ប័ណ្ណសារព័ត៌មាន
2015-03-31
ទោះបីក្រសួងរ៉ែ និងថាមពល មិនទាន់អនុញ្ញាតឲ្យធ្វើអាជីវកម្មខ្សាច់ ដោយមិនទាន់មានការសិក្សាជាថ្មីពីផលប៉ះពាល់សេដ្ឋកិច្ច បរិស្ថាន និងសង្គម យ៉ាងណាក្តី ក៏សកម្មភាពកាយ ជីក និងដឹកខ្សាច់ចេញពីស្រុកកណ្ដាលស្ទឹង តាមផ្លូវជាតិលេខ៣ នៅតែគគ្រឹកគគ្រេង។
2015-03-30
ក្រុមជនជាតិដើមភាគតិចមួយចំនួននៅខេត្តស្ទឹងត្រែង នៅតែប្រឆាំងដាច់ខាតចំពោះការសាងសង់ និងទាមទារឲ្យបញ្ឈប់ជាបន្ទាន់នូវការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលទទួលបានការយល់ព្រមពីរដ្ឋសភា និងរដ្ឋាភិបាលរួចទៅហើយនោះ។
2015-03-28
នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៨ មីនា នេះ អង្គការមូលនិធិសកលសម្រាប់ធនធានធម្មជាតិ មន្ត្រីស្ថានទូតអាមេរិក និងមន្ត្រីក្រសួងបរិស្ថាន បានប្រារព្ធទិវា ១ម៉ោងសម្រាប់ភពផែនដីលើកទី៣។
2015-03-28
នៅឯខេត្តស្ទឹងត្រែង គណៈកម្មការទី៣ នៃរដ្ឋសភា គឺគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៅថ្ងៃទី២៨ មីនា បានចុះអង្កេតផលប៉ះពាល់នៃការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២។
2015-03-28
ប្រជាពលរដ្ឋ សង្គមស៊ីវិល ជាពិសេសអាជ្ញាធរខេត្តស្ទឹងត្រែង បានស្នើដោយផ្ទាល់ទៅគណៈកម្មការទី៣ ទទួលបន្ទុកបរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ប្រាប់ទៅរដ្ឋាភិបាលខ្មែរទៅជជែកជាមួយរដ្ឋាភិបាលឡាវ កុំឲ្យសាងសង់ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong)។
2015-03-27
ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានអាជីវកម្មជីកខ្សាច់បក ឬការជីកយកខ្សាច់នៅលើដីគោកជាច្រើនកន្លែងកំពុងដំណើរការ។ ការបន្តសកម្មភាពជីកកកាយយកខ្សាច់របស់អាជីវកម្មទាំងនោះ ស្របពេលដែលក្រសួងរ៉ែ និងថាមពល ប្រកាសផ្អាកបណ្ដោះអាសន្នឲ្យទៅសុំបន្តអាជ្ញាប័ណ្ណ។
2015-03-26
មន្ត្រីសមាគមអាដហុក (Adhoc) ចោទអាជ្ញាធរខេត្តពោធិ៍សាត់ និងមន្ត្រីជំនាញពាក់ព័ន្ធ ថាបានអនុគ្រោះដល់បទល្មើសព្រៃឈើយ៉ាងអនាធិបតេយ្យនៅក្នុងស្រុកពីរ គឺស្រុកភ្នំក្រវាញ និងស្រុកវាលវែង។
2015-03-26
អាជីវកម្មខ្សាច់ខុសច្បាប់ ត្រូវបានប្រកាសដោយអន្តរក្រសួង គឺក្រសួងរ៉ែ និងថាមពល និងក្រសួងបរិស្ថាន ឲ្យផ្អាកបណ្ដោះអាសន្ន និងឲ្យរហ័សទៅដាក់ពាក្យសុំពន្យារ ឬបន្តអាជ្ញាប័ណ្ណជាថ្មី។
2015-03-26
ប្រជាពលរដ្ឋនៅស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ ចោទប្រកាន់ក្រុមហ៊ុនផលិតស្ករសរបស់លោកឧកញ៉ា លី យ៉ុងផាត់ ថាបានបង្ហូរសារធាតុនៃកាកសំណល់ចេញពីរោងចក្រចូលទឹកស្ទឹង និងអូរធម្មជាតិ ដែលអ្នកស្រុកតែងប្រើប្រាស់ប្រចាំថ្ងៃ។
2015-03-25
ប្រជាពលរដ្ឋ និងក្រុមប្រឹក្សាឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ស្នើឲ្យអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងរដ្ឋាភិបាល តាមដានលើសកម្មភាពរុករករ៉ែក្រុមហ៊ុន សុវណ្ណគីរី (Sovann Kiri Import Export Co.ltd) របស់លោកឧកញ៉ា ឃុន សេង។
2015-03-24
មន្ត្រីអង្គការឃ្លាំមើលពិភពលោក ក្លូបល វីដនេស អ្នកស្រី មេហ្គែន ម៉ាក់ស៊ីននេស អះអាងថាកម្ពុជា នឹងអាចប្រឈមមុខនឹងការបាត់បង់ធនធានធម្មជាតិធ្ងន់ធ្ងរ ហើយដែលនាំឲ្យប្រទេសក្រីក្រមួយនេះ ធ្លាក់ទៅក្នុងអស្ថិរភាព ប្រសិនបើនៅតែបន្តបំផ្លាញសម្បត្តិធម្មជាតិរបស់ខ្លួន។
2015-03-24
រដ្ឋាភិបាលបានចេញបម្រាមឲ្យបញ្ចប់អាជីវកម្មបូមខ្សាច់ទន្លេនៅដំណាក់កាលចុងក្រោយនេះ បានធ្វើឲ្យប្រជាពលរដ្ឋធូរទ្រូងបន្តិចពីការភិតភ័យបាក់ច្រាំងទន្លេដោយទាំងដីចម្ការ និងផ្ទះសម្បែង ប៉ុន្តែមិនទាន់ឃើញមានការទទួលខុសត្រូវណាមួយច្បាស់លាស់នៅឡើយទេចំពោះការខូចខាតទ្រព្យសម្បត្តិ និងផលប៉ះពាល់បរិស្ថាន។
2015-03-24
ប្រភពពីមន្ត្រីក្រសួងទេសចរណ៍ ឲ្យដឹងថា នៅវេលាម៉ោង ១១ថ្ងៃត្រង់ថ្ងៃអង្គារ ទី២៤ ខែមីនា ទីភ្នាក់ងារប្រឹក្សាយោបល់ផ្នែកគោលដៅទេសចរណ៍ដ៏ល្បីល្បាញនៅលើពិភពលោក ឈ្មោះ ធ្រីប អែដវ៉ាយស្ហឺ (Trip Advisor) បានប្រកាសលទ្ធផលដែលបានពីការបោះឆ្នោតតាមប្រព័ន្ធអនឡាញ (Online) ថា ទីក្រុងសៀមរាបអង្គររបស់កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងតំបន់អាស៊ី និងលេខ២ នៅក្នុងពិភពលោក។
2015-03-24
សហគមន៍ជនជាតិដើមភាគតិចព្នង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ស្វាគមន៍ការស៊ើបអង្កេតរបស់មន្ត្រីស្ថាប័នអយ្យការតុលាការ ទាក់ទិនពាក្យប្ដឹងមន្ត្រីមូលដ្ឋានបីនាក់ពីបទចេញលិខិតកាប់ឈើខុសប្រក្រតី ដែលនាំឲ្យមានការកាប់បំផ្លាញព្រៃឈើសហគមន៍។
2015-03-24
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងកាលពីថ្ងៃទី២៣ ខែមីនា ថា អាជីវកម្មខ្សាច់ត្រូវប្រគល់ឲ្យក្រសួងរ៉ែ និងថាមពល ទទួលខុសត្រូវ និងការចេញអាជ្ញាប័ណ្ណមិនមានពាក់ព័ន្ធគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ទៀតទេ។