកឃើញថា ក្រុមហ៊ុនវៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group) បានកាប់បំផ្លាញព្រៃឈើ ហើយរឹបអូសដីប្រជាពលរដ្ឋដោយខុសច្បាប់ និងរំលោភសិទ្ធិមនុស្ស។
2015-10-27
ប្រជាពលរដ្ឋប្រមាណ ២០០នាក់ នាំគ្នាតវ៉ានៅសាលាស្រុករុក្ខគិរី ដើម្បីឲ្យអាជ្ញាធរដោះស្រាយបញ្ឈប់ការបំផ្លាញព្រៃឈើក្នុងសហគមន៍បន្តទៀត។ អ្នកភូមិអះអាងថា ព្រៃឈើក្នុងសហគមន៍ប្រមាណជាង ១ពាន់ហិកតារ ត្រូវគេលួចកាប់បំផ្លាញដើម្បីយកឈើ និងដីធ្វើជាកម្មសិទ្ធិ។
2015-10-25
ព្រៃព្រះរកា ដែលជាតំបន់ដែនជម្រកសត្វព្រៃដ៏សំខាន់ និងសម្បូរទៅដោយដើមឈើធំៗប្រណីតៗ នៅក្នុងភូមិសាស្ត្រ ៣ស្រុក គឺស្រុកជាំក្សាន្ត ស្រុកឆែប និងស្រុកត្បែងមានជ័យ របស់ខេត្តព្រះវិហារ កំពុងទទួលរងការកាប់បំផ្លាញដើម្បីរុករានយកដីធ្វើកម្មសិទ្ធិ និងកាប់ឈើអារច្រៀកយកទៅលក់ដូរខុសច្បាប់យ៉ាងអនាធិបតេយ្យ។
2015-10-24
កន្លែងជីករ៉ែមាស និងផលិតមាសខុសច្បាប់នៅតំបន់ព្រៃមាស ក្នុងខេត្តរតនគិរី កើតមានច្រើនឡើងវិញ បន្ទាប់ពីអាជ្ញាធរខេត្តចាត់វិធានការបង្ក្រាបទ្រង់ទ្រាយធំកាលពីដើមឆ្នាំ២០១៥។ មន្ត្រីឃ្លាំមើលបរិស្ថានបារម្ភពីការបំពុលទឹកដោយសារជាតិគីមីដែលអ្នកផលិតមាសនៅតំបន់នោះបង្ហូរចូលទៅអូរធម្មជាតិដែលពលរដ្ឋប្រើប្រាស់។
2015-10-22
ប្រជាពលរដ្ឋនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បញ្ជាក់ថា អាជ្ញាធរពុំបានយកចិត្តទុកដាក់បង្ក្រាបបទល្មើសនេសាទប្រភេទរបាំងរ៉ាវ ឬរបាំងព្រួល ដាក់នៅបឹងទន្លេសាប អោយមានប្រសិទ្ធភាពឡើយ។
2015-10-20
អ្នកភូមិស្រះកែវ ឃុំពង្រ នៃស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នៅតែព្រួយបារម្ភរឿងទឹកជំនន់ដែលបណ្ដាលមកពីក្រុមហ៊ុនចិន សាងសង់ទំនប់ទឹកស្ទឹងស្រែងទី២។ ពួកគេទទូចឲ្យអាជ្ញាធរមានវិធានការដោះស្រាយបញ្ហាដែលអាចកើតឡើងជាបន្ទាន់។
2015-10-18
ពលរដ្ឋរស់នៅឃុំស្រែគរ ស្រុកសេសាន អះអាងថា សកម្មភាពកាប់ និងដឹកជញ្ជូនឈើមូលនៅក្រៅតំបន់ផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ មិនទាន់មានមន្ត្រីជំនាញ និងអាជ្ញាធរទប់ស្កាត់នៅឡើយ។
2015-10-18
ពលរដ្ឋរស់នៅក្រុងស្ទឹងត្រែង សង្កេតឃើញថា ជនជាតិវៀតណាម ជាច្រើនគ្រួសារ ដែលបានតាំងទីលំនៅតាមមាត់ទន្លេ កំពុងយកទីតាំងនោះជាកន្លែងជួញដូរឈើប្រណិត និងកែច្នៃគ្រឿងសង្ហារិម។ អាជីវកម្មរបស់ជនជាតិវៀតណាម ទាំងនោះ ក៏ត្រូវរិះគន់ថា កំពុងធ្វើឲ្យប៉ះពាល់បរិស្ថាន និងសុខភាពពលរដ្ឋក្នុងមូលដ្ឋាន។
2015-10-18
អាជ្ញាធរខេត្តកំពង់ឆ្នាំង ប្រកាសបញ្ចប់អាជីវកម្មជួសជុលគ្រឿងម៉ាស៊ីន និងបញ្ចូលអាគុយរបស់ពលរដ្ឋរស់នៅលើផ្ទៃទឹកនៃបឹងទន្លេសាបក្នុងខេត្តនេះ ដើម្បីបញ្ចៀសការបំពុលទឹក និងបរិស្ថាន។
2015-10-17
សកម្មជនការពារបរិស្ថានជាពិសេសបរិស្ថានតាមទន្លេទាំងបី នៅតំបន់ភាគឦសានមានខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី លោក មៀច មាន ទើបបញ្ចប់ទស្សនកិច្ចសិក្សានៅទីក្រុងញីវយ៉ក សហរដ្ឋអាមេរិក រយៈពេលមួយសប្ដាហ៍ ដើម្បីចែករំលែក និងដកបទពិសោធន៍ផ្នែកការពារបរិស្ថាន។
2015-10-16
អភិបាលក្រុងព្រះសីហនុ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនទាំងឡាយណាដែលយកចិញ្ចើមផ្លូវ ឬចំណីផ្លូវសាធារណៈយកទៅដាក់តាំងលក់សម្ភារៈផ្សេងៗ បម្រើប្រយោជន៍ផ្ទាល់ខ្លួននាំឲ្យបាត់បង់សោភណភាពក្រុងទេសចរណ៍ និងគ្មានផ្លូវសម្រាប់អ្នកដំណើរថ្មើរជើង។
2015-10-16
ប្រជាពលរដ្ឋនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រិះគន់អាជ្ញាធរខេត្តថា យកដីបាតលូទឹកស្អុយទៅចាក់ទុកចោលនៅសួនវេទិកាខេត្ត ដែលជាកន្លែងលំហែកាយសាធារណៈអស់ជាច្រើនខែ ដោយពុំមានការអភិវឌ្ឍនោះទេ។
2015-10-15
ស្របពេលដែលធនធានព្រៃឈើកំពុងរងការកាប់បំផ្លាញ យុវជនមួយចំនួនព្រួយបារម្ភថា ធនធានប្រេងកាត ឧស្ម័ន និងរ៉ែ អាចត្រូវគេបំផ្លិចបំផ្លាញ ឬមិនអាចផ្ដល់ប្រយោជន៍ដល់ប្រទេសជាតិបាន ប្រសិនបើគ្មានការគ្រប់គ្រងបានត្រឹមត្រូវ។
2015-10-14
ប្រជាពលរដ្ឋនៅឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានឲ្យដឹងថា សកម្មភាពកាប់ឈើនៅក្រៅតំបន់ដីសម្បទានសង្គមកិច្ច ដែលអាជ្ញាធរខេត្តផ្តល់ជូនពលរដ្ឋនៅខេត្តកំពង់ចាម កំពុងកើតមានយ៉ាងអនាធិបតេយ្យ ដោយមិនមានការទប់ស្កាត់។