ប័ណ្ណសារព័ត៌មាន
2016-12-30
អង្គការក្រៅរដ្ឋាភិបាល និងបណ្ដាញសហគមន៍នេសាទនៅខេត្តកំពង់ឆ្នាំង គាំទ្ររដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែលថា នឹងដកតំណែងអភិបាលខេត្តជាប់បឹងទន្លេសាបណាដែលនៅបណ្ដែតបណ្ដោយឲ្យមានបទល្មើសនេសាទក្នុងទឹកដីរបស់ខ្លួន។
2016-12-29
សហគមន៍ការពារព្រៃឈើទាំងបួនខែត្រ បណ្ដាញព្រះសង្ឃឯករាជ្យ យុវជន និងមន្ត្រីបរិស្ថាន បានរួមគ្នាធ្វើយុទ្ធនាការចុះល្បាតព្រៃទ្រង់ទ្រាយធំរយៈពេល ៤យប់ ៥ថ្ងៃ ដើម្បីតាមដានពីទិដ្ឋភាពព្រៃឈើក្នុងតំបន់ព្រៃឡង់ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ រួមទាំងការបរបាញ់សត្វព្រៃដោយខុសច្បាប់ផង។
2016-12-28
សហគមន៍ជនជាតិដើមភាគតិចព្នង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ប្រមាណ ៣០នាក់ បានចុះទៅពិនិត្យកន្លែងកាប់រានព្រៃឈើក្នុងដែនជម្រកសត្វព្រៃណាំលៀ ជាលើកទីពីរដើម្បីកំណត់ពីទំហំផលប៉ះពាល់ស្ដីពីការកាប់រានព្រៃឈើនេះ។
2016-12-28
ប្រជាសហគមន៍ការពារព្រៃឡង់ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ ព្រួយបារម្ភចំពោះវាសនាសត្វព្រៃ ថានឹងអាចថយចុះបន្តិចម្តងៗ ហើយនឹងឈានទៅផុតពូជនៅពេលខាងមុខ ដោយសារពួកគេប្រទះឃើញអន្ទាក់ដាក់សត្វព្រៃរាប់រយខ្សែ ព្រមទាំងឃើញអាវុធកែច្នៃកាន់តែច្រើននៅពេលចុះល្បាតតំបន់ព្រៃការពារមួយនេះ។
2016-12-28
សង្គមស៊ីវិល និងសហគមន៍ព្រៃឈើ ព្រួយបារម្ភថា ព្រៃឈើ និងជីវចម្រុះដ៏សម្បូរបែបក្នុងប្រទេសកម្ពុជា នឹងអាចវិនាសហិនហោចក្នុងរយៈពេល ៤-៥ឆ្នាំខាងមុខ បើសិនរដ្ឋាភិបាលនៅតែមិនអាចការពារព្រៃនេះពីការកាប់បំផ្លាញរបស់ក្រុមឈ្មួញ។
2016-12-27
សកម្មជនការពារព្រៃឡង់ម្នាក់បានរងរបួសភ្នែកធ្ងន់ធ្ងរ នៅគ្រាដែលចូលរួមយុទ្ធនាការចុះល្បាតព្រៃឡង់ កាលពីថ្ងៃទី២៣ ធ្នូ ហើយរហូតមកទល់ពេលនេះ ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជននៅទីរួមខែត្រក្រចេះ។ ក្រុមគ្រួសារជនរងគ្រោះ ព្រួយបារម្ភពីជីវភាពខ្វះខាតគ្មានប្រាក់ចំណាយថ្លៃព្យាបាល។
2016-12-27
សហគមន៍ជនជាតិដើមភាគតិចព្នង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ប្រមាណ ៣០នាក់ បានចុះទៅពិនិត្យកន្លែងកាប់រានព្រៃឈើក្នុងដែនជម្រកសត្វព្រៃណាំលៀ ជាលើកទីពីរ នៅថ្ងៃទី២៧ ខែធ្នូ។ មន្ត្រីសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តមណ្ឌលគិរី និងអ្នកសារព័ត៌មាន ក៏បានរួមដំណើរទៅទីតាំងកាប់ឈើនោះ ដើម្បីពិនិត្យពីការកាប់រានព្រៃឈើនោះដែរ។
2016-12-27
ព្រៃឈើក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញកណ្ដាល នៅតែរងការកាប់បំផ្លាញរាល់ថ្ងៃ ហើយអាជ្ញាធរមានសមត្ថកិច្ច ទប់ស្កាត់ពុំមានប្រសិទ្ធភាព ជាពិសេសនៅជួរភ្នំក្រវ៉ាញកណ្ដាលភាគខាងជើង ឋិតនៅក្នុងទឹកដីខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ។
2016-12-27
អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិប្រចាំកម្ពុជា (WWF-Cambodia) រកឃើញថា សត្វផ្សោតនៅតាមដងទន្លេមេគង្គនៅខែត្រក្រចេះ និងខែត្រស្ទឹងត្រែង កើនឡើង ១០ក្បាលក្នុងឆ្នាំ២០១៦ ក្នុងនោះ ៧ក្បាលនៅខែត្រក្រចេះ និង ៣ក្បាលទៀតនៅខែត្រស្ទឹងត្រែង។
2016-12-25
គិតមកដល់ថ្ងៃទី២៤ ធ្នូ យុទ្ធនាការចុះល្បាតព្រៃឡង់ទ្រង់ទ្រាយធំរបស់សហគមន៍ការពារព្រៃឡង់ទាំងបួនខេត្ត មានខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារ មានរយៈពេល ៣យប់ ៤ថ្ងៃហើយ។
2016-12-22
ប្រជានេសាទនៅស្រុកកំពង់ស្វាយ និងនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ លើកឡើងថា អាជ្ញាធរ ព្រមទាំងមន្ត្រីជំនាញមិនបានចាត់វិធានការបទល្មើសនេសាទធំៗ ដូចជាឆក់ត្រជាក់ អូសយ៉ាំងកៅ និងដាក់រ៉ាវសាច់ប្រវែងរាប់រយម៉ែត្រឱ្យមានប្រសិទ្ធភាពឡើយ។
2016-12-22
ព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀ ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កំពុងរងការកាប់រានដើម្បីយកដីលក់ទៅឲ្យឈ្មួញ។ សហគមន៍សង្ស័យទៅលើតម្រួតព្រំដែនខ្មែរនៅប៉ុស្តិ៍ការពារព្រំដែនទួលស្វាយ ថាជាអ្នកនៅពីក្រោយការកាប់រានព្រៃយកដីនេះ។
2016-12-22
រដ្ឋបាលជលផល និងអង្គការក្រៅរដ្ឋាភិបាលធ្វើការលើវិស័យជលផល ព្យាករថា ទិន្នផលត្រីសម្រាប់ធ្វើប្រហុក ឬផ្អកក្នុងខេត្តកំពង់ឆ្នាំង នៅឆ្នាំ២០១៦ នឹងកើនឡើងប្រមាណ ៤% បើធៀបនឹងទិន្នផលត្រីកាលពីឆ្នាំ២០១៥។
2016-12-21
ឈើមូលប្រភេទផ្ចឹក សុក្រំ រាប់ម៉ឺនដើម ត្រូវបានគេកាប់នាំចេញពីដែនជម្រកសត្វព្រៃលំផាត់ លក់ទៅឲ្យក្រុមហ៊ុនសម្បទានវៀតណាម ហ័ង អាញ់ លំផាត់ (Hoang Anh Lumphat) ដើម្បីធ្វើជន្លង់ដើមស្រកានាគ។ មន្ត្រីអនុរក្សដែនជម្រកសត្វព្រៃលំផាត់ និងក្រុមហ៊ុនត្រូវបានសហគមន៍អះអាងថា ជាអ្នកនៅពីក្រោយសកម្មភាពកាប់បំផ្លាញព្រៃឈើនេះ។
2016-12-20
ពលរដ្ឋស្រុកជ័យសែន ខេត្តព្រះវិហារ បារម្ភខ្លាចបាត់បង់ព្រៃឈើធ្ងន់ធ្ងរ នៅពេលដែលក្រសួងកសិកម្ម និងអាជ្ញាធរខេត្តព្រះវិហារ អនុញ្ញាតឱ្យក្រុមហ៊ុនមួយប្រមូលផលព្រៃឈើពីក្នុងដីសម្បទានសង្គមកិច្ច។