ប័ណ្ណសារព័ត៌មាន
2016-05-30
ពលរដ្ឋរស់នៅឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បារម្ភការប្រើថ្នាំពុលចាប់ត្រីដោយប្រជាជនឡាវ នៅទន្លេមេគង្គលើជាប់ព្រំដែនប្រទេសទាំងពីរ ដែលប៉ះពាល់ដល់មច្ឆជាតិកាន់តែធ្ងន់ធ្ងរនារដូវត្រីពង។
2016-05-30
ព្រះសង្ឃជិត ៣០អង្គ និងក្រុមយុវជនជាង ២៥០នាក់ កាលពីព្រឹកថ្ងៃទី២៩ ឧសភា បានចូលរួមសិក្ខាសាលាមួយរៀបចំដោយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) ដើម្បីស្វែងយល់អំពីការគ្រប់គ្រងសម្បត្តិធនធានរ៉ែ ប្រេងកាត និងឧស្ម័ននៅកម្ពុជា ក្រោមប្រធានបទ «ពរជ័យកំណត់ធនធាន» នៅសាលប្រជុំសាកលវិទ្យាល័យបាត់ដំបង ខេត្តបាត់ដំបង។
2016-05-29
អាជ្ញាធរខេត្តឧត្តរមានជ័យ បានជូនដំណឹងទៅអន្តរក្រសួងដែលទទួលបន្ទុកវាស់វែង និងដោះស្រាយសំណងជូនប្រជាពលរដ្ឋ ដែលប៉ះពាល់ដោយសារក្រុមហ៊ុនចិន សាងសង់ទំនប់ទឹកស្ទឹងស្រែងទី២ ឲ្យមកជួបប្រជុំជាមួយប្រជាពលរដ្ឋនៅថ្ងៃច័ន្ទ ទី៣០ ខែឧសភា។
2016-05-28
ប្រជាពលរដ្ឋប្រមាណ ១០០នាក់ មកពីភូមិចំនួន៥ របស់ខេត្តឧត្តរមានជ័យ បានលើកគ្នាទៅតំបន់ភ្នំអាតោ ដើម្បីប្រឆាំងនឹងក្រុមហ៊ុនចិន ស៊ីណូហាយដ្រូ (Sino Hydro) ដែលកំពុងអនុវត្តគម្រោងសាងសង់ទំនប់ទឹកស្ទឹងស្រែងទី២ កាលពីព្រឹកថ្ងៃសៅរ៍ ទី២៨ ខែឧសភា។
2016-05-28
ពលរដ្ឋរងផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ក្នុងខែត្រស្ទឹងត្រែង ជាង ២០០គ្រួសារ បដិសេធសេចក្ដីជូនដំណឹងស្ដីពីការកំណត់ឱសានវាទស្រង់ស្ថិតិផលប៉ះពាល់ដែលកំណត់ដោយអាជ្ញាធរខែត្រ។
2016-05-27
អ្នកស្រាវជ្រាវ អង្កេតឃើញថា អាជ្ញាធរមូលដ្ឋាន តាមថ្នាក់ក្រុង ស្រុក ខណ្ឌ កំពុងត្រូវការជំនាញចំណេះដឹងផ្នែកគ្រប់គ្រងសំរាម និងកាកសំណល់រឹង ដើម្បីរៀបចំផែនការគ្រប់គ្រងកាកសំណល់។ អ្នកស្រាវជ្រាវ យល់ថា អាជ្ញាធរមូលដ្ឋាន ជាអ្នកដើរតួនាទីសំខាន់ដើម្បីរៀបចំផែនការប្រមូលសំរាម។
2016-05-25
អាជ្ញាធរខេត្តព្រះសីហនុ បានអះអាងថា កំពុងស្ថាបនាលូបង្ហូរទឹកស្អុយ និងជំរុញឲ្យអ្នកជាប់ពាក់ព័ន្ធ ចូលរួមសហការជាមួយអាជ្ញាធរខេត្តនេះ ដើម្បីឈានដល់ទប់ស្កាត់ការបង្ហូរទឹកស្អុយចូលទៅក្នុងសមុទ្រ។
2016-05-24
ប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលពឹងផ្អែកទៅលើរបរធ្វើនេសាទនៅតំបន់បឹងទន្លេសាប ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានជីវភាពលំបាកខ្លាំង ដោយសារបរិមាណត្រីថយចុះ។ អ្នកភូមិមួយចំនួន ត្រៀមធ្វើចំណាកស្រុកទៅស្វែងរកការងារធ្វើនៅក្រៅប្រទេស ដើម្បីរកប្រាក់មកដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ។
