ប័ណ្ណសារព័ត៌មាន
2017-07-26
គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត អំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ខណៈដែលប្រព័ន្ធវាស់ស្ទង់កម្ពស់ទឹកជំនន់បានឲ្យដឹងថា ស្ថានភាពទឹកបានឡើងដល់កម្រិតប្រកាសអាសន្ន។
2017-07-26
អាជ្ញាធរស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឲ្យដឹងថា ពលរដ្ឋ ២នាក់នៅឃុំទឹកក្រហម និងឃុំកន្ទួត បានស្លាប់ដោយសារលង់ទឹកកាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ក្នុងពេលដែលជំនន់ទឹកភ្លៀងកំពុងឡើងខ្លាំង។
2017-07-26
សមាជិកសហគមន៍ភូមិសមុទ្រក្រោម រកឃើញឯកសារទិញលក់ឈើខុសច្បាប់នៅក្នុងព្រៃដែនជម្រកសត្វលំផាត់ ខេត្តរតនគិរី ពាក់ព័ន្ធមន្ត្រីភូមិ និងប្រធានសហគមន៍ បានផ្ដិតមេដៃលើកិច្ចសន្យាលក់ឈើក្នុងព្រៃនោះទៅឲ្យឈ្មួញ។
2017-07-26
រយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា ក្រុមយុវជនចាប់ផ្តើមចូលរួមសកម្មភាពជួយការពារ និងស្ដារឡើងវិញធនធានធម្មជាតិ ពិសេសព្រៃឈើនៅប្រទេសកម្ពុជា កាន់តែសកម្ម។ សកម្មភាពរបស់ពួកគាត់ បានចូលរួមដោយផ្ទាល់ជាមួយប្រជាសហគមន៍ផ្សេងៗ ដូចជាចុះល្បាតព្រៃ និងចូលរួមដាំកូនឈើ ជាដើម។
2017-07-26
"វាលវែង" ជាស្រុកមួយរបស់ខេត្តពោធិ៍សាត់ សម្បូរដោយឈើប្រណិត និងធនធានធម្មជាតិ ប៉ុន្តែបច្ចុប្បន្ន តំបន់ដែលធ្លាប់មានព្រៃក្រាស់នេះ ស្ទើរក្លាយជាវាលរហោឋានដោយសារសកម្មភាពកាប់បំផ្លាញរបស់ក្រុមឈ្មួញ និងពលរដ្ឋមួយចំនួន។
2017-07-26
អ្នកនេសាទជនជាតិចាម ២នាក់ បានរងរបួសបែកក្បាលដោយសារតែក្រុមជនល្មើសនេសាទក្នុងសមុទ្រ បានជិះទូកធំមួយគូដេញបុក និងគប់ដុំថ្ម ញញួរ និងពូថៅ ទៅលើអ្នកនេសាទ កាលពីយប់ថ្ងៃទី២២ កក្កដា។ ជនរងគ្រោះបានរាយការណ៍ទៅអាជ្ញាធរឃុំរួចហើយ ប៉ុន្តែមិនសង្ឃឹមថា មានដំណោះស្រាយសម្រាប់ពួកគាត់នោះទេ។
2017-07-25
មន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ឲ្យដឹងថា ទឹកជំនន់ដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងលិចស្រុកមួយចំនួននោះ បានស្រកចុះវិញហើយគិតមកដល់ម៉ោង ៥ល្ងាចថ្ងៃអង្គារ ទី២៥ ខែកក្កដា។
2017-07-25
សកម្មភាពកាប់ឈើយកទៅជួញដូរខុសច្បាប់នៅព្រៃព្រះរកា ជាតំបន់ប្រជុំភូមិសាស្ត្របីស្រុក គឺស្រុកជាំក្សាន្ត ស្រុកឆែប និងស្រុកត្បែងមានជ័យ នៃខេត្តព្រះវិហារ កំពុងកើតមានយ៉ាងខ្លាំងក្នុងរយៈពេលប្រមាណ ៤ខែចុងក្រោយនេះ។
2017-07-24
