ប័ណ្ណសារព័ត៌មាន
2017-11-15
អង្គការសង្គមស៊ីវិលចំនួន២២ ស្នើឲ្យដោះលែងសកម្មជនអង្គការមាតាធម្មជាតិពីររូប គឺលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី។
2017-11-13
កម្មករដែលធ្វើការនៅក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរ ប្រទះឃើញរថយន្ត យីឌុប ៥៧គ្រឿង រថយន្តប៉ាកុងដឹកឈើមូល ១៣គ្រឿង និងសាឡង់ ៣គ្រឿង បានចរាចរលើខ្នងទំនប់ និងតាមផ្លូវទឹកចូលផ្ទៃអាងវារីអគ្គិសនីសេសានក្រោមពីរ។
2017-11-12
គណៈកម្មការដោះស្រាយផលប៉ះពាល់ និងក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ក្នុងស្រុកសេសាន ខែត្រស្ទឹងត្រែង សម្រេចមិនឯកភាពសាងសង់ភូមិថ្មី ជូនពលរដ្ឋដែលបដិសេធមិនទទួលសំណងពីរក្រុមហ៊ុននោះទេ ដោយលើកហេតុផលថា ចំណាយធនធានច្រើន និងលំបាកក្នុងការផ្តល់សេវាសាធារណៈ។
2017-11-11
សហគមន៍ការពារព្រៃឡង់ ឲ្យដឹងថា សកម្មភាពកាប់ឈើ និងដឹកជញ្ជូនឈើយកទៅជួញដូរខុសច្បាប់នៅព្រៃឡង់ ខែត្រក្រចេះ កើតមានច្រើននៅរយៈពេល ៣ខែចុងក្រោយនេះ។ អ្នកភូមិថា អាជ្ញាធររដ្ឋាភិបាល និងមន្ត្រីបរិស្ថានមានកាតព្វកិច្ចអភិរក្សព្រៃឡង់ កំពុងជិះសេះលែងដៃ លែងខ្វល់ខ្វាយរឿងទប់ស្កាត់បទល្មើសព្រៃឈើក្នុងពេលដែលមានវិបត្តិនយោបាយ។
2017-11-09
សហគមន៍ការពារព្រៃឈើរស់នៅឃុំបឹងចារ ស្រុកសំបូរ ខែត្រក្រចេះ បារម្ភពីសុវត្ថិភាពក្រោយពីមេឃុំកំពង់ចាម មកពីគណបក្សកាន់អំណាចគំរាមចាប់ខ្លួន ប្រសិនបើនៅបន្តសកម្មភាពទប់ស្កាត់បទល្មើសព្រៃឈើ និងបង្ហោះព័ត៌មានព្រៃឈើតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។
2017-11-06
កម្មករធ្វើការនៅក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរ នៅស្រុកសេសាន ខែត្រស្ទឹងត្រែង ប្រទះឃើញរថយន្តយីឌុប ៦គ្រឿង បានដឹកជញ្ជូនឈើចេញពីតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ ជាថ្មីទៀត កាលពីយប់ថ្ងៃទី៥ វិច្ឆិកា។
2017-11-05
ខណៈពលរដ្ឋខ្មែររាប់ម៉ឺននាក់ កំពុងចូលរួមសប្បាយរីករាយនៅក្នុងពិធីបុណ្យអុំទូក ឈ្មួញរកស៊ីឈើក៏កំពុងសប្បាយកាប់ឈើ និងដឹកជញ្ជូនគ្មានពេលស្រាកស្រាន្តឡើយ។ អ្នកធ្វើការងារផ្នែកបរិស្ថានថា ប៉ុន្មានថ្ងៃនេះ បទល្មើសព្រៃឈើកំពុងកើតឡើងយ៉ាងគំហុកនៅក្នុងព្រៃ និងការដឹកជញ្ជូនឈើពីកម្ពុជាទៅប្រទេសវៀតណាម ទាំងថ្ងៃទាំងយប់។
2017-11-05
ពលរដ្ឋដែលបដិសេធមិនទទួលសំណងពីក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរ រស់នៅភូមិស្រែគរចាស់ និងភូមិក្បាលរមាស ស្រុកសេសាន ខែត្រស្ទឹងត្រែង ត្អូញលំបាកក្នុងការរស់នៅ និងកំពុងមានបញ្ហាសុខភាព នៅគ្រាដែលទឹកជំនន់បានពន្លិចលំនៅឋានពួកគាត់ទាំងស្រុង។
2017-11-03
ពលរដ្ឋជាង ៧០គ្រួសារ នៅភូមិស្រែគរ (ចាស់) ខេត្តស្ទឹងត្រែង ដែលលិចផ្ទះសម្បែង និងដីស្រែចម្ការជាង ៣០ហិកតារ បាននាំគ្នារើទៅតាំងទីលំនៅថ្មីបណ្ដោះអាសន្ននៅទីទួលសុវត្ថិភាពរួចហើយ។
2017-11-03
អង្គការប្រឆាំងអំពើពុករលួយ និងការពារធនធានធម្មជាតិ រកឃើញថា ក្នុងមួយថ្ងៃៗឈ្មួយសម្រុកដឹកឈើចេញពីជួរភ្នំពេញក្រវាញ ឆ្លងកាត់ច្រកទាន់ហន់ ខេត្តកំពត ទៅប្រទេសវៀតណាម មិនតិចជាង ១០០ម៉ែត្រគូបឡើយ។
2017-11-03
ពលរដ្ឋរស់នៅភូមិស្រែគរ (ចាស់) ឃុំស្រែគរ ស្រុកសេសាន ខែត្រស្ទឹងត្រែង ប្រទះឃើញសាឡង់អូសឈើមូលបណ្ដែតទឹកតាមទន្លេស្រែពក ចូលរោងអារច្រៀកឈើក្នុងបាតអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ។
2017-11-03
លោក អ៊ូច ឡេង ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា អះអាងថា អ្នករកស៊ីជួញដូរឈើជាលក្ខណៈអន្តរជាតិនៅកម្ពុជា គឺជាក្រុមមនុស្សដែលស្និទ្ធនឹងគណបក្សកាន់អំណាច ក្នុងនោះក៏មានកូនក្មួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៀតផង។
2017-11-02
ជនជាតិដើមភាគតិចចារ៉ាយ រស់នៅឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខែត្ររតនគិរី ទាមទារឲ្យអាជ្ញាធរបញ្ឈប់សកម្មភាពស្រាវជ្រាវរ៉ែមាសដោយក្រុមហ៊ុន អង្គរ ហ្គោល (Angkor Gold) របស់ឥណ្ឌា។
2017-11-01
ខណៈស្ថានការណ៍នយោបាយកំពុងតានតឹងខ្លាំងតាមរយៈការធ្វើទុក្ខបុកម្នេញរបស់គណបក្សកាន់អំណាចទៅលើគណបក្សប្រឆាំង ភាពទន់ខ្សោយនៃការគ្រប់គ្រងវិស័យរ៉ែ ខ្សាច់ ហាក់ត្រូវបានមើលរំលងដោយក្រសែភ្នែករបស់មជ្ឈដ្ឋានទូទៅ ជាពិសេសស្ថាប័នជំនាញរបស់រដ្ឋាភិបាលដែលហាក់មិនអើពើចំពោះករណីភាពមិនប្រក្រតីនៃការនាំចេញខ្សាច់ស៊ីលីកាទៅកោះតៃវ៉ាន់ ដែលមានគម្លាតគ្នាដល់ទៅជាង ១លានតោន។
2017-10-29
មន្ត្រីសហគមន៍នេសាទនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង សម្ដែងការខកចិត្តយ៉ាងខ្លាំង ចំពោះមន្ត្រីរដ្ឋបាលជលផល និងអាជ្ញាធរ ពាក់ព័ន្ធនៅក្នុងខេត្តនេះថា បណ្ដោយឲ្យអ្នកមានលុយមួយក្រុមតូច ធ្វើនេសាទខុសច្បាប់នៅតំបន់ព្រៃលិចទឹកបឹងទន្លេសាប ដោយសេរី និងពុំមានការទប់ស្កាត់ឡើយ។