ប័ណ្ណសារព័ត៌មាន
2015-02-28
យុវជនជិត ២០០នាក់ បានទៅដល់តំបន់អារ៉ែង ក្នុងខេត្តកោះកុង ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ។ គោលបំណងនៃដំណើរនោះ គឺដើម្បីសិក្សាស្វែងយល់អំពីសារប្រយោជន៍ និងសម្បតិ្តធម្មជាតិនៅតំបន់នោះ ហើយយកព័ត៌មានមកផ្សព្វផ្សាយបន្តឲ្យប្រជាពលរដ្ឋផ្សេងទៀតបានដឹង។
2015-02-27
ក្រុមអ្នកឃ្លាំមើលឧក្រិដ្ឋកម្មព្រៃឈើក្នុងប្រទេសកម្ពុជា បានរកឃើញថា ប្រាក់ចំណូលដែលបានមកពីការធ្វើអាជីវកម្មព្រៃឈើ និងការប្រមូលពន្ធពីការធ្វើពាណិជ្ជកម្មឈើប្រណីតក្នុងរយៈពេល ៥ឆ្នាំ មានចំនួនតិចជាងឆ្ងាយពីការជួញដូរឈើក្នុងមួយថ្ងៃទៅបរទេសរបស់ក្រុមហ៊ុនឯកជនក្នុងស្រុកមួយ។
2015-02-26
ក្រុមហ៊ុន ទ្រី ភាព អំពាវនាវឲ្យសមត្ថកិច្ចរដ្ឋាភិបាល ចាត់វិធានការបង្ក្រាបលើជនខិលខូចទាំងឡាយណាដែលប្រើប្រាស់ឈ្មោះក្រុមហ៊ុន ទ្រី ភាព ក្នុងសកម្មភាពរកស៊ីជួញដូរឈើ។ ក្រុមហ៊ុនថាជនខិលខូចទាំងនោះ កំពុងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិនាមរបស់ក្រុមហ៊ុន។
2015-02-25
ប្រជាពលរដ្ឋរស់នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ អះអាងថា សកម្មភាពកាប់រំលំដើមឈើធំៗដើម្បីយកផ្កាប៉ប្រកទៅលក់នៅប្រទេសថៃ កាន់តែកើនឡើងនៅទូទាំងឃុំថ្មដា ដោយគ្មានការទប់ស្កាត់។
2015-02-24
ប្រជាសហគមន៍ភ្នំបាណន់ នៅភូមិត្រពាំងម្លូ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ប្រមាណ ៧០នាក់ គ្រោងដង្ហែញត្តិដាក់ជូនអភិបាលស្រុក ដើម្បីឲ្យជួយទប់ស្កាត់សកម្មភាពបំផ្លាញព្រៃឈើ និងដកហូតដីព្រៃសហគមន៍ដែលមន្ត្រីប៉ូលិស និងពលរដ្ឋចំនួន ១១គ្រួសារ កាប់រានធ្វើកម្មសិទ្ធិមកដាក់សហគមន៍វិញ។
2015-02-24
លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ប្រាប់វិទ្យុអាស៊ីសេរី ពីក្រៅប្រទេសមកថា លោកនឹងពង្រីកសកម្មភាពការពារបរិស្ថានធម្មជាតិនៅតំបន់អារ៉ែង នេះឲ្យកាន់តែទូលំទូលាយជាងមុន។
2015-02-24
បន្ទាប់ពីចាប់ខ្លួន និងបណ្ដេញសកម្មជនការពារ និងអភិរក្សតំបន់អារ៉ែង លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ចេញពីកម្ពុជា រួចមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសផ្ទាល់មាត់ជាសាធារណៈថា គ្មានការអភិវឌ្ឍតំបន់អារ៉ែង ទេនៅក្នុងអាណត្តិនេះ។
2015-02-23
សមត្ថកិច្ចកម្ពុជា បានបញ្ជូនលោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ចេញពីកម្ពុជា កាលពីវេលាម៉ោងប្រមាណ ៩យប់ ថ្ងៃច័ន្ទ ទី២៣ កុម្ភៈ។
2015-02-23
រាជបណ្ឌិត្យសភាកម្ពុជា ដែលជាស្ថាប័នមួយរបស់រដ្ឋ បានដាក់សំណើមួយទៅលោកនាយករដ្ឋមន្ត្រី និងបណ្ដាស្ថានទូតនានា ស្ដីពីផលប៉ះពាល់នៃគម្រោងទំនប់វារីអគ្គិសនី ដនសាហុង (Don Sahong) របស់ប្រទេសឡាវ កាលពីថ្ងៃច័ន្ទ ទី២៣ ខែកុម្ភៈ។
2015-02-23
ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោង ១ និង ៣០នាទីរសៀលថ្ងៃទី២៣ កុម្ភៈ នាភោជនីយដ្ឋានមួយក្បែរមាត់ទន្លេ ជិតផ្សាររាត្រី។
2015-02-22
ប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ និងទន្លេបាសាក់ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ឲ្យដឹងថា កាណូតបូមខ្សាច់ជាច្រើនគ្រឿងបានលួចបូមខ្សាច់នៅសង្កាត់ជ្រោយចង្វារ និងនៅក្បែរផ្ទះអ្នកស្រុក នៅក្នុងស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល។
2015-02-21
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឲ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍កំពុងរៀបចំលិខិតមួយច្បាប់ជូនដំណឹងទៅ លោក អាឡិក ស្ថាបនិកអង្គការមាតាធម្មជាតិ ឲ្យរៀបចំខ្លួនចាកចេញពីប្រទេសកម្ពុជា។
2015-02-20
ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលមួយចំនួន បានអះអាងថា សកម្មភាពសាឡង់បូមខ្សាច់សមុទ្ររបស់ឈ្មួញ បានបន្តកើតឡើងនៅតាមស្ទឹងអារ៉ែង ក្នុងដែនសមុទ្រនាខេត្តកោះកុង។
2015-02-20
ព្រះមហាក្សត្រ នៅមិនទាន់ឆ្លើយថាយ៉ាងណាចំពោះសំណើរបស់អនុប្រធានទី១រដ្ឋសភា ដែលសុំព្រះរាជទានបន្តទិដ្ឋាការឲ្យអ្នកការពារបរិស្ថានតំបន់អារ៉ែង ឡើយ គិតមកដល់ថ្ងៃចុងក្រោយនៃសុពលភាពទិដ្ឋាការរបស់សកម្មជនរូបនេះ។
2015-02-19
ក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការលើជនបរទេសមួយរូប គឺលោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) អ្នកការពារធនធានធម្មជាតិតំបន់អារ៉ែង ខណៈដែលទិដ្ឋាការរបស់លោកត្រូវផុតកំណត់នៅទី២០ ខែកុម្ភៈ ហើយប្រសិនបើលោកមិនព្រមចាកចេញពីប្រទេសកម្ពុជា។