ប័ណ្ណសារព័ត៌មាន
2015-08-30
អង្គការមិនមែនរដ្ឋាភិបាលមួយហៅកាត់ថា វ៉ាយ.អ.ឌី.ភី (YRDP) ប្រមូលយុវជននៅតាមមហាវិទ្យាល័យនៅខេត្តកំពង់ចាម ដើម្បីស្វែងយល់ពីបញ្ហាបម្រែបម្រួលបរិស្ថាន នៅព្រឹកថ្ងៃទី៣០ សីហា ដែលធ្វើឡើងនៅសណ្ឋាគារភ្នំប្រុស ក្នុងក្រុងកំពង់ចាម។
2015-08-30
ក្រុមមន្ត្រីអនុរក្សដែនជម្រកសត្វព្រៃលំផាត់ និងសហគមន៍ជនជាតិដើមភាគតិចភូមិប៉ាតត់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី យល់ព្រមបញ្ចប់ជម្លោះចោទប្រកាន់គ្នាក្នុងរឿងបង្ក្រាបបទល្មើសព្រៃឈើ បន្ទាប់ពីភាគីទាំងពីរយល់ស្របគ្នាថា ជាការភ័ន្តច្រឡំ។
2015-08-29
អង្គការការពារព្រៃឈើអន្តរជាតិឈ្មោះ ហ្វរ៉ែស្ត ធ្រែនស៍ (Forest Trends) លើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនថា ព្រៃឈើនៅកម្ពុជា បានបាត់បង់ក្នុងកម្រិតប្រកាសអាសន្ន ដោយសារតែការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ដែលមានពាក់ព័ន្ធជាមួយនឹងអំពើពុករលួយ។
2015-08-28
ប្រជាសហគមន៍ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជិត ៥០០នាក់ (៤៩៥) ផ្ដិតមេដៃប្ដឹងមន្ត្រីនគរបាលពីរនាក់ និងអ្នកពាក់ព័ន្ធរឿងកាប់រុករានព្រៃឈើខ្លះទៀតទៅអភិបាលខេត្ត។
2015-08-27
អង្គការការពារព្រៃឈើអន្តរជាតិឈ្មោះ ហ្វរ៉ែស្ត ធ្រែនស៍ (Forest Trends) លើកឡើងថា ព្រៃឈើនៅកម្ពុជា បានបាត់បង់ក្នុងកម្រិតប្រកាសអាសន្ន ដោយសារការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជន។
2015-08-27
សហគមន៍ភូមិប៉ាតត់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី រួមទាំងមន្ត្រីមូលដ្ឋាន មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃ តំណាងក្រុមហ៊ុនជីងហ្យុងរី និងមន្ត្រីសង្គមស៊ីវិល គ្រោងជួបជុំគ្នាលើកទីពីរ ដើម្បីដោះស្រាយបាតុភាពបង្ក្រាបបទល្មើសព្រៃឈើ។
2015-08-27
មន្ត្រីនៅតាមស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ រួមគ្នាបើកយុទ្ធនាការចុះសំអាតអនាម័យនៅតាមផ្លូវសាធារណៈ ប្រយោជន៍រក្សាសោភណភាពក្រុង ដើម្បីរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរឲ្យចូលមកទស្សនាខេត្តនេះច្រើនថែមទៀត។
2015-08-27
ក្រោយពីទ្រាំហិតក្លិនទឹកស្អុយដែលបូមទឹកជន់ពីរាជធានីភ្នំពេញ ទម្លាក់ទៅបឹងកប់ស្រូវមិនបាន ពលរដ្ឋ និងអាជ្ញាធរច្រើនខណ្ឌក្នុងរាជធានីភ្នំពេញ ស្នើសុំឲ្យក្រសួងពាក់ព័ន្ធ ជួយបម្លែងទឹកកខ្វក់ឲ្យទៅជាទឹកស្អាត ដើម្បីបន្ថយក្លិនស្អុយក្នុងទឹកបឹងនោះ។
2015-08-27
វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum) កាលពីថ្ងៃទី២៦ ខែសីហា បានបង្ហាញរបាយការណ៍ស្រាវជ្រាវមួយស្ដីពី «ការកាប់ឈើ និងអភិបាលកិច្ចនៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែង»។
2015-08-26
យុវជនមួយចំនួនដែលសិក្សាមុខជំនាញទាក់ទងវារីអគ្គិសនី បាននាំគ្នាទៅទស្សនកិច្ចសិក្សានៅតំបន់វារីអគ្គិសនីក្នុងខេត្តកោះកុង ដើម្បីសិក្សាស្វែងយល់បន្ថែមពីគុណសម្បត្តិ និងគុណវិបត្តិនៃដំណើរការទំនប់វារីអគ្គិសនី។
2015-08-25
សហគមន៍ជនជាតិដើមភាគតិចចារ៉ាយ រស់នៅភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានប្រារព្ធពិធីសែនព្រេនសម្ពោធរោងយាមការពារព្រៃឈើ ដើម្បីទប់ស្កាត់កុំឲ្យពលរដ្ឋវៀតណាម ឆ្លងដែនមកកាប់ឈើក្នុងព្រៃបានតទៅទៀត។
2015-08-24
មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី បដិសេធមិនទទួលវត្ថុតាងដែលជារណារយន្តអារឈើ ដែលសកម្មជនការពារព្រៃឡង់ផ្តល់ឲ្យនោះទេ បន្ទាប់ពីពួកគេបានចាប់រណារយន្តចំនួន ១១គ្រឿងពីអ្នកកាប់ឈើខុសច្បាប់ក្នុងតំបន់ព្រៃឡង់នៅក្នុងខេត្តចំនួន៤។
2015-08-23
បទល្មើសព្រៃឈើកំពុងកើតមាននៅក្នុងតំបន់ទំនប់វារីអគ្គិសនីឫស្សីជ្រំក្រោម ក្នុងខេត្តកោះកុង ដែលជាតំបន់ពោរពេញដោយព្រៃធម្មជាតិ និងឈើប្រណិត។ ចំណែកអាជ្ញាធរខេត្តអះអាងថា មិនទាន់ដឹងរឿងនេះនៅឡើយទេ និងថានឹងចុះពិនិត្យមើលនៅទីតាំងនោះ។
2015-08-23
អាជ្ញាធរឃុំព្រែកមាស ខេត្តស្ទឹងត្រែង បារម្ភពីការបាត់បង់ប្រាក់ចំណូលអ្នកភូមិ ប្រសិនបើព្រៃឈើនៅក្នុងមូលដ្ឋាន ត្រូវបានគ្រប់គ្រងដោយអង្គការអភិរក្សសត្វស្លាបអន្តរជាតិ (Bird Life International)។
2015-08-23
ពលរដ្ឋរស់នៅតាមមាត់ទន្លេ បានត្អូញថា ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ពួកគាត់ជួបការលំបាកក្នុងការធ្វើកសិកម្ម ដោយសារទឹកទន្លេកាន់តែស្រកទាបជាងបណ្ដាឆ្នាំកន្លងទៅ។ ដូចគ្នាដែរ មន្ត្រីជំនាញនៃក្រសួងធនធានទឹក ឲ្យដឹងថា ធៀបនឹងរយៈពេលដូចគ្នាឆ្នាំនេះ កម្ពស់ទឹកនៅទាបជាងឆ្នាំកន្លងទៅ ប៉ុន្តែទឹកអាចនឹងឡើងខ្លាំងនៅក្នុងខែកញ្ញា។