ប័ណ្ណសារព័ត៌មាន
2017-01-10
អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ ប្រចាំកម្ពុជា ហៅកាត់ថា WWF-កម្ពុជា (WWF-Cambodia) ប្រកាសគាំទ្រក្រុមហ៊ុនចម្ការកៅស៊ូ សូកហ្វីន (Socfin) ដែលប្រកាន់គោលការណ៍មិនកាប់បំផ្លាញព្រៃឈើ។
2017-01-10
សហគមន៍អេកូទេសចរណ៍ព្រះរំកិល ដែលកំពុងរងគ្រោះពីផលប៉ះពាល់ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) របស់ឡាវ អំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិភាក្សាជាមួយរដ្ឋាភិបាលឡាវ រកមធ្យោបាយអភិរក្សសត្វផ្សោតនៅដងទន្លេមេគង្គឲ្យគង់វង្ស ដើម្បីធានានិរន្តរភាពវិស័យទេសចរណ៍។
2017-01-07
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជំរុញឲ្យបង្ក្រាបបទល្មើសរត់ពន្ធខ្សាច់ខុសច្បាប់ និងត្រូវចាប់ខ្លួនជនល្មើសយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ។ ទោះជាយ៉ាងណា ការប្រកាសរបស់ប្រមុខរដ្ឋាភិបាល ត្រូវបានសង្គមស៊ីវិលផ្នែកការពារបរិស្ថាន ចាត់ទុកថា មិនមានប្រសិទ្ធភាពឡើយ។
2017-01-07
ជនជាតិដើមភាគតិចរស់នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង អះអាងថា ព្រៃសហគមន៍ភ្នំជម្រកសត្វ ត្រូវឈ្មួញសម្រុកកាប់ទន្ទ្រានយកដីធ្វើអាជីវកម្មអស់ជាង ១០០ហិកតារថ្មីទៀតនៅប៉ុន្មានខែចុងក្រោយនេះ។
2017-01-07
មន្ត្រីសង្គមស៊ីវិលខេត្តកោះកុង ព្រួយបារម្ភអំពីការបាត់បង់ដីព្រៃកោងកាងនៅតាមឆ្នេរសមុទ្រខេត្តនេះ ដែលត្រូវគេទន្ទ្រាន ហើយមន្ត្រីចេញប្លង់កម្មសិទ្ធិជូនបុគ្គលឯកជន។ ពួកគេចោទថា សកម្មភាពចាក់ដីលុបព្រៃកោងកាងនៅតាមឆ្នេរសមុទ្រ បានបន្តកើតមាននៅខេត្តកោះកុង។
2017-01-06
បណ្ដាញសហគមន៍ព្រៃឡង់ គ្រោងនឹងប្រារព្ធពិធីរំលឹកគុណព្រៃឡង់ និងបំបួសព្រៃនៅខែកុម្ភៈ ខាងមុខ។
2017-01-03
ប្រជាពលរដ្ឋរាប់រយគ្រួសារនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្នើឲ្យអាជ្ញាធរខេត្ត ទប់ស្កាត់ក្រុមហ៊ុន អានកូ (ANCO) ឲ្យបញ្ឈប់ចាក់ដីលុបទ្វារទឹកបុរាណ ដើម្បីទប់យកទឹកនៅរមណីយដ្ឋានអូរខៃដន ធ្វើអាជីវកម្មជាប្រយោជន៍ផ្ទាល់ខ្លួនបន្តទៀត។
2017-01-02
ជនជាតិដើមភាគតិចរស់នៅឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ បារម្ភពីសកម្មភាពកាប់ឈើមូលក្នុងបរិវេណព្រៃឡង់ដោយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈ្មោះ ក្រុមហ៊ុន ស៊ី បាយអូថេច (Ci-Biotech)។ អ្នកភូមិថា សកម្មភាពកាប់ឈើមានតម្លៃមានមុខកាត់ធំៗ ធ្វើឡើងចាប់ពីថ្ងៃទី២១ ធ្នូ រហូតបច្ចុប្បន្ន ពុំទាន់ឃើញមានការទប់ស្កាត់ពីអាជ្ញាធររដ្ឋាភិបាលឡើយ។
2017-01-02
ប្រជាពលរដ្ឋនៅឃុំប្រមេរុ ស្រុកត្បែងមានជ័យ នៃខេត្តព្រះវិហារ ឲ្យដឹងថា បច្ចុប្បន្នមានជនចំណាកស្រុកជាង ២០០គ្រួសារ បានចូលទៅកាប់រានតំបន់អភិរក្សព្រៃព្រះរកាជាបន្តបន្ទាប់ ដើម្បីយកដីធ្វើចម្ការ បណ្ដាលឲ្យដើមឈើធំៗជាច្រើនត្រូវគេកាប់លក់ ចំណែកដើមច្បោះជ័ររបស់ជនជាតិដើមភាគតិចជាច្រើនទៀត ក៏បាត់បង់ដែរ។