ប័ណ្ណសារព័ត៌មាន
2017-07-21
ជនជាតិដើមភាគតិចរស់នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង រកឃើញគ្រឿងចក្រមួយគ្រឿងឈូសឆាយព្រៃរានយកដី នៅក្នុងតំបន់ព្រៃកោងកាង ដែលឋិតក្នុងបរិវេណដីត្រៀមបម្រុងសម្បទានសង្គមកិច្ចរបស់រដ្ឋបាលឃុំ។
2017-07-20
ពលរដ្ឋមួយចំនួននៅឃុំក្បាលរមាស ក្នុងចំណោមពលរដ្ឋ ៥៨គ្រួសារដែលបដិសេធមិនទទួលសំណង បានកាប់ឫស្សីត្រៀមធ្វើក្បូនបណ្ដែតទឹក នៅគ្រាក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅខែត្រស្ទឹងត្រែង បានបិទទ្វារទំនប់ទឹកសាកល្បង ៦ថ្ងៃហើយ ដើម្បីអនុវត្តគម្រោងផលិតថាមពលអគ្គិសនី។
2017-07-20
ពលរដ្ឋជនជាតិដើមភាគតិចនៅភូមិសមុទ្រក្រោម អះអាងថា ព្រៃឈើនៅតំបន់ជម្រកសត្វព្រៃលំផាត់ ត្រូវបានគេកាប់រានបន្ត បើទោះបីសហគមន៍បានសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋានឲ្យជួយទប់ស្កាត់យ៉ាងណាក្តី។
2017-07-20
ពលរដ្ឋ និងក្រុមអ្នកអភិរក្សរបស់ក្រសួងបរិស្ថាន និងសមាគមអភិរក្សសត្វព្រៃ រកឃើញសម្បុកសត្វពពូលទឹក ចំនួន ១សម្បុកជាលើកដំបូងក្នុងរយៈ ៤ឆ្នាំចុងក្រោយនេះ។ សត្វពពូលទឹកជាពូជសត្វស្លាបកម្រ និងជិតផុតពូជនៅលើពិភពលោក។
2017-07-19
គិតត្រឹមថ្ងៃទី១៩ កក្កដា ក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរនៅខែត្រស្ទឹងត្រែង បានបិទទ្វារទំនប់ទឹកសាកល្បង ៥ថ្ងៃហើយ ដើម្បីអនុវត្តគម្រោងផលិតថាមពលអគ្គិសនី។ មកទល់ពេលនេះ កម្ពស់ទឹកមិនទាន់ឡើងលិចលំនៅឋានពួកគាត់នៅឡើយទេ ក៏ប៉ុន្តែពួកគាត់នៅតែត្រៀមទូក និងក្បូនសម្រាប់ជញ្ជូនសម្ភារៈទៅកាន់ទីទួលសុវត្ថិភាព។
2017-07-19
ប្រធានក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ ព្រមានប្រើយន្តការសភាដើម្បីស្នើដកលោក ស៊ុយ សែម ពីតំណែងជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ តំណាងរាស្ត្របក្សប្រឆាំង គ្រោងធ្វើបែបនេះដោយយល់ឃើញថា រដ្ឋមន្ត្រីរូបនេះមិនបានបំពេញមុខងាររបស់ខ្លួនឲ្យបានត្រឹមត្រូវ។
2017-07-19
ប្រជាសហគមន៍ការពារធនធានធម្មជាតិឧត្តមស្រែពស់ នៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ រីករាយក្រោយពេលក្រុមយុវជន បានចូលរួមសកម្មភាពដាំកូនឈើនៅតំបន់ព្រៃសហគមន៍របស់ពួកគាត់។
2017-07-18
គិតត្រឹមថ្ងៃទី១៨ កក្កដា ក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរនៅខែត្រស្ទឹងត្រែង បានប្រតិបត្តិការបិទទ្វារទំនប់ទឹកសាកល្បង ៤ថ្ងៃហើយ ដើម្បីអនុវត្តគម្រោងផលិតថាមពលអគ្គិសនី។ មកទល់ពេលនេះ កម្ពស់ទឹកកំពុងកើនឡើងជាង ៣ម៉ែត្រនៅឃុំស្រែគរ ប៉ុន្តែពុំទាន់មានសញ្ញាគ្រោះថ្នាក់ណាមួយនៅឡើយទេ។
2017-07-18
ក្រុមហ៊ុនបម្រើសេវាទេសចរណ៍ និងពលរដ្ឋដែលបានទៅទស្សនានៅតាមឆ្នេរមួយចំនួននាខេត្តព្រះសីហនុ បារម្ភពីអនាម័យនៅតាមឆ្នេរសុខសាន្តនៅលើកោះរ៉ុង ដោយសាររាល់ថ្ងៃនេះមានសំណង់បឹងកាឡូ និងផ្ទះសំណាក់ជាដើម ត្រូវបានគេសាងសង់នៅលើឆ្នេរខ្សាច់ និងបង្ហូរកាកសំណល់ចូលទីក្នុងទឹកសមុទ្រយ៉ាងអានាធិបតេយ្យ។
2017-07-18
សហគមន៍នេសាទនៅខេត្តកំពត បានប្រាប់ថា ក្នុងរយៈពេល ១សប្ដាហ៍មកនេះ ទោះជាដឹងថា មានភ្លៀង ឬខ្យល់កន្ត្រាក់ខ្លាំងនៅលើផ្ទៃសមុទ្រ និងនៅលើគោក ក៏នៅតែមានអ្នកនេសាទខ្លះត្រូវបង្ខំចិត្តចេញទូកដើម្បីទៅរកត្រី ក្ដាម បង្គា ជារៀងរាល់យប់ដែរ។ ការចេញទៅទាំងប្រថុយប្រថាននេះ ដោយសារតែជីវភាព។
2017-07-17
គិតត្រឹមថ្ងៃទី១៧ កក្កដា ជាថ្ងៃទីបីដែលក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅខែត្រស្ទឹងត្រែង បានបិទទ្វារទឹកសាកល្បង ដើម្បីអនុវត្តគម្រោងបង្កើតថាមពលអគ្គិសនី។ ចំណែកពលរដ្ឋរស់នៅឃុំស្រែគរ អះអាងថា បើទោះជាកម្ពស់ទឹកកំពុងកើនឡើងជាបន្តបន្ទាប់ក្តី អ្នកភូមិនៅតែបន្តរស់នៅភូមិចាស់ដដែល។
2017-07-17
ព្រះសង្ឃ មន្ត្រីរាជការ អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងអាជីវករ និងយុវជនប្រមាណ ៣០០នាក់បានរួមគ្នាដាំកូនត្នោត និងគ្រាប់ត្នោតចំនួន ១៦.០០០ដើមនៅក្នុងតំបន់ព្រៃសហគមន៍ សង្ឃរុក្ខវ័ន្តនាភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃអាទិត្យ ទី១៦ ខែកក្កដា។
2017-07-16
ជនជាតិដើមភាគតិចទាំង ២៤អម្បូរមកពី ១៥ខេត្តក្រុង ព្រមទាំងបណ្ដាញសហគមន៍ និងអង្គការសង្គមស៊ីវិល អំពាវនាវរួមគ្នាឲ្យបញ្ឈប់ជាបន្ទាន់នូវការបណ្ដេញសហគមន៍ជនជាតិដើមភាគតិចចេញពីភូមិក្បាលរមាសចាស់ ដោយបង្ខំ និងហិង្សា។
2017-07-16
ក្រសួងធនធានទឹក និងឧតុនិយម ស្នើដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពទឹកទន្លេដែលបន្តកើនឡើងជាលំដាប់។
2017-07-15
នៅថ្ងៃទី១៥ ខែកក្កដា ក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខែត្រស្ទឹងត្រែង បានចាប់ផ្ដើមបិទទ្វារទំនប់ទឹកសាកល្បង ក៏ប៉ុន្តែពលរដ្ឋរស់នៅឃុំស្រែគរ និងឃុំក្បាលរមាស ជិត ២០០គ្រួសារ នៅតែបដិសេធមិនព្រមចាកចេញពីភូមិកំណើតដដែល និងបានត្រៀមទីទួលសុវត្ថិភាពរស់នៅបណ្ដោះអាសន្ន ប្រសិនបើទឹកលិចលង់លំនៅឋានពួកគេ។