ប័ណ្ណសារព័ត៌មាន
2017-04-29
មន្ត្រីសង្គមស៊ីវិលធ្វើការងារទាក់ទងបញ្ហាធនធានធម្មជាតិ លើកឡើងថា កត្តាមិនអនុវត្តច្បាប់ទៅលើសំណុំរឿងរកស៊ីឈើខុសច្បាប់ដែលគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើបានបញ្ជូនទៅតុលាការកន្លងទៅ គឺបង្កើតឲ្យមានវប្បធម៌និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍។
2017-04-29
អ្នកឃ្លាំមើលផែនការអភិវឌ្ឍន៍សង្គម និងភ្ញៀវទេសចរដែលចូលទៅទស្សនាខេត្តព្រះសីហនុ បន្តបារម្ភខ្លាចព្រៃឈើធម្មជាតិដែលដុះនៅលើកោះរ៉ុង ត្រូវរលាយហិនហោច ព្រោះរាល់ថ្ងៃនេះឃើញមានសកម្មភាពរបស់ឈ្មួញ និងមន្ត្រីមានអំណាច បានបន្តកាប់រានយកដីធ្វើកម្មសិទ្ធិ។
2017-04-28
ម៉ាស៊ីនសេដ្ឋកិច្ច និងប្រជាពលរដ្ឋកម្ពុជា កំពុងត្រូវការថាមពលអគ្គិសនីខ្លាំង។ រដ្ឋាភិបាលរំពឹងថា ការសាងសង់រោងចក្រអគ្គិសនី និងទំនប់វារីអគ្គិសនី នឹងអាចជួយផ្សែផ្សំគ្នាបង្កើតអគ្គិសនីដើម្បីបំពេញតម្រូវការរបស់ប្រទេសកម្ពុជា។ អ្នកជំនាញពន្យល់ថា ក្រៅពីផលិតបានថាមពលអគ្គិសនី បញ្ហាប្រព័ន្ធបញ្ជូនអគ្គិសនីក៏ជាកិច្ចការសំខាន់ដែលត្រូវយកចិត្តដាក់។
2017-04-27
ប្រជាសហគមន៍នៅឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ យល់ថា ការគ្រប់គ្រងធនធានធម្មជាតិឲ្យបានត្រឹមត្រូវ គឺជារឿងចាំបាច់ និងរួមចំណែកទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនៅពេលបច្ចុប្បន្ន។ ការលើកឡើងនេះ ក្រោយពីបញ្ចប់វេទិកាសាធារណៈមួយស្ដីពីអភិបាលកិច្ចលើវិស័យធនធានធម្មជាតិ នៅព្រឹកថ្ងៃទី២៧ មេសា។
2017-04-27
សហគមន៍ព្រៃឡង់ខែត្រក្រចេះ អំពាវនាវឲ្យក្រសួងបរិស្ថាន អភិរក្សដើមគ្រញូងជាង ១០០ដើមនៅតំបន់ព្រៃឡង់ឲ្យមានប្រសិទ្ធភាព។ ការអំពាវនាវនេះ ធ្វើឡើងស្របពេលដែលពលរដ្ឋចំណាកស្រុក បានទៅតាំងទីលំនៅថ្មីនៅតំបន់នោះច្រើនគ្រួសារ អាចប៉ះពាល់ដើមគ្រញូងទាំងនោះ។
2017-04-26
ទាក់ទងនឹងរឿងខួប ៥ឆ្នាំនៃការបាញ់សម្លាប់លោក ឈុត វុទ្ធី សកម្មជនបរិស្ថាន សូមស្តាប់បទសម្ភាសន៍របស់អ្នកស្រី ខែ សុណង ជាមួយលោក ឆឺយ ឧត្ដមរស្មី កូនប្រុសរបស់លោក ឈុត វុទ្ធី តាមប្រព័ន្ធស្កែប (Skype) ដែលលោកកំពុងមានវត្តមានក្នុងរដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក។
2017-04-26
ប្រជាពលរដ្ឋប្រមាណ ៥០នាក់ នាំគ្នាទៅមុខព្រះបរមរាជវាំងដើម្បីរំឭកខួបទី៥ នៃការបាញ់សម្លាប់សកម្មជនបរិស្ថានដ៏លេចធ្លោ លោក ឈុត វុទ្ធី។ ពួកគេរំឭកឡើងវិញនូវការងារ និងការលះបង់របស់លោក ឈុត វុទ្ធី ក្នុងកិច្ចការការពារព្រៃឈើ ហើយស្នើឲ្យរដ្ឋាភិបាលស្វែងរកឃាតកពិតដែលបាញ់សម្លាប់លោក ឈុត វុទ្ធី។
2017-04-26
