ប័ណ្ណសារព័ត៌មាន
2015-09-30
វេទិកាពិភាក្សាជាសាធារណៈរបស់សហគមន៍ភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដំណាក់កាលទី២ ស្ដីពីគម្រោងធ្វើអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុន មេសស្កូ ហ្គូល (MESCO Gold) បង្ហាញថា អ្នកភូមិតិចតួចនៅបារម្ភពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។
2015-09-30
សមាជិកអង្គការចលនាមាតាធម្មជាតិ ប្ដេជ្ញាចុះអប់រំ ឬផ្តល់ការយល់ដឹងអំពីសិទ្ធិក្នុងការចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិ ជូនប្រជាពលរដ្ឋនៅតាមសហគមន៍មួយចំនួននាខេត្តកោះកុង ដែលមានសកម្មភាពសាឡង់បូមខ្សាច់ ឬបទល្មើសនេសាទសមុទ្រកំពុងកើតមាន ជាដើម។
2015-09-28
ព្រៃឈើនៅតំបន់សហគមន៍ព្រៃដៃគូ ឋិតនៅឃុំអូរគ្រៀង ខែត្រក្រចេះ វិញ កំពុងរងការកាប់ឆ្ការដើម្បីយកដីយ៉ាងអនាធិបតេយ្យ ដោយពុំទាន់មានការទប់ស្កាត់ពីអាជ្ញាធរឡើយ។
2015-09-27
អង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) បានសិក្សាឃើញថា ប្រភេទត្រីឆ្លាំងខ្នាតធំ ឬរាជកម្រ នៅក្នុងទន្លេមេគង្គកំពុងប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយសារការសាងសង់ទំនប់ វារីអគ្គិសនីនៅ លើដងទន្លេមេគង្គ ដែលជាផ្លូវទឹកសំខាន់ជាងគេនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍។
2015-09-26
ព្រៃឈើសហគមន៍ឃុំស្រែគរ ឬហៅថា ព្រៃអ្នកតារកាកាន់ ដែលនៅសងខាងផ្លូវចូលទៅការដ្ឋានក្រុមហ៊ុនសម្អាតផ្ទៃអាង នៃទំនប់វារីអគ្គិសនីសេសានពីរ ខេត្តស្ទឹងត្រែង ត្រូវបានអ្នកភូមិកាប់ឆ្ការរានដីធ្វើចម្ការ។
2015-09-25
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ព្រមានចាត់វិធានការផ្លូវច្បាប់ទៅលើឈ្មួញ ឬជនទាំងឡាយណាដែលធ្វើអាជីវកម្មជីកកកាយដីភ្នំ ឬសំណង់ផ្ទះល្វែង និងបុរី ជាដើម នាំឲ្យប៉ះពាល់ដល់បរិស្ថាន ស្ទះលូ ឬអូរបង្ហូរទឹកនាមូលដ្ឋានក្រុងទេសចរណ៍មួយនេះ។
2015-09-24
អាជ្ញាធរខេត្តរតនគិរី បានដាក់បទបញ្ជាឲ្យសមត្ថកិច្ចជំនាញរ៉ែ និងថាមពល សហការជាមួយអាជ្ញាធរស្រុកលំផាត់ ចុះបង្ក្រាបកន្លែងជីករ៉ែមាសខុសច្បាប់ ខណៈប្រជាពលរដ្ឋអះអាងថា ជនជាតិវៀតណាម ប្រមាណ ១០នាក់ បាននាំគ្នាមកទិញដីប្រជាពលរដ្ឋ ហើយជីកយករ៉ែមាសនៅតំបន់នោះ។
2015-09-24
សហគមន៍ការពារព្រៃឈើតាកាម៉ាល់ ខេត្តរតនគិរី សម្រេចបោះឆ្នោតជ្រើសរើសគណៈកម្មការគ្រប់គ្រងព្រៃសហគមន៍ឡើងវិញ ដើម្បីការពារព្រៃដែលកំពុងរងការកាប់យកឈើធ្វើអាជីវកម្មពីសំណាក់សមាជិកសហគមន៍របស់ខ្លួន។
2015-09-23
ប្រជាពលរដ្ឋនៅឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ សម្ដែងក្តីបារម្ភចំពោះសកម្មភាពបូមខ្សាច់តាមដងស្ទឹងសែន ក្នុងតំបន់ពួកគេរស់នៅ។ អ្នកភូមិដដែលបានលើកឡើងទៀតថា សកម្មភាពបូមខ្សាច់នេះមានទាំងរដូវប្រាំង និងវស្សា ចំណែកផលប៉ះពាល់កើតមានជាបន្តបន្ទាប់។
2015-09-23
អង្គការសង្គមស៊ីវិលជាង ៤០ស្ថាប័នដែលជាសមាជិកនៃអង្គការសម្ព័ន្ធទន្លេកម្ពុជា សម្ដែងការខកចិត្តចំពោះការអនុម័តរបស់សភាជាតិឡាវ លើកិច្ចសន្យាសម្បទានរបស់គម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong)។
2015-09-23
ជនជាតិវៀតណាម មួយក្រុម បានចូលមកបោះជំរំធ្វើអាជីវកម្មជីករករ៉ែមាសទ្រង់ទ្រាយធំជាថ្មីនៅតំបន់ភ្នំក្រូច ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី បន្ទាប់ពីអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបកន្លែងនោះ កាលពីជាង ១០ថ្ងៃកន្លងទៅ ខណៈក្រុមអ្នកជីកមាសបានដឹងដំណឹងមុន ហើយនាំគ្នារុះរើគ្រឿងសម្ភារៈចាកចេញមុនពេលសមត្ថកិច្ចទៅដល់។
2015-09-22
ប្រភពពីអាជ្ញាធរខេត្តឧត្តរមានជ័យ ឲ្យដឹងថា ខ្យល់កន្ត្រាក់នៅពេលដែលមានភ្លៀងខ្លាំង បានបក់បោកបំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋនៅសង្កាត់សំរោង និងសង្កាត់កូនក្រៀល អស់ចំនួន ៧២ខ្នង កាលពីរាត្រីថ្ងៃទី២១ ខែកញ្ញា កន្លងទៅ។
2015-09-21
ទាក់ទងនឹងរឿងទឹកជំនន់នៅឯឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភអំពីការបំផ្លាញដំណាំស្រូវ ជាង ១០០ហិកតារ។ ឃុំព្រៃខ្ពស់ គឺជាឃុំថ្មីមួយទៀតក្នុងស្រុកបវេល ដែលកំពុងជន់លិចដោយទឹកជំនន់ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា នេះ។
2015-09-21
នៅស្រុករវៀង ខេត្តព្រះវិហារ ដែលជាប់ព្រំប្រទល់គ្នានឹងស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ គឺនៅតែមានសកម្មភាពកាប់ឈើយកទៅជួញដូរខុសច្បាប់ជាហូរហែ មិនទាន់ថយចុះទេ។
2015-09-21
ជំនន់ទឹកភ្លៀងរយៈពេលប្រមាណ ៣ថ្ងៃ ដែលលិចផលដំណាំ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន បានស្រកវិញបណ្ដើរៗហើយ។ រហូតមកទល់ពេលនេះ គឺនៅសល់តំបន់មួយចំនួនក្នុងខេត្តបាត់ដំបង ទឹកជំនន់បន្តលិចនៅឡើយ។