ប័ណ្ណសារព័ត៌មាន
2017-07-06
រាជរដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយសម្ភារៈសម្រាប់ការងារបោសសម្អាតមីននៅកម្ពុជា លើកទី៧ ដែលគិតជាទឹកប្រាក់ជាង ១១លានដុល្លារអាមេរិក។ ពិធីទទួលសម្ភារៈបោសសម្អាតមីននេះ បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា នាខេត្តសៀមរាប។
2017-07-05
ប្រជាពលរដ្ឋរាប់ពាន់គ្រួសាររស់នៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាតំបន់ជាប់ព្រំដែនប្រទេសថៃ ខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ហើយនៅតំបន់នោះពុំមានប្រព័ន្ធស្តុកទឹកធំៗដែលអាចឲ្យពលរដ្ឋយកទឹកទៅប្រើប្រាស់បានឡើយ។
2017-07-04
អ្នកភូមិកោះគ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ព្រមានប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងការបូមខ្សាច់របស់ក្រុមហ៊ុន ឡេង ជិញ ម្ដងទៀត ដោយការបិទផ្លូវលេខ២១អា (A) ដែលតភ្ជាប់ពីក្រុងតាខ្មៅ ទៅស្រុកស្អាង។
2017-07-04
សហគមន៍អេកូទេសចរណ៍ព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង ត្អូញត្អែរពីការធ្លាក់ចុះប្រាក់ចំណូលយ៉ាងគំហុក ដោយសារគ្មានវត្តមានសត្វផ្សោតនៅអន្លង់អភិរក្សឈើទាល ហើយចំនួនភ្ញៀវទេសចរក៏ធ្លាក់ចុះដែរ។
2017-07-02
ពលរដ្ឋដែលមិនព្រមទទួលសំណងផលប៉ះពាល់វារីអគ្គិសនីសេសានក្រោមពីរ ជាង ១០០គ្រួសារក្នុងឃុំស្រែគរ និងឃុំក្បាលរមាស នៃស្រុកសេសាន ខែត្រស្ទឹងត្រែង បានត្រៀមទីទួលសុវត្ថិភាពសម្រាប់សង់លំនៅឋាន ធ្វើកសិកម្ម និងចិញ្ចឹមសត្វ បើក្រុមហ៊ុនបិទទ្វារទឹកសាកល្បងនៅពេលឆាប់ៗនេះ។
2017-07-01
ពលរដ្ឋជនជាតិដើមភាគតិចភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ទាមទារឲ្យអាជ្ញាធរឃុំ និងស្រុកស្វែងរកអ្នកកាