ប័ណ្ណសារព័ត៌មាន
2017-02-09
មន្ត្រីជលផលខេត្តព្រៃវែង កំពុងរៀបចំផែនការចុះទៅបង្ក្រាបបទល្មើសនេសាទនៅចំណុចបឹងខ្សាច់ស ឬបឹងស្នេហ៍ប៉ែកខាងត្បូង ស្ថិតក្នុងឃុំរក្សជ័យ ស្រុកបាភ្នំ ជាថ្មីម្ដងទៀត ក្រោយការទប់ស្កាត់កន្លងមកមិនមានប្រសិទ្ធភាព។
2017-02-09
ប្រជាសហគមន៍សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលជាផ្នែកមួយនៃកិច្ចការពារធនធានធម្មជាតិ និងជីវចម្រុះ ក្នុងបឹងទន្លេសាប បានរកឃើញថា បច្ចុប្បន្ននេះ សត្វកម្រដែលរស់នៅក្នុងតំបន់ទន្លេសាប ដូចជាអំបូរស្វាព្រាហ្មណ៍ និងពស់ថ្លាន់ជាដើម កំពុងតែបាត់បង់ស្ទើរតែផុតពូជអស់។
2017-02-08
ប្រជាសហគមន៍ការពារព្រៃឡង់ទាំងបួនខេត្ត នាំគ្នារៀបចំពិធីបុណ្យរំឭកគុណព្រៃឈើនៅក្នុងតំបន់ព្រៃការពារមួយនេះ ដែលនឹងចាប់ផ្ដើមចេញដំណើរពីថ្ងៃទី៩ កុម្ភៈ ហើយធ្វើបុណ្យកណ្ដាលព្រៃចំនួន ៤ថ្ងៃ និងត្រឡប់មកវិញនៅថ្ងៃទី១៤ កុម្ភៈ។
2017-02-08
សាស្ត្រាចារ្យសាកលវិទ្យាល័យ ណេវ៉ាដា រេណូ (Nevada-Reno) និងជាអ្នកគ្រប់គ្រងកម្មវិធីត្រីយក្សនៃកម្មវិធីទូរទស្សន៍ ដែលផ្សាយផ្ដោតសំខាន់លើជីវិតសត្វព្រៃដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ប្រកាសអនុវត្តគម្រោងអច្ឆរិយទន្លេមេគង្គ ដែលជាគម្រោងចុះសិក្សាស្រាវជ្រាវអំពីបញ្ហាទឹក និងធនធានធម្មជាតិដែលជាជីវចម្រុះផ្សេងៗដែលមាននៅតាមដងទន្លេមេគង្គ។
2017-02-07
មន្ត្រីសង្គមស៊ីវិលធ្វើការពាក់ព័ន្ធបរិស្ថាន សម្ដែងក្តីបារម្ភពីគុណភាពនៃរបាយការណ៍សិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ដោយសារកន្លងទៅ ក្រុមហ៊ុនដែលស្រាវជ្រាវផលប៉ះពាល់បរិស្ថានហាក់ដូចជាលម្អៀង និងមិនឯករាជ្យ។
2017-02-07
សកម្មភាពកាប់ឈើខុសច្បាប់នៅព្រៃសហគមន៍ជាំពេន នាឃុំរម្យទម ស្រុករវៀង ខេត្តព្រះវិហារ កំពុងកើតមានយ៉ាងខ្លាំង ប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ចដែលពាក់ព័ន្ធហាក់យកចិត្តទុកដាក់បង្ក្រាបតិចតួច។
2017-02-06
រដ្ឋមន្ត្រីក្រសួងបរិស្ថាន អំពាវនាវកុំឱ្យពលរដ្ឋនាំគ្នាទៅកាប់ឆ្ការទន្ទ្រានយកដីព្រៃអភិរក្សតទៅទៀត ហើយប្រសិនបើខ្វះដីសម្រាប់បង្កបង្កើតផលមែន ពលរដ្ឋគួរតែស្នើសុំដំណោះស្រាយពីក្រសួងវិញ។
2017-02-06
ស្ថានទូតសហរដ្ឋអាមេរិក នៅកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានថា គម្រោងអច្ឆរិយទន្លេមេគង្គដើម្បីលើកតម្កើងនិរន្តរភាពទន្លេនៅតំបន់អាស៊ីអាគ្នេយ៍ នឹងប្រកាសអនុវត្តនៅកម្ពុជា នៅថ្ងៃទី៧ កុម្ភៈ។
2017-02-05