ជនជាតិដើមភាគតិចកួយ រស់នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង ភ័យព្រួយពីសុវត្ថិភាព ក្រោយពីរងការគំរាមសម្លាប់ពីជនល្មើស។ ការបារម្ភនេះ ធ្វើឡើងបន្ទាប់ពីគាត់បានលាតត្រដាងពីបទល្មើសព្រៃឈើ ដែលកើតមាននៅតំបន់ព្រៃសហគមន៍ និងដីព្រៃត្រៀមបម្រុងសម្បទានសង្គមកិច្ច។
2017-07-24
គិតត្រឹមថ្ងៃទី២៤ កក្កដា ក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរនៅខែត្រស្ទឹងត្រែង បានបិទទ្វារទឹកសាកល្បង ១០ថ្ងៃហើយ ដើម្បីអនុវត្តគម្រោងផលិតថាមពលអគ្គិសនី។ មកទល់ពេលនេះ កម្ពស់ទឹកបានកើនឡើង ១ម៉ែត្រនៅឃុំស្រែគរ និងកើនឡើងប្រហែល ២តឹកនៅឃុំក្បាលរមាស បើធៀបកម្ពស់ទឹកទន្លេកាលពីថ្ងៃទី២០ កក្កដា។
2017-07-23
អាជ្ញាធរខែត្រស្ទឹងត្រែង សម្រេចដោះលែងជនជាតិដើមភាគតិច ២៣នាក់វិញហើយនៅល្ងាចថ្ងៃទី២៣ កក្កដា បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនពួកគាត់ នៅគ្រាដែលកំពុងធ្វើដំណើរដោយរថយន្តពីខែត្រមណ្ឌលគិរី ទៅឃុំក្បាលរមាសចាស់ កាលពីម៉ោង ១២ថ្ងៃត្រង់។
2017-07-23
មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់ថា ពុំមានខេត្ត-ក្រុងណាមួយត្រូវជន់លិចធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀងឡើយ បើទោះបីជារយៈពេលប៉ុន្មានថ្ងៃមកនេះមានភ្លៀងធ្លាក់រាយប៉ាយនៅទូទាំងប្រទេសក្ដី។
2017-07-22
កូនប្រុសសកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី ដែលត្រូវបានគេបាញ់សម្លាប់កាលពីឆ្នាំ២០១២ និងជាប្រធានអង្គការការពារធនធានធម្មជាតិ សង្កេតឃើញថា ប្រជាសហគមន៍ការពារព្រៃឈើនៅតំបន់ព្រៃឡង់ ក្នុងខេត្តកំពង់ធំ មានភាពរឹងមាំ ប៉ុន្តែនៅតំបន់ផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា នៅមិនទាន់រឹងមាំនៅឡើយ។
2017-07-21
សង្គមស៊ីវិលលើកឡើងថា ការបញ្ចប់វត្តមានរបស់សាឡង់ផ្ទេរខ្សាច់ និងកប៉ាល់ដឹកខ្សាច់ដែលសហគមន៍នៅតែប្រទះឃើញមានប្រចាំការនៅសមុទ្រខាងក្រៅ គឺអាចជាប្រសិទ្ធភាពមួយដើម្បីបញ្ចប់ភាពសង្ស័យចំពោះការហាមមិនឱ្យនាំខ្សាច់ពីខេត្តកោះកុង ទៅលក់នៅក្រៅប្រទេស។
2017-07-21
អាជ្ញាធរខេត្តស្ទឹងត្រែង ចុះផ្សព្វផ្សាយ និងពិនិត្យស្ថានភាពពលរដ្ឋនៅឃុំស្រែគរ ជិត ១០០គ្រួសារដែលក្រាញននៀលមិនរុះរើលំនៅឋានទៅរស់នៅភូមិថ្មីជាសំណងផលប៉ះពាល់ទាក់ទិនគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ខណៈទឹកក្នុងអាងស្តុកឡើងជាបន្តបន្ទាប់។