ប័ណ្ណសារព័ត៌មាន
2017-01-20
ពលរដ្ឋ និងអង្គការសង្គមស៊ីវិល អំពាវនាវជាថ្មីទៀត ដល់រដ្ឋាភិបាលឲ្យលប់បំបាត់ការជួញដូរសត្វព្រៃខុសច្បាប់ ដ្បិតឈ្មួញនៅតែបន្តដាក់លក់ជាសាធារណៈនៅផ្សារខែត្រស្ទឹងត្រែង បើទោះបីជា មន្ត្រីជំនាញធ្លាប់បានបង្ក្រាបច្រើនសាក្ដី។
2017-01-19
ប្រជាសហគមន៍ការពារព្រៃឡង់ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ ពិសេសស្ថាប័នតុលាការ ធ្វើយ៉ាងណាស៊ើបអង្កេតរកឈ្មួញឈើធំៗ ដែលជាអ្នកនៅពីក្រោយខ្នងទីតាំងស្តុកឈើមួយកន្លែង។
2017-01-19
សហគមន៍ព្នងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ និងមន្ត្រីអង្គការអាដហុក (ADHOC) ខេត្តមណ្ឌលគិរី រកឃើញឈើមូលដែលសហគមន៍អភិរក្សសម្រាប់ទុកជាឈើច្បោះដងជ័រទឹកលក់ចិញ្ចឹមជីវិតរាប់រយដើម ត្រូវបានគេកាប់ធ្វើអាជីវកម្មរំលោភទៅលើសិទ្ធិគ្រប់គ្រង និងអាស្រ័យផលព្រៃឈើរបស់ជនជាតិដើមភាគតិច។
2017-01-18
ដើមឈើផលិតជ័រទឹក ដែលជាមុខរបរប្រពៃណីជនជាតិដើមភាគតិចព្នង នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី រាប់រយដើមថ្មីទៀតត្រូវគេលួចកាប់នៅក្នុងព្រៃដើម្បីយកឈើធ្វើអាជីវកម្ម។
2017-01-18
រដ្ឋាភិបាលសិង្ហបុរី ថ្លែងថា ករណីខុសឆ្គងណាមួយនៃការនាំខ្សាច់ចូលពីកម្ពុជា គឺជាការទទួលខុសត្រូវមុខច្បាប់របស់ក្រុមហ៊ុននាំចូល ហើយរដ្ឋាភិបាលសិង្ហបុរី នឹងចាត់ការតាមផ្លូវច្បាប់ ប្រសិនបើមានការរកស៊ីមិនត្រឹមត្រូវ។ ក៏ប៉ុន្តែសកម្មជនបរិស្ថាន ហៅការបកស្រាយនេះថា ជាការកុហក មិនអាចទទួលយកបាន ហើយសង្ស័យថា រដ្ឋាភិបាលសិង្ហបុរី និងកម្ពុជា កំពុងត្រូវរ៉ូវគ្នា ព្យាយាមគេចវេះពីការទទួលខុសត្រូវ។
2017-01-17
ពលរដ្ឋរស់នៅឃុំស្រែគរ ស្រុកសេសា ខេត្តស្ទឹងត្រែង ត្អូញត្អែរសមត្ថកិច្ចចម្រុះដាក់កុងត្រូលចាំស្ទាក់ទារប្រាក់ពីពលរដ្ឋដឹកជញ្ជូនឈើ ក្រោមហេតុផលការប្រមូលអនុផលព្រៃឈើខុសច្បាប់ត្រូវបង់ប្រាក់សូកប៉ាន់ដើម្បីជាថ្នូរដោះលែង។
2017-01-16
ប្រជានេសាទនៅខេត្តបាត់ដំបង អះអាងថា បទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ និងកាប់ព្រៃឈើលិចទឹកដាក់សម្រាស់ទ្រង់ទ្រាយធំ ដើម្បីចាប់យកត្រីនៅតំបន់ឡូនេសាទស្រុកឯកភ្នំ កំពុងកើតមានពេញបន្ទុក ដោយពុំមានសមត្ថកិច្ចណាទប់ស្កាត់នៅឡើយ។
2017-01-13
រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសដល់ប្រជានេសាទសមុទ្រឲ្យផ្អាកធ្វើរបរនេសាទត្រីកាម៉ុង ឬត្រីប្លាធូ រយៈពេល ២ខែកន្លះ ដើម្បីទុកឱកាសឲ្យត្រីប្រភេទនេះពងកូនបន្តពូជក្នុងដែនសមុទ្រកម្ពុជា នារដូវបិទនេសាទឆ្នាំនេះ។