មន្ត្រីស្ថាប័នអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី សម្រេចចាត់មន្ត្រីស៊ើបអង្កេតពាក្យបណ្ដឹងបរិហារមន្ត្រីមន្ទីរបរិស្ថាន និងមន្ត្រីអាជ្ញាធរមូលដ្ឋានខេត្តមណ្ឌលគិរី ចំនួន ៧នាក់ ពាក់ព័ន្ធបទចោទថា បណ្តែតបណ្តោយឲ្យមានការកាប់រានព្រៃឈើនៅតំបន់ដែនជម្រកសត្វភ្នំណាំលៀ។
2017-02-04
ទីស្ដីការគណៈរដ្ឋមន្ត្រី បានបើកផ្លូវឲ្យក្រសួងរ៉ែ និងថាមពល ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គ្រុប (Royal Group) របស់លោកឧកញ៉ា គិត ម៉េង រៀបចំគម្រោងសាងសង់ទំនប់វារីអគ្គិសនី នៅលើតួមេដងទន្លេមេគង្គ កាលពីពេលថ្មីៗនេះ។ អង្គការមិនមែនរដ្ឋាភិបាលដែលធ្វើកិច្ចការលើវិស័យបរិស្ថាន បង្ហាញកង្វល់ចំពោះគម្រោងថ្មីទៀតនេះ។
2017-02-04
ក្រសួងបរិស្ថាន គ្រោងនឹងបើកវេទិកាស្ដីពីការការពារ និងអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៦ ខែកុម្ភៈ។ វេទិកានោះនឹងពិនិត្យ និងពិភាក្សាពីការអភិវឌ្ឍនានា ចំពោះការអនុវត្តតាមស្មារតីនៃវេទិកា កិច្ចការពារបរិស្ថាន និងធនធានធម្មជាតិដែលលោកនាយករដ្ឋមន្ត្រីធ្លាប់បានធ្វើកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។
2017-02-03
អាជ្ញាធរអះអាងថា បទល្មើសនេសាទនៅក្នុងបឹងទន្លេសាប នៃខេត្តកំពង់ឆ្នាំង នឹងត្រូវបោសសម្អាតអស់ក្នុងរយៈពេលពីរថ្ងៃទៀត ហើយសមត្ថកិច្ចជំនាញនឹងជិះទូកល្បាតតាមទីតាំងដែលធ្លាប់មានបទល្មើសក្រែងកើតឡើងវិញ។
2017-02-03
ប្រជាពលរដ្ឋរស់នៅតាមមាត់ទន្លេតូច ក្នុងឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម មិនពេញចិត្តចំពោះបរិស្ថានក្បែរទីប្រជុំជនផ្សារព្រែកសណ្តែក។ ពលរដ្ឋមិនពេញចិត្តដោយសារនៅតាមមាត់ទន្លេតូចក្បែរផ្សារនេះ ម្ខាងនៃស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មានសំរាមជាច្រើនត្រូវបានគេយកមកបោះចោល ហើយហូរចូលទឹកទន្លេថែមទៀតផង។
2017-02-03
អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការអភិរក្សធនធានធម្មជាតិ និងមន្ត្រីឧទ្យានជាតិជួរភ្នំក្រវាញ គ្រោងរួមគ្នាចុះល្បាតព្រៃ ដើម្បីបង្ក្រាបបទល្មើសរយៈពេលពីរសប្ដាហ៍ ចាប់ពីថ្ងៃទី៥ ខែកុម្ភៈ តទៅ។
2017-02-02
ប្រជាពលរដ្ឋប្រមាណ ៥០នាក់ ដែលរងផលប៉ះពាល់ពីគម្រោងសង់ទំនប់ទឹកស្ទឹងសង្កែ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ចូលរួមពិភាក្សាជាមួយអាជ្ញាធរស្រុកឯកភ្នំ និងមន្ត្រីមកក្រសួងពាក់ព័ន្ធ ដើម្បីសិក្សាអំពីសំណងប៉ះពាល់ដែលត្រូវដោះស្រាយជូនពួកគាត់។