2016-05-23
កងរាជអាវុធហត្ថខេត្តក្រចេះ បានឃាត់រថយន្តធំ ឬហៅថារថយន្តយីឌុបពីរគ្រឿងដឹកឈើប្រណិតនៅកំណាត់ផ្លូវជាតិលេខ៧ ឋិតនៅឃុំគោលាប់ ស្រុកចិត្របុរី។ ទន្ទឹមនឹងនោះ សមត្ថកិច្ចបានឃាត់ខ្លួនតៃកុងរថយន្ត និងកម្មករ ៥នាក់ គ្រោងបញ្ជូនទៅមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីរៀបចំឯកសារបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ។
2016-05-22
ពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ អះអាងថា ការដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់ទៅប្រទេសវៀតណាម តាមច្រករបៀងដោយរថយន្តធំៗ ឬហៅថាយីឌុបនៅពេលយប់កំពុងកើតមានជាថ្មីទៀត។
2016-05-21
ក្រុមមន្ត្រីជំនាញក្រសួងរ៉ែ និងថាមពល កំពុងស៊ើបអង្កេតការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនចិន ឈ្មោះ ឆាយ ជីហ៊ាង បន្ទាប់ពីសហគមន៍ជលផលខេត្តរតនគិរី រាយការណ៍ថា ក្រុមហ៊ុននេះធ្វើអាជីវកម្មកាយយកដីរ៉ែមាសនៅតំបន់សហគមន៍អភិរក្ស។ មន្ត្រីជំនាញអះអាងក្រុមហ៊ុននេះមានអាជ្ញាប័ណ្ណធ្វើអាជីវកម្មខ្សាច់ ប៉ុន្តែក្រុមហ៊ុនធ្វើសកម្មភាពមុនការអនុញ្ញាត។
2016-05-20
ក្រសួងបរិស្ថានប្រកាសសាជាថ្មី ឈប់ឲ្យពលរដ្ឋបារម្ភពីការបរិភោគគ្រឿងសមុទ្រ និងងូតទឹកកម្សាន្តជាដើមក្នុងខេត្តកែប ក្រោយទឹកសមុទ្រខេត្តនេះបានប្រែពណ៌ជាបៃតង និងមានក្លិនស្អុយនាពេលកន្លងទៅ។
2016-05-20
ឈើអារប្រភេទម៉ៃតាប់ ឈើដំសំបក និងអុសស្ទែ ត្រូវបានពលរដ្ឋដឹកជញ្ជូនយ៉ាងមមាញឹកតាមគោយន្ត និងរថយន្តនៅក្នុងទឹកដីស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
2016-05-18
មន្ត្រីក្រសួងបរិស្ថាន លើកឡើងថា សំរាមនៅតែបង្កជាក្តីបារម្ភដល់សុខភាពរបស់មនុស្ស និងជះឥទ្ធិពលដល់បញ្ហាបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។ តួលេខរបស់ក្រសួងបរិស្ថាន ឲ្យដឹងថា គិតចាប់ពីឆ្នាំ២០១០ បរិមាណសំរាមទូទាំងប្រទេសបានកើនឡើងជាង ៥០% ភាគរយ ខណៈទីលានចាក់សំរាមមិនទាន់មានបច្ចេកទេសគ្រប់គ្រងបានត្រឹមត្រូវនៅឡើយ។
2016-05-18
មនុស្សជាង ៣០០នាក់ នៅខេត្តរតនគិរី ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីភាពជាអ្នកដឹកនាំភពផែនដី និងការគ្រប់គ្រងធនធានធម្មជាតិ។ វគ្គបណ្ដុះបណ្ដាលអប់រំនេះ ត្រូវបានបង្កើតឡើងស្របពេលដែលមានការកត់សម្គាល់ឃើញថា ធនធានធម្មជាតិនៅកម្ពុជា កំពុងទទួលរងនូវការបំផ្លិចបំផ្លាញជាបន្តបន្ទាប់។