ប័ណ្ណសារព័ត៌មាន
2017-12-03
សកម្មជនការពារព្រៃឡង់ខែត្រក្រចេះ អះអាងថា អាជ្ញាធរមូលដ្ឋានមិនសូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយការពារព្រៃឈើនោះទេ បែរជាប្រើអំណាចគណបក្សប្រជាជនកម្ពុជា ដាក់សម្ពាធមកលើឆ្មាំឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន និងសហគមន៍ព្រៃឡង់ មិនឲ្យបង្ក្រាបបទល្មើសព្រៃឈើមួយចំនួន។ ចំណែកមេឃុំកំពង់ចាមបដិសេធថា ការអះអាងនេះ ជារឿងមិនពិត។
2017-12-01
សហគមន៍ការពារព្រៃឡង់ រស់នៅឃុំកំពង់ចាម ស្រុកសំបូរ ខែត្រក្រចេះ បង្ខំចិត្តរស់ភៀសខ្លួន ព្រោះបារម្ភពីសុវត្ថិភាព នៅគ្រាដែលមេឃុំមកពីបក្សកាន់អំណាច គំរាមកំហែងរឿងទប់ស្កាត់បទល្មើសព្រៃឈើ។ ពួកគេអះអាងថា មេឃុំមកពីបក្សប្រជាជនកម្ពុជា ពុំបានលើកទឹកចិត្តដល់ពលរដ្ឋឈឺឆ្អាលរឿងបទល្មើសព្រៃឈើនោះទេ ផ្ទុយទៅវិញពួកគេបានរកវិធីស្តីបន្ទោស និងចាប់កំហុសបំបាក់ស្មារតីអ្នកការពារព្រៃឈើទៅវិញ។
2017-11-29
សហគមន៍ការពារព្រៃឈើឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ឲ្យដឹងថា ការដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកអន្តរជាតិដាក់ដាំ និងច្រករបៀង កើតមានពេញបន្ទុកនៅរយៈពេល ១ខែចុងក្រោយនេះ។ សហគមន៍ជនជាតិដើមភាគតិចបារម្ភថា ឈើមូលនៅក្នុងព្រៃក្នុងខេត្តនេះនឹងវិនាស ប្រសិនបើអាជ្ញាធរគ្មានវិធានការទប់ស្កាត់។
2017-11-28
សម្ពន្ធភាពសង្គ្រោះទន្លេមេគង្គ បានសម្ដែងក្ដីបារម្ភរបស់ខ្លួនយ៉ាងខ្លាំងចំពោះការអភិវឌ្ឍគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅលើដងទន្លេមេនៃទន្លេមេគង្គ និងអាងទន្លេមេគង្គ ដែលកំពុងបន្តកើតមានឡើង បើទោះបីជាមានភស្តុតាងបង្ហាញថា គម្រោងទាំងអស់នេះកំពុងធ្វើឲ្យអន្តរាយដល់សន្តិសុខស្បៀងក្នុងតំបន់ និងបង្កឲ្យមានភាពក្រីក្រកាន់តែខ្លាំងឡើងក្ដី។
2017-11-28
មន្ត្រីសង្គមស៊ីវិលបារម្ភពីផលប៉ះពាល់បរិស្ថាន និងអាយុជីវិតរបស់ពលរដ្ឋ បន្ទាប់ពីអ្នកភូមិត្រូន ខែត្រក្រចេះ មួយចំនួនបាននាំគ្នាលួចជីករករ៉ែមាសខុសច្បាប់ដោយខ្វះជំនាញបច្ចេកទេស។ ការព្រួយបារម្ភនេះ បន្ទាប់ពីកម្មករ ៥នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់ ដោយសារលួចជីកយករ៉ែមាសនៅតំបន់នោះ។
2017-11-27
មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិច ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍរបស់រាជរដ្ឋាភិបាល បានជួបពិភាក្សាគ្នា ទៅលើសេចក្ដីព្រាងចុងក្រោយនៃ «ក្រមធនធានធម្មជាតិ និងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា» ដើម្បីឈានទៅពិនិត្យអនុម័តដាក់ឲ្យប្រើប្រាស់ក្នុងពេលដ៏ឆាប់។
2017-11-27
ប្រជាសហគមន៍អភិរក្សផ្សោតព្រែកកាំពី នៅឃុំសំបុក ស្រុកចិត្របូរី ខែត្រក្រចេះ ព្រួយបារម្ភខ្លាំងអំពីអនាគតសត្វផ្សោតនៅទន្លេមេគង្គ និងត្រីកម្រក្នុងតំបន់នេះ ថានឹងរងហានិភ័យខ្ពស់ ខណៈបទល្មើសនេសាទកើនឡើងពេញបន្ទុក។ ពួកគេអះអាងថា ក្នុងមួយយប់ៗជនល្មើសរាប់រយនាក់ដែលមួយចំនួនជាជនជាតិវៀតណាម ផង បានប្រើឧបករណ៍នេសាទខុសច្បាប់ចាប់ត្រីនៅអន្លង់អភិរក្សផ្សោត ដោយពុំសូវមានការទប់ស្កាត់។
2017-11-25
ជនជាតិដើមភាគតិច និងអង្គការសង្គមស៊ីវិលនៅខែត្រព្រះវិហារ អំពាវនាវឲ្យក្រសួងបរិស្ថាន លុបបំបាត់រោងសិប្បកម្មកែច្នៃឈើ និងដេប៉ូទិញឈើ ដែលពួកគេចាត់ទុកថា ជាប្រភពនៃវិនាសកម្មព្រៃឈើធ្ងន់ធ្ងរ។
2017-11-25
អង្គការមិនមែនរដ្ឋាភិបាល ផ្នែកអភិរក្សបរិស្ថានបញ្ជាក់ថា បទល្មើសព្រៃឈើនៅតើបន្តកើតឡើងយ៉ាងពេញបន្ទុក នៅតាមជួរភ្នំក្រវាញកណ្ដាល ចាប់ពីខេត្តពោធិ៍សាត់ កំពង់ស្ពឺ និងខេត្តកោះកុង។ប៉ុន្តែ មន្ត្រីមន្ទីរបរិស្ថានទាំងខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍ច្រានចោលការចោទប្រកាន់នេះ។
2017-11-24
ក្រសួងបរិស្ថាន បានកំណត់យកថ្ងៃទី២៣ ខែវិច្ឆិកាជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធ «ទិវាអនាម័យបរិស្ថានជាតិ» ហើយ ឆ្នាំ២០១៧នេះ ទិវាបរិស្ថានត្រូវបានរៀបចំឡើង ក្រោមប្រធានបទ «តោះនាំគ្នាសំអាតផ្ទះរបស់យើង»។
2017-11-23
សហគមន៍ការពារព្រៃឡង់នៅខែត្រក្រចេះ និងអង្គការសង្គមស៊ីវិលចាត់ទុក វិធានការថ្មីរបស់ក្រសួងបរិស្ថាននេះថា ផ្ទុយពីប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធ សហការទប់ស្កាត់បទល្មើសព្រៃឈើគ្រប់ប្រភេទ។
2017-11-22
ពលរដ្ឋដែលបដិសេធមិនទទួលសំណងពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅស្រុកសេសាន ខែត្រស្ទឹងត្រែង ជាង ២រយនាក់ បានប្រារព្ធពិធីសែនព្រេន នៅភូមិក្បាលរមាសចាស់ នៅព្រឹកថ្ងៃទី២១ វិច្ឆិកា។
2017-11-21
សមាគមអាដហុក (Adhoc) និងជនជាតិដើមភាគតិចកួយរស់នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង គ្រោងប្ដឹងអ្នកពាក់ព័ន្ធកាប់រានដីព្រៃសហគមន៍ភ្នំជម្រកសត្វ រាប់ពាន់ហិកតារ ទៅតុលាការ ឲ្យមកទទួលខុសត្រូវតាមច្បាប់។
2017-11-20
សហគមន៍ការពារព្រៃឈើព្រះរកា ខែត្រព្រះវិហារអះអាងថា ដើមឈើផលិតជ័រទឹករាប់ម៉ឺនដើម ដែលជនជាតិដើមភាគតិចកួយអាស្រ័យផលតាំងពីដើមមក កំពុងរងការកាប់បំផ្លាញជាប្រព័ន្ធ ដោយក្រុមពលរដ្ឋចំណាកស្រុក និងពលរដ្ឋនៅមូលដ្ឋានយកទៅលក់ ឲ្យឈ្មួញជួញដូរខុសច្បាប់ ពុំសូវមានការទប់ស្កាត់។
2017-11-15
ប្រជាពលរដ្ឋនៅភូមិស្រែគរចាស់ ដែលលិចលង់ផ្ទះសម្បែង និងដីស្រែចំការដោយសារការបិទទំនប់ទឹកវារីអគ្គិសនីសេសានក្រោមពីរ នៅខេត្តស្ទឹងត្រែង អំពាវនាវសុំឲ្យអង្គការជាតិ និងអន្តរជាតិ ចុះមកពិនិត្យមើលស្ថានការណ៍រស់នៅលំបាករបស់ពួកគាត់។