ប័ណ្ណសារព័ត៌មាន
2016-09-30
ម៉ូតូរាប់សិបគ្រឿងក្នុងមួយថ្ងៃៗ ត្រូវបានប្រជាពលរដ្ឋប្រើប្រាស់សម្រាប់ដឹកជញ្ជូនឈើទៅលក់ឲ្យឈ្មួញវៀតណាម តាមច្រករបៀងប៉ុស្តិ៍នគរបាលការពារព្រំដែនផាតាម និងប៉ុស្តិ៍ផាសាវ ក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។
2016-09-29
បន្ទាប់ពីភ្លៀងធ្លាក់ជាប់ៗគ្នាក្នុងសប្ដាហ៍នេះ មានខេត្តចំនួន១០ នៅទូទាំងប្រទេសកំពុងជន់លិចដោយទឹកជំនន់ទឹកភ្លៀង។ ស្ថាប័នពាក់ព័ន្ធបានអំពាវនាវអោយពលរដ្ឋប្រុងប្រយ័ត្នចំពោះផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនេះ ថ្វីត្បិតតែពុំទាន់មានចំណុចប្រកាសអាសន្នក៏ដោយ។
2016-09-29
ជនជាតិដើមភាគតិចរស់នៅភូមិគងយុ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អះអាងថា ជនជាតិដើមភាគតិចរស់នៅភូមិជិតខាងចូលទៅកាប់ឈើពីក្នុងព្រៃសហគមន៍អភិរក្សជាបន្តបន្ទាប់យកឈើទៅលក់ឲ្យឈ្មួញ បើទោះបីសហគមន៍អភិរក្សព្រៃឈើហាមឃាត់យ៉ាងណាក្តី។
2016-09-28
ព្រៃឈើឋិតក្នុងតំបន់ការពាររបស់សហគមន៍ជនជាតិដើមភាគតិចភូមិឡែ ក្នុងឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ចំនួន ២ហិកតារបន្ថែមទៀត ត្រូវបានជនជាតិដើមភាគតិចមួយក្រុមផ្សេងទៀតនាំគ្នាទៅកាប់រានដើម្បីយកដី។ មន្ត្រីមូលដ្ឋានអះអាងថា អ្នកភូមិដែលទៅកាប់រានព្រៃមិនស្តាប់ការណែនាំរបស់អាជ្ញាធរឲ្យបញ្ឈប់កាប់រានព្រៃខុសច្បាប់នោះឡើយ។
2016-09-28
សហគមន៍ជនជាតិដើមភាគតិចនៅខេត្តរតនគិរី ចោទសមាជិកសហគមន៍ពីរនាក់ ថាកាប់រានដី និងកាប់យកឈើក្នុងព្រៃត្រៀមបម្រុង លក់ជាលក្ខណៈបុគ្គលខុសទៅនឹងបទបញ្ជាផ្ទៃក្នុងសហគមន៍។ លើសពីនេះទៀត ប្រធានភូមិជាអ្នកនៅពីក្រោយសកម្មភាពខុសច្បាប់នេះ។
2016-09-26
ក្រុមយុវជន សកម្មជនបរិស្ថានចំនួន ៧នាក់ បានយកញត្តិស្ដីពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីសំបូរនៅខេត្តក្រចេះ ដាក់ជូនក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៦ កញ្ញា ដើម្បីឲ្យក្រសួងពិនិត្យពីផលប៉ះពាល់នៃគម្រោងសាងសង់នេះ។ ក្រសួងបរិស្ថាន បានឆ្លើយតបជាវិជ្ជមានទៅនឹងសំណើរបស់ក្រុមយុវជនភ្លាមៗ បន្ទាប់ពីទទួលញត្តិ។
2016-09-26
យុវជន ៥០នាក់នៃតំបន់មេគង្គ រួមមានប្រទេសកម្ពុជា ថៃ វៀតណាម និងឡាវ បានជួបជុំគ្នានៅទីក្រុងភ្នំពេញរយៈពេល ២ថ្ងៃ កាលពីថ្ងៃទី២៤ និងថ្ងៃទី២៥ កញ្ញា ដើម្បីសិក្សាពីវិធីទាញយកបច្ចេកវិទ្យាមកប្រើ សម្រាប់បង្កើតដំណោះស្រាយបញ្ហារួមផ្នែកទឹក។
2016-09-25
សកម្មជនបរិស្ថាន និងយុវជនប្រមាណ ១៥នាក់ គ្រោងលើកគ្នាទៅក្រសួងបរិស្ថាន នៅថ្ងៃទី២៦ កញ្ញា ដើម្បីដាក់ញត្តិទាមទារឲ្យរដ្ឋាភិបាលបញ្ចេញព័ត៌មានទាក់ទងនឹងគម្រោងវិនិយោគទំនប់វារីអគ្គិសនីសំបូរ ខេត្តក្រចេះ។