ពលរដ្ឋរស់នៅភូមិស្រែគរថ្មី ឃុំស្រែគរ ស្រុកសេសាន ខែត្រស្ទឹងត្រែង ត្អូញត្អែរខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ដោយសារលំនៅឋានរបស់ពួកគេរស់នៅថ្មីជាតំបន់ទួល ពុំអាចជីកអណ្ដូងយកទឹកបាន ហើយការទទួលខុសត្រូវរបស់ក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ក្នុងការផ្គត់ផ្គង់ទឹកជូនពលរដ្ឋ ក៏ពុំគ្រប់គ្រាន់ដែរ។
2017-04-25
សកម្មជនព្រៃឡង់រស់នៅឃុំកំពង់ចាម ស្រុកសំបូរ ខែត្រក្រចេះ រកឃើញថា ជោគវាសនាព្រៃឡង់នៅតែមានហានិភ័យខ្ពស់ ខណៈចលនាកាប់ទន្ទ្រានដីព្រៃអភិរក្ស និងកាប់ឈើមានតម្លៃ នៅតែបន្តកើតមាន។ ពួកគេថា ពលរដ្ឋចំណាកស្រុកច្រើនគ្រួសារ បាននាំគ្នាមកតាំងទីលំនៅខុសច្បាប់ក្នុងតំបន់ព្រៃអភិរក្ស និងកាប់ព្រៃធ្វើចម្ការអស់ជាច្រើនហិកតារ។
2017-04-24
ទន្លេមេគង្គដែលហូរកាត់ប្រទេសឡាវ ចាក់មកស្រុកមួយនៃខេត្តព្រះវិហារ ដែលជាប់គ្នានឹងព្រំប្រទល់ខេត្តស្ទឹងត្រែង បានបង្កើតទៅជាល្បាក់ទឹកធ្លាក់ធម្មជាតិដ៏ស្រស់ស្អាតមួយ ដែលអ្នកភូមិនៅទីនោះបានហៅថាទឹកធ្លាក់ព្រះនិមិត្ត។
2017-04-23
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលខេត្តព្រះសីហនុ បានរិះគន់ថា ផែនការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្ររបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា គឺមានការយឺតយ៉ាវ ឬមិនទាន់មានដំណើរការឲ្យបានរលូនទេ។ ទន្ទឹមគ្នានេះ ក៏នៅតែមានការសាងសង់សំណង់រឹងមាំនៅតាមតំបន់ឆ្នេរខ្លះ ដោយគ្មានការហាមឃាត់ពីអាជ្ញាធរនោះទេ។
2017-04-22
មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៧នេះ មានបញ្ហាគ្រោះរាំងស្ងួតតិចតូចប៉ុណ្ណោះដែលបានកើតឡើង ហើយបានដោះស្រាយទាន់ពេលវេលា ដោយអាជ្ញាធរក្នុងមូលដ្ឋាន ប៉ុន្តែមិនមានលក្ខណៈធ្ងន់ធ្ងរដូចកាលពីឆ្នាំ២០១៦ឡើយ។
2017-04-22
ការបារម្ភនេះ ក្រោយពេលពួកគាត់ ប្រទះឃើញគោយន្តច្នៃរាប់សិបគ្រឿងសម្រុកចូលទៅក្នុងព្រៃ ហើយភាគច្រើនជាមុខសញ្ញាធ្លាប់ដឹកជញ្ជូនឈើចេញពីតំបន់ព្រៃអភិរក្សថែមទៀតផង។
2017-04-22
យុទ្ធនាការដែលបើកសិទ្ធិឲ្យអ្នកចូលរួម មើលវីដេអូ នៅលើទូរស័ព្ទដៃអំពី " ខ្ញុំជា ឈុត វុទ្ធី " នេះ នឹងរៀបចំឡើងនៅខាងមុខ ព្រះបរមរាជវាំងពេលល្ងាច។ ការជួបជុំនេះ គឺដើម្បីរំលឹកដល់ការបាញ់សម្លាប់ អ្នកការពារបរិស្ថាន និងធនធានធម្មជាតិដ៏ល្បីល្បាញនៅកម្ពុជា។
2017-04-22
ក្រុមអ្នកជំនាញផ្នែកកសិកម្មជំរុញឲ្យកសិករដាំបន្លែប្រើជីធម្មជាតិ ឬជីសរីរាង្គ ជៀសវាងការប៉ះពាល់ដល់សុខភាព។ យ៉ាងណាក៏ដោយចុះ កសិករលើកឡើងថា ពួកគេអាចដាំបន្ថែមិនប្រើជីគីមីបាន ប៉ុន្តែក្រសួងមានសមត្ថកិច្ចគួរជួយរកទីផ្សារឲ្យបន្លែរបស់ពួកគេផង។