ប័ណ្ណសារព័ត៌មាន
2015-04-30
ក្រុមពលរដ្ឋដែលរងផលប៉ះពាល់ដោយការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ខេត្តស្ទឹងត្រែង ដែលសុទ្ធសឹងជាជនជាតិដើមភាគតិច នាំគ្នាដាក់ញត្តិនៅរដ្ឋសភា ដើម្បីសុំឲ្យផ្អាកការសាងសង់បណ្ដោះអាសន្ន និងប្រឆាំងរបាយការណ៍របស់អាជ្ញាធរខេត្តស្ទឹងត្រែង ដែលអះអាងថា ពលរដ្ឋ ៧០ភាគរយយល់ព្រមទទួលយកសំណងផលប៉ះពាល់។
2015-04-30
ភ្ញៀវទេសចរជាតិអន្តរជាតិ និងមន្ត្រីសង្គមស៊ីវិល បន្តរិះគន់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីពាក់ព័ន្ធនៅតាមមន្ទីរនានាក្នុងខេត្តព្រះសីហនុ ថាមិនទាន់គ្រប់គ្រងកាកសំណល់រឹងរាវឲ្យមានអនាម័យត្រឹមត្រូវ។
2015-04-29
មន្ត្រីក្រុមប្រឹក្សាឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ចោទប្រកាន់មេឃុំ ថាបានឃុបឃិតជាមួយជនល្មើសព្រៃឈើនៅក្នុងតំបន់នោះ។ ប្រភពដដែលបង្ហាញថា មេឃុំតែងតែអនុគ្រោះដល់អ្នករកស៊ីកាប់ឈើមានតម្លៃក្នុងព្រៃដោយខុសច្បាប់ ដែលជាហេតុធ្វើឲ្យបទល្មើសព្រៃឈើកើតច្រើននៅក្នុងមូលដ្ឋាន។
2015-04-29
អង្គការសង្គមស៊ីវិលចំនួន ៣ និងប្រជាពលរដ្ឋសហគមន៍នេសាទ ព្រមទាំងអាជ្ញាធរមូលដ្ឋាននៅស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៨ មេសា សហការគ្នាចុះត្រួតពិនិត្យនៅតំបន់ព្រៃលិចទឹកនៅស្រុកឯកភ្នំ ដើម្បីមានវិធានការទប់ស្កាត់មិនឲ្យមានការរុករានព្រៃលិចទឹកបន្តទៀត។
2015-04-28
អាជីវករលក់សម្លៀកបំពាក់ ស្បែកជើង និងរបស់របរផ្សេងទៀតនៅក្នុងផ្សារចាស់ ឬផ្សារស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្អូញត្អែរចំពោះបញ្ហាសំរាមស្អុយរលួយ ដែលបង្កផលប៉ះពាល់ដល់សុខភាពរបស់ពួកគាត់។
2015-04-28
ឈើបាតអាងដែលអាជ្ញាធរខេត្តស្ទឹងត្រែង និងក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ធ្លាប់តែអះអាងថា ត្រូវដុតចោលនេះ ពេលនេះមានក្រុមហ៊ុនក្នុងស្រុកអះអាងទទួលបានសិទ្ធិដើម្បីកែច្នៃឈើទាំងនោះ សម្រាប់នាំចេញទៅលក់នៅប្រទេសវៀតណាម។
2015-04-26
ប្រជាសហគមន៍ និងមន្ត្រីសង្គមស៊ីវិល រិះគន់មន្ត្រីរដ្ឋបាលព្រៃឈើថា មិនបានបង្ក្រាបជនល្មើសដែលចូលកាប់ព្រៃសហគមន៍ក្នុងខេត្តស្ទឹងត្រែង។ ពួកគេអះអាងថា នៅពេលមានការកាប់បំផ្លាញព្រៃឈើ ទោះពួកគេប្ដឹងទៅសមត្ថកិច្ចយ៉ាងណា ក៏ពុំឃើញមានការអន្តរាគមន៍បង្ក្រាបទេ។
2015-04-26