2016-09-24
ពលរដ្ឋរស់នៅឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង សង្កេតឃើញថា អាជ្ញាធរពាក់ព័ន្ធហាក់ពុំយកចិត្តទុកដាក់បង្ក្រាបការជួញដូរឈើទ្រង់ទ្រាយធំខុសច្បាប់ បើទោះបីជាអភិបាលខេត្តស្ទឹងត្រែង ចេញបទបញ្ជាឲ្យបង្ក្រាបក្តី។
2016-09-23
បន្ទាប់ពីភ្លៀងធ្លាក់ជាគំហុកប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តយ៉ាងតិចចំនួន៧ នៅទូទាំងប្រទេសកម្ពុជា បានជន់លិច ដោយទឹកភ្លៀង។ ក្រសួងធនធានទឹក បញ្ជាក់ថា ពលរដ្ឋប្រាកដជារងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនេះ តែយ៉ាងណា ទឹកនឹងស្រកវិញក្រោយពេលភ្លៀង។
2016-09-23
ដើមឈើគ្រប់ប្រភេទជាង១ពាន់ដើមត្រូវបានសហគមន៍មន្ត្រីមូលដ្ឋាននិងមន្ត្រីបរិស្ថានខេត្តរតនគីរីនាំគ្នាដាំនៅតំបន់ការពារធម្មជាតិអូរគគីរ ដែលមានទីតាំងជាប់នឹងដែនជម្រកសត្វព្រៃលំផាត់ ដើម្បីចលនានាំគ្នាអភិរក្ស និងស្តាព្រៃឈើឡើងវិញសម្រាប់កិច្ចការពារធនធានធម្មជាតិ និងសត្វព្រៃក្នុងតំបន់ព្រៃអភិរក្ស។
2016-09-23
មន្ត្រីអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការលើវិស័យព្រៃឈើនៅកម្ពុជា ចាប់ផ្ដើមចុះប្រមូលភស្តុតាងបទល្មើសព្រៃឈើនៅជួរភ្នំក្រវាញភាគកណ្ដាលរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដើម្បីដាក់ជូនអង្គភាពប្រឆាំងអំពើពុករលួយ។
2016-09-22
ឈើមានតម្លៃក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី ច្រើនឆ្នាំកន្លងទៅរងការកាប់យកឈើធ្វើអាជីវកម្មខុសច្បាប់អស់រាប់ពាន់ដើម ក្នុងនោះក៏មានទាំងឈើផលិតជ័រទឹក ឬឈើច្បោះសហគមន៍នៅតំបន់នោះផងដែរ។ ក្រសួងបរិស្ថានបានសម្រេចកាត់ចេញព្រៃជម្រកសត្វមួយផ្នែកនៃតំបន់អូរគគីរ បង្កើតជាតំបន់ការពារធម្មជាតិប្រគល់ឲ្យសហគមន៍អភិរក្សព្រៃនោះឡើងវិញ។
2016-09-21
អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីស្ថាប័នពាក់ព័ន្ធក្រោមឱវាទចុះពិនិត្យដល់ទីតាំងដីអនុក្រឹត្យលេខ៧៦ សម្រាប់រក្សាប្រភពទឹកស្អាតតំបន់ក្បាលឆាយ ដែលមានជនខិលខូចមួយចំនួនកាប់ទន្ទ្រានយកជាកម្មសិទ្ធិ។
2016-09-21
គណៈកម្មការដោះស្រាយផលប៉ះពាល់ការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង ផ្សព្វផ្សាយបន្ថែមពីគម្រោងសំអាតផ្ទៃអាងស្តុកទឹកនៅឃុំស្រែគរ ចៀសវាងកុំឲ្យប្រជាពលរដ្ឋរារាំង ឬប្រើអំពើហិង្សាណាមួយធ្វើឲ្យប៉ះពាល់ដល់គម្រោងដែលនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០១៧ ខាងមុខនេះ។