ប័ណ្ណសារព័ត៌មាន
2017-05-30
ជនជាតិដើមភាគតិចកួយ រស់នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង អះអាងថា សកម្មភាពដឹកជញ្ជូនឈើ និងការកាប់រានដីព្រៃសហគមន៍ភ្នំជម្រកសត្វ កំពុងកើតមានឡើងពេញបន្ទុក និងដោយបើកចំហនៅអំឡុងឃោសនាបោះឆ្នោត។
2017-05-29
អង្គការពលរដ្ឋដើម្បីការអប់រំ (CFE) ព្រះសង្ឃ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋានប្រមាណជាង ៣០០នាក់ រួមទាំងព្រះសង្ឃផង មកពីរាជធានីភ្នំពេញ និងមួយចំនួនជាសហគមន៍នៅមូលដ្ឋាន បានរួមគ្នាបំផុសចលនាដាំដើមឈើ ១ពាន់ដើម ឋិតនៅបរិវេណវត្តដូនត្រី និងអនុវិទ្យាល័យមានជ័យ ស្រុកចិត្របុរី ខែត្រក្រចេះ នៅព្រឹកថ្ងៃទី២៨ ឧសភា។
2017-05-26
ក្រុមបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ដែលដឹកនាំដោយព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ នៅថ្ងៃទី២៥ ឧសភា នេះ បានដាំកូនឈើប្រណិត ចំនួន៦០០ដើម នៅស្រុកជីក្រែង ខេត្តសៀមរាប។
2017-05-25
សហគមន៍ការពារព្រៃឈើប្រាសាទតាខ្មៅ ខែត្រក្រចេះ អះអាងថា មេឃុំមកពីគណបក្សប្រជាជនកម្ពុជា មិនសូវអើពើទប់ស្កាត់បទល្មើសព្រៃឈើអំឡុងឃោសនាបោះឆ្នោត ដោយខ្លាចបាត់បង់ការគាំទ្រ។
2017-05-25
ស្ថានទូតកម្ពុជា នៅប្រទេសថៃ កំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធថៃ និងរកមេធាវីថៃ ជួយការពារក្តីពលរដ្ឋខ្មែរ ១៦នាក់ដែលត្រូវអាជ្ញាធរថៃ ឃាត់ខ្លួន ចោទពីបទ “ឆ្លងដែនចូលកាប់ឈើគ្រញូងដោយខុសច្បាប់ និងការប្រើប្រាស់អាវុធខុសច្បាប់” និងត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តស្រះកែវ។
2017-05-25
សំណុំរឿងការនាំចេញឈើខុសច្បាប់ពីប្រទេសកម្ពុជា រាប់ម៉ឺនម៉ែត្រគូបទៅវៀតណាម ដែលអង្គការផ្នែកបរិស្ថានអន្តរជាតិ បានស៊ើបអង្កេតឃើញនៅមិនទាន់មានលទ្ធផលស៊ើបអង្កេតណាមួយដោយរដ្ឋាភិបាលកម្ពុជា នៅឡើយទេ ក្រៅតែពីការអះអាងថា កំពុងពិនិត្យសិក្សា។
2017-05-24
សកម្មជនការពារព្រៃឈើ និងធនធានធម្មជាតិ ស្នើសមត្ថកិច្ចបើកការស៊ើបអង្កេតដើម្បីឈានដល់ចាត់វិធានការបញ្ឈប់ការកាប់ឈើ និងរកស៊ីឈើខុសច្បាប់របស់ក្រុមហ៊ុនលោក គិត ម៉េង ដែលទទួលបានសិទ្ធិក្នុងការសម្អាតផ្ទៃបាតអាងសេសានក្រោម២ នៅខេត្តស្ទឹងត្រែង។
2017-05-23
អាជ្ញាធរឃុំសេកុង ស្រុកសៀមប៉ាង ខែត្រស្ទឹងត្រែង បារម្ភពីឥទ្ធិពលនៃជំងឺម្យ៉ាងដែលបង្កគ្រោះថ្នាក់ដល់សត្វពាហនៈ។ ការបារម្ភនេះ ក្រោយពីអ្នកភូមិរស់នៅឃុំសេកុង ប្រទះឃើញគោក្របីជាង ២០ក្បាលងាប់កាលពីពេលថ្មីៗនេះ ហើយជាង ៦០ក្បាលទៀតរកមិនទាន់ឃើញ។
2017-05-23
