ប័ណ្ណសារព័ត៌មាន
2017-02-17
បទល្មើសនេសាទនៅតំបន់បឹងខ្សាច់ស ឬបឹងស្នេហ៍ប៉ែកខាងត្បូង ស្ថិតក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង បានថមថយ បន្ទាប់ពីជំនាញជលផលបានដាក់កម្លាំងចុះទៅបង្ក្រាបកាលពីពេលថ្មីៗនេះ។ រីឯប្រជានេសាទនៅតំបន់នោះមួយចំនួន ស្នើឲ្យអាជ្ញាធរជំនាញបង្ក្រាបទាំងស្រុងតែម្ដង និងជួយស្ដារបឹងនោះឲ្យកាន់តែជ្រៅ។
2017-02-17
មន្ត្រីជំនាញរបស់រដ្ឋបាលជលផល និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បញ្ជាក់ថា សត្វអណ្ដើកហ្លួងញីមួយក្បាលទម្ងន់ ៩គីឡូក្រាម បានងាប់ដោយសារឧបករណ៍ឆក់។
2017-02-16
មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារពាក់ព័ន្ធធនធានធម្មជាតិ លើកឡើងថា រាជរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធ ត្រូវស៊ើបអង្កេតជុំវិញរបាយការណ៍ស្ដីពីចំនួនឈើនាំចេញទៅប្រទេសវៀតណាម កាលពីឆ្នាំ២០១៦ មានភាពមិនប្រក្រតី។
2017-02-15
រដ្ឋបាលខេត្តព្រះសីហនុ បានអះអាងថា ការបូមខ្សាច់សមុទ្ររបស់ក្រុមហ៊ុន អ៊ឹម.អេស.ខេ.អាយ (MSKl) ដើម្បីយកខ្សាច់មកអភិវឌ្ឍពង្រីកកំពង់ផែស្វយ័តខេត្តនេះ មិនប៉ះពាល់ដល់របរចិញ្ចឹមត្រី និងជីវចម្រុះនៅក្នុងបាតសមុទ្រដូចពលរដ្ឋព្រួយបារម្ភនោះទេ។
2017-02-14
សហគមន៍ការពារព្រៃឡង់ទាំង ៤ខែត្រ មន្ត្រីសង្គមស៊ីវិល បណ្ដាញព្រះសង្ឃឯករាជ្យ និងក្រុមយុវជន អំពាវនាវជាថ្មីទៀតឲ្យរាជរដ្ឋាភិបាល ពន្លឿនបោះបង្គោលព្រំប្រទល់ព្រៃឡង់ជាព្រៃអភិរក្ស ដើម្បីកំណត់ខណ្ឌសីមាដែនជម្រកសត្វព្រៃ។
2017-02-13
តំបន់បឹងស្នេហ៍ ស្ថិតនៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង បានក្លាយជាជម្រកសត្វស្លាបកម្រជាច្រើនប្រភេទ ដែលកំពុងទាក់ទាញភ្ញៀវទេសចរជាបណ្តើៗ នៅពេលបច្ចុប្បន្ន ក្រោយពីអង្គការសង្គមស៊ីវិល និងអាជ្ញាធរចាប់ដៃគ្នា អភិរក្សព្រៃលិចទឹកនៅតំបន់នោះ។
2017-02-13
សហគមន៍ការពារព្រៃឡង់ទាំង ៤ខែត្រ បណ្ដាញព្រះសង្ឃឯករាជ្យ និងក្រុមយុវជន បានវិលត្រឡប់ពីព្រៃឡង់វិញហើយនៅល្ងាចថ្ងៃទី១២ កុម្ភៈ ក្រោយពីពួកគេបានរួមគ្នាប្រារព្ធពិធីបុណ្យរំឭកគុណព្រៃឡង់រយៈពេល ៣យប់ ៤ថ្ងៃ។
2017-02-12
ក្រុមយុវជនជាង ៦០នាក់ បានជួបជុំគ្នាជិះទូកតាមដងទន្លេសាប និងទន្លេចតុមុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ។ ការជួបជុំគ្នាជិះទូកនេះ គឺជាផ្នែកមួយនៃយុទ្ធនាការស្ដីពីសកម្មភាពយុវជនដើម្បីទន្លេមេគង្គ ដែលរៀបចំឡើងដោយអង្គការស្ម័គ្រចិត្តដើម្បីសង្គម។
2017-02-11
មនុស្សជាង ៥ពាន់នាក់ជួបជុំគ្នាប្រារព្ធមីទីងផ្សព្វផ្សាយបំផុសចលនាទីក្រុងស្អាត និងនាំគ្នារើសសំរាមនៅក្រុងបានលុង ខេត្តរតនគិរី។ អ្នកចូលរួមលើកឡើងថា កម្មវិធីមានគោលបំណងបំផុសសកម្មភាពរក្សាអនាម័យ និងការវេចខ្ចប់សំរាមបានល្អ អនុវត្តពាក្យស្លោកទីក្រុងស្អាត គ្មានសំរាម។
2017-02-11
អភិបាលខេត្តព្រះសីហនុសន្យាថា នឹងខិតខំការពារ និងអភិរក្សបឹងស្រះ និងត្រពាំងទឹកសាប ដែលនៅសេសសល់ពីការរំលោភធ្វើកម្មសិទ្ធិបុគ្គលឲ្យគង់វង្ស ដើម្បីទុកជូនប្រជាពលរដ្ឋមូលដ្ឋាននេះប្រើប្រាស់នៅថ្ងៃអនាគត។
2017-02-10
ពលរដ្ឋ ៦នាក់ តំណាងឲ្យអ្នកភូមិជាង ១០០នាក់ រស់នៅឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ចេញមុខប្ដឹងប្រធានសហគមន៍នេសាទអន្លង់មេត្រីសែនជ័យ និងជនល្មើសដែលដាក់របាំងភ្ជិតព្រែកកាងធ្វើឡូត៍នេសាទ។ ក្រុមអ្នកភូមិនៃឃុំពាមឆ្កោក បានដាក់ពាក្យបណ្ដឹងភ្ជាប់ស្នាមមេដៃពលរដ្ឋជាង ១០០នាក់ ទៅអភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃ១០ ខែកុម្ភៈ នេះ។
2017-02-10
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងភ្ញៀវទេសចរ បារម្ភខ្លាចព្រៃឈើធម្មជាតិនៅលើសង្កាត់កោះរ៉ុង ត្រូវបាត់បង់ក្នុងពេលដ៏ខ្លីខាងមុខ ព្រោះព្រៃទាំងនោះកំពុងរងការកាប់រានយកដីធ្វើកម្មសិទ្ធិពីសំណាក់ឈ្មួញ និងមន្ត្រីមានអំណាចមានវិសាលភាពធ្ងន់ធ្ងរ។
2017-02-10
ប្រជាពលរដ្ឋនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឱ្យដឹងថា ស្ថានភាពបទល្មើសនេសាទដូចជាការដាក់លូស្បៃមុង លបឡុក ឬលបណរ៉ាវ គឺថយចុះបានមួយរយៈពេលខ្លីនៅតំបន់ខ្លះ។ ការថយចុះនេះ ក្រោយពេលអាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាលប្រកាសចាត់វិធានការក្ដៅចំពោះបទល្មើសនេសាទនៅតំបន់បឹងទន្លេសាបជាបន្តបន្ទាប់។
2017-02-09
ពលរដ្ឋរស់នៅភូមិក្អោង ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ រកឃើញពងអណ្ដើកហ្លួង ១សម្បុក មានចំនួន ១៤គ្រាប់ នៅតាមបណ្ដោយឆ្នេរព្រែកក្អោង។
2017-02-09
សហគមន៍ព្រៃឡង់នៅក្នុងខែត្រចំនួន៤ សរុបប្រមាណជាង ៤០០នាក់ បានចេញដំណើរនៅព្រឹកថ្ងៃទី៩ កុម្ភៈ ឆ្ពោះទៅកណ្ដាលព្រៃឡង់ចំណុចវាលម្រេងទន្សាយ ក្នុងទឹកដីខែត្រស្ទឹងត្រែង ដើម្បីប្រារព្ធបុណ្យរំឭកគុណព្រៃឡង់ ហើយពួកគេនឹងវិលត្រឡប់មកវិញនៅថ្ងៃទី១៤ កុម្ភៈ។