ប័ណ្ណសារព័ត៌មាន
2015-07-30
អង្គការសម្ព័ន្ធទន្លេកម្ពុជា ជំរុញឲ្យបង្កើតគណៈកម្មាធិការចម្រុះដើម្បីត្រួតពិនិត្យសកម្មភាពក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២។ ការជំរុញឲ្យមានការបង្កើតគណៈកម្មាធិការចម្រុះនេះ នឹងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណងពង្រឹងយន្តការដោះស្រាយផលប៉ះពាល់ប្រកបដោយមានតម្លាភាព។
2015-07-30
សមាជិកនៃក្រុមយុវជនចលនាមាតាធម្មជាតិ និងប្រជាពលរដ្ឋរាប់រយនាក់ បានបន្តសកម្មភាពបណ្ដេញសាឡង់បូមខ្សាច់នៅតាមមូលដ្ឋានមួយចំនួននាខេត្តកោះកុង រយៈពេល ៤ថ្ងៃហើយ ដោយចោទថា កប៉ាល់ ឬសាឡង់បូមខ្សាច់មួយចំនួនក្នុងមូលដ្ឋាននេះ បានធ្វើសកម្មភាពខុសបច្ចេកទេស ឬមិនគោរពច្បាប់។
2015-07-28
ក្រសួងរ៉ែ និងថាមពល បានសម្រេចចេញអាជ្ញាប័ណ្ណជូនដល់អ្នកសុំច្បាប់ធ្វើអាជីវកម្មរ៉ែខ្នាតតូច និងមធ្យម ដើម្បីបញ្ចប់សកម្មភាពរុករករ៉ែអនាធិបតេយ្យ ក៏ប៉ុន្តែរហូតដល់ពេលនេះ ការរុករ៉ែបែបអនាធិបតេយ្យនៅតែបន្តកើតមាននៅខេត្តរតនគិរី។
2015-07-28
សមាជិកអង្គការសម្ព័ន្ធទន្លេកម្ពុជា និងក្រសួងរ៉ែ និងថាមពល បានចុះអង្កេតផលប៉ះពាល់ទំនប់វារីអគ្គិសនីសេសានក្រោម២ ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ កក្កដា។ បន្ទាប់ពីការចុះអង្កេត ក្រសួងរ៉ែ និងសមាជិកអង្គការសម្ព័ន្ធទន្លេកម្ពុជា រៀបចំវេទិកាសាធារណៈស្ដីពីទំនប់វារីអគ្គិសនីសេសានក្រោម២ នៅថ្ងៃទី២៨ កក្កដា។
2015-07-26
អង្គការក្រៅរដ្ឋាភិបាលមួយចំនួន រួមនឹងប្រជាសហគមន៍នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ គ្រោងនឹងដាំកូនឈើប្រមាណ ២ពាន់ដើម នៅតំបន់ការពារព្រៃឈើក្នុងតំបន់ព្រៃឡង់។ គម្រោងនេះ ដើម្បីជំរុញឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរ កាន់តែយកចិត្តទុកដាក់លើបញ្ហាព្រៃឈើដែលនៅសេសសល់។
2015-07-26
អាជ្ញាធរខេត្តព្រះសីហនុ កំពុងដាក់ភ្នាក់ងារស៊ើបអង្កេតចំពោះសកម្មភាពដឹកសំរាម ឬកាកសំណល់រឹងជាច្រើនឡានពីជនមិនស្គាល់មុខ ចាក់ចូលទៅក្នុងបឹងព្រែកទប់ ដែលជាបឹងស្តុកទឹកស្អាតសម្រាប់ប្រើប្រាស់នៅទូទាំងខេត្តជាប់មាត់សមុទ្រ។
2015-07-25
ក្រសួងរ៉ែ និងថាមពល ផ្ដល់អាជ្ញាប័ណ្ណបូមខ្សាច់ចំនួន ១៣ ទៅឲ្យក្រុមហ៊ុននៅខេត្តកណ្ដាល និងខេត្តកំពង់ចាម ធ្វើអាជីវកម្មខ្សាច់ស្របច្បាប់។
2015-07-25
អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋានតំបន់កោះខ្យង ស្ថិតក្នុងឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្ហាញការព្រួយបារម្ភជុំវិញបទល្មើសនេសាទ ពិសេសបទល្មើសកូនគ្រែងឈាម នាមូលដ្ឋាននេះ អូសបន្លាយពេលយូរឆ្នាំ និងគ្មានអាជ្ញាធរពីស្ថាប័នណាមួយចេញមុខទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេ។
2015-07-24
ប្រជាសហគមន៍ការពារព្រៃឈើនៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានរកឃើញបទល្មើសឈើខុសច្បាប់ ប្រភេទជាសសរផ្ទះជាង ១០០ដើម។
2015-07-23
ប្រជាសហគមន៍រស់នៅតំបន់អូរខាំផា ជាប់នឹងតំបន់ឧទ្យានជាតិវីរជ័យ ក្នុងស្រុកតាវែង ខេត្តរតនគិរី អះអាងថា មានពលរដ្ឋវៀតណាម ជាក្រុមៗបានចូលមកក្នុងឧទ្យានជាតិ ស្វែងកាប់ឈើគ្រញូង និងដាក់អន្ទាក់សត្វព្រៃ។
2015-07-23
អង្គការក្រៅរដ្ឋាភិបាលចំនួន៣ បានចុះសិក្សាស្រាវជ្រាវពីផលប៉ះពាល់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅខេត្តស្ទឹងត្រែង។ អង្គការទាំងនោះរកឃើញថា ក្រុមហ៊ុនមានភាពខ្វះចន្លោះច្រើនទាក់ទិនការដោះស្រាយផលប៉ះពាល់ពលរដ្ឋដែលត្រូវជម្លៀសចេញពីលំនៅឋាន។
2015-07-22
សហគមន៍ការពារព្រៃឈើភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អះអាងថា ជនជាតិវៀតណាម បានឆ្លងដែនមកលួចកាប់ឈើក្នុងព្រៃសហគមន៍ ហើយដឹកជញ្ជូនឆ្លងតាមច្រករបៀងព្រំដែនចូលទៅទឹកដីប្រទេសវៀតណាម។
2015-07-22
តំណាងរាស្ត្រមណ្ឌលសៀមរាបបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានស្នើប្រមុខរដ្ឋាភិបាល ឲ្យចុះពិនិត្យស្ថានភាពមិនប្រក្រតី នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ទ្រី ភាព អូរយ៉ាដាវ របស់ឧកញ៉ា ទ្រី ភាព។
2015-07-16
ក្រសួងរ៉ែ និងថាមពល បានប្រមូលពលរដ្ឋដែលជីកមាសនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងជីកមាសនៅក្នុងតំបន់រំដេង ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ឲ្យបង្កើតជាសហគមន៍រួមគ្នាដើម្បីកែទម្រង់ការជីកមាសខុសច្បាប់ ក្លាយទៅស្របច្បាប់ និងប្រមូលសួយសារចូលរដ្ឋ។
2015-07-16
ក្រុមស្រាវជ្រាវនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរបស់រាជបណ្ឌិត្យសភាកម្ពុជា ចុះទៅពិនិត្យគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) នៅប្រទេសឡាវ រកឃើញថា រដ្ឋាភិបាលឡាវ មិនទាន់ចាប់ផ្ដើមសាងសង់នៅឡើយទេ។