ការបង្ហូរទឹកស្អុយតាមលូបញ្ចូលក្នុងទន្លេដោយគ្មានចម្រោះ បានធ្វើឲ្យសុខភាពពលរដ្ឋកាន់តែរងគ្រោះ និងកាន់តែបំផ្លាញបរិស្ថានតាមដងទន្លេ។ ពលរដ្ឋដែលរស់នៅតាមដងប្រឡាយទឹកស្អុយបង្ហូរចេញពីរាជធានីភ្នំពេញមួយកន្លែង នៅម្ដុំសង្កាត់ស្វាយប៉ាក រអ៊ូរទាំថាគ្មានសុភមង្គលក្នុងគ្រួសារ ដោយសារតែក្លិនស្អុយនៃទឹកលូនេះ។
2017-05-21
តំណាងសហគមន៍ការពារព្រៃឈើភូមិឡែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ចោទប្រកាន់កូនប្រុសប្រធានភូមិ ថាគំរាមសមាជិកសហគមន៍ដែលជូនដំណើរសកម្មជនអង្គការអាដហុក (ADHOC) ចុះពិនិត្យព្រៃការពារ ខណៈកូនប្រុសមេភូមិ កំពុងដឹកជញ្ជូនឈើដែលពួកគេកាប់យកពីក្នុងព្រៃអភិរក្ស។
2017-05-21
មន្ត្រីជំនាញបរិស្ថាន និងកងរាជអាវុធហត្ថ នៅខេត្តពោធិ៍សាត់ កំពុងវែករកមុខជនល្មើស និងអ្នកពាក់ព័ន្ធក្នុងបទល្មើសកាប់ឈើធ្នង់ជាង ៤០០ដុំ ដែលពលរដ្ឋប្រទះឃើញលាក់ទុកនៅក្នុងព្រៃនៃភូមិស្ទឹងថ្មី ស្រុកវាលវែង កាលពីថ្ងៃទី១៧ ឧសភា។
2017-05-19
មន្ត្រីជាន់ខ្ពស់ផ្នែកព្រៃឈើ នៃអង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) ផ្តាំទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កុំឲ្យសម្លាប់ខ្លួន បើទោះបីជាខកសន្យារឿងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើមិនបាន ក្រោយអង្គការនេះរកឃើញការកាប់បំផ្លាញព្រៃឈើ និងនាំឈើចេញពីប្រទេសកម្ពុជា ទៅប្រទេសវៀតណាម រាប់សែនម៉ែត្រគូបក្នុងអំឡុងពេលដែលរដ្ឋាភិបាល ប្រកាសថា បានហាមឃាត់ការនាំឈើចេញទៅក្រៅប្រទេស។
2017-05-18
មន្ត្រីក្រសួងបរិស្ថាន ឲ្យដឹងថា ទំហំឧក្រិដ្ឋកម្មព្រៃឈើមិនធ្ងន់ធ្ងរដូចលទ្ធផលស៊ើបអង្កេតដែលរកឃើញដោយអង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) នោះទេ។ យ៉ាងនេះក្តី អង្គការនេះមានភស្តុតាងបន្ថែម និងជំរុញរដ្ឋាភិបាលកម្ពុជា បន្តស៊ើបអង្កេត និងចាប់ជនល្មើសមកផ្ដន្ទាទោស។
2017-05-18
មន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធនៅខេត្តព្រះសីហនុ រំលឹកឲ្យប្រជាពលរដ្ឋទូទៅ ពិសេសទេសចរ ឲ្យប្រុងប្រយ័ត្នពីសុវត្ថិភាពផ្ទាល់ខ្លួនពេលធ្វើដំណើរតាមសមុទ្រ ព្រោះប៉ុន្មានថ្ងៃមកនេះ មានខ្យល់ព្យុះភ្លៀង និងមានរលកសមុទ្រធំៗ បោកបក់ខ្លាំង។
2017-05-18
ពលរដ្ឋរស់នៅឃុំស្រែគរ ស្រុកសេសាន ខែត្រស្ទឹងត្រែង និងអង្គការសង្គមស៊ីវិល អំពាវនាវឲ្យក្រសួងបរិស្ថាន ស៊ើបអង្កេតពីភាពមិនប្រក្រតីនៃសកម្មភាពកាប់ឈើក្រៅផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ ដែលអ្នកភូមិសង្ស័យថា ឈើនោះត្រូវបានបន្លំនាំចូលក្រុមហ៊ុនសំអាតបាតអាង។