2017-01-13
អ្នកជំនាញលើកឡើងថា យុវជនគឺមានភាពវ័យឆ្លាត និងខ្វល់ខ្វាយខ្លាំងពីការងារការពារបរិស្ថាន ប្រសិនបើយុវជនត្រូវបានគេផ្ដល់ឱកាសឱ្យបានច្រើនជាងមុន។ ទោះជាយ៉ាងណា អ្នកតំណាងយុវជនអះអាងថា បច្ចុប្បន្នយុវជនកម្ពុជា ដែលខ្វល់ខ្វាយខ្លាំងអំពីបរិស្ថាន និងធនធានធម្មជាតិ ត្រូវរងការបំភិតបំភ័យ និងគំរាមកំហែងចាប់ដាក់ពន្ធនាគារជាដើម។
2017-01-12
ជនជាតិដើមភាគតិចកួយ រស់នៅឃុំបឹងចារ ស្រុកសំបូរ ខែត្រក្រចេះ អះអាងថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈ្មោះ ស៊ីបាយអូថេច (Ci-Biotech) បានបិទផ្លូវមិនឲ្យអ្នកភូមិឆ្លងកាត់ទៅតំបន់ព្រៃឡង់ជាងមួយសប្ដាហ៍មកហើយ។ ការបិទផ្លូវនេះ បានរាំងខ្ទប់ការប្រមូលអនុផលព្រៃឈើរបស់ជនជាតិដើមភាគតិចចំនួនពីរឃុំ។
2017-01-12
ប្រជានេសាទនៅឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បារម្ភពីទិន្នផលត្រីថា នឹងអាចកាន់តែថយចុះបន្ថែមទៀត ប្រសិនបើអាជ្ញាធរពាក់ព័ន្ធនៅតែបណ្តោយឱ្យមានបទល្មើសកើតមានឡើង។
2017-01-12
ជនជាតិដើមភាគតិចកួយ រស់នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលធ្លាប់ផ្តល់ព័ត៌មានពីការកាប់បំផ្លាញព្រៃឈើ និងភាពអសកម្មរបស់អាជ្ញាធរមូលដ្ឋានទៅប្រព័ន្ធផ្សព្វផ្សាយ ត្រូវមេប៉ុស្តិ៍រដ្ឋបាលឃុំសំអាង កោះហៅមកសួរនាំ និងបង្គាប់ឲ្យផ្តិចមេដៃ។
2017-01-11
ទិន្នន័យរបស់អង្គការណាសា (NASA) ដែលទើបចេញផ្សាយបង្ហាញថា ព្រៃឈើនៅប្រទេសកម្ពុជា កំពុងបាត់បង់លឿនខ្លាំង ហើយកម្ពុជា ស្ថិតក្នុងក្រុមប្រទេសដែលមានអត្រាការកាប់ព្រៃឈើលឿនជាងគេបំផុតក្នុងពិភពលោក។ ទោះជាយ៉ាងណា ក្រសួងបរិស្ថានកម្ពុជា ថ្លែងថា រដ្ឋាភិបាលកំពុងទប់ស្កាត់ការកាប់ព្រៃឈើដោយយន្តការម៉ឺងម៉ាត់។
2017-01-11
មន្ត្រីក្រុមប្រឹក្សាឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី អំពាវនាវសុំឲ្យចៅក្រមសាលាដំបូងខេត្តមណ្ឌលគិរី ស៊ើបអង្កេតផ្តល់យុត្តិធម៌ដល់ពលរដ្ឋដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងបទចោទថាធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់។
2017-01-11
ក្រសួងបរិស្ថាន នឹងរៀបចំកិច្ចប្រជុំកំពូលយុវជនពិភពលោកឆ្នាំ២០១៧ (Global Youth Summit) ក្រោមប្រធានបទ «បរិស្ថានស្អាត គឺផ្ដើមចេញពីយុវជន» នៅថ្ងៃទី១២ ខែមករា នៅទីស្ដីការក្រសួងបរិស្ថាន។