ថ្ងៃទី២៦ ខែមេសា គឺជាថ្ងៃខួបដែលលោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ជាសកម្មជនការពារព្រៃឈើ ត្រូវបានជនមិនស្គាល់មុខបាញ់សម្លាញ់នៅកណ្ដាលព្រៃនៃខេត្តកោះកុង ក្នុងពេលលោកចុះបេសកកម្មការងារការពារព្រៃឈើ និងនាំអ្នកកាសែតចុះយកព័ត៌មាន។
2015-04-26
តំបន់អារ៉ែងក្នុងស្រុកថ្មបាំង ខេត្តកោះកុង កំពុងស្ថិតក្នុងក្រសែភ្នែកអ្នកទេសចរ បន្ទាប់ពីមានការប្រទាញប្រទង់គ្នារវាងសកម្មជនការពារបរិស្ថាន និងគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់នោះបានស្ងប់ស្ងាត់។
2015-04-25
នាយកដ្ឋានកំពង់ផែស្វយ័តភ្នំពេញ និងក្រសួងរ៉ែ និងថាមពល បានធ្វើវេទិកាសាធារណៈនៅខេត្តកណ្ដាល និងខេត្តកំពង់ចាម ដើម្បីពន្យល់ប្រាប់ប្រជាពលរដ្ឋរស់នៅតាមទន្លេមេគង្គលើ និងមេគង្គក្រោម ពីសិទ្ធិនៃការបូមខ្សាច់ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥។
2015-04-24
អាជីវករ និងពលរដ្ឋរស់នៅបរិវេណផ្សារមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ អំពាវនាវឲ្យអាជ្ញាធរ និងម្ចាស់ផាស៊ីផ្សារ គប្បីប្រមូលសំរាម និងរៀបចំសណ្ដាប់ធ្នាប់ក្នុងបរិវេណផ្សារឲ្យបានស្អាត។ ការអំពាវនាវនេះ នៅពេលដែលសំរាមរាយប៉ាយក្នុងផ្សារ និងមានក្លិនស្អុយ បង្កផលប៉ះពាល់ដល់សុខភាពពលរដ្ឋរស់នៅទីនោះ។
2015-04-24
អភិបាលខេត្តព្រះសីហនុ ព្រមានចាត់វិធានការ ឬផាកពិន័យទៅលើប្រជាពលរដ្ឋ ឬប្រតិបត្តិករទេសចរទាំងឡាយណាដែលបោះចោលសំរាមគ្មានរបៀបរៀបរយ នាំឲ្យប៉ះពាល់ដល់កំណើនភ្ញៀវទេសចរចូលមកទស្សនាខេត្តនេះ។
2015-04-23
ខ្យល់កន្ត្រាក់លាយភ្លៀងមួយមេ បានបក់បោកបណ្ដាលឲ្យរលំផ្ទះប្រជាពលរដ្ឋចំនួន ៥៣ខ្នង និងបាក់អង់តែនទូរស័ព្ទ០១១ មួយកន្លែងនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២២ មេសា។
2015-04-23
ខ្យល់កន្ត្រាក់បានបោកបក់ខ្លាំងនៅក្នុងទីក្រុងសៀមរាប នៅស្រុកក្រឡាញ់ នាភាគខាងលិច និងស្រុកជីក្រែង នាភាគខាងកើតនៃទីរួមខេត្តសៀមរាប កាលពីវេលាល្ងាចថ្ងៃពុធ ទី២២ ខែមេសា កន្លងទៅ។ ខ្យល់កន្ត្រាក់នោះ បានកើតឡើងបន្ទាប់ពីមានភ្លៀងកក់ខែដើមឆ្នាំធ្លាក់សន្ធាប់យ៉ាងខ្លាំង ហើយលាយឡំជាមួយនឹងកម្ទេចព្រិលតូចៗផង។
2015-04-23
តំណាងពលរដ្ឋខេត្តកោះកុង នាំគ្នាដាក់ញត្តិនៅរដ្ឋសភា និងក្រសួងរ៉ែ និងថាមពល សុំឲ្យបញ្ឈប់សកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុន អ៊ិនធឺណេសិនណល រេនបូ ខាំបូឌា (International Renbow Cambodia) ដែលបូមខ្សាច់ខុសពីទីតាំង ដែលបានកំណត់នៅក្នុងអាជ្ញាប័ណ្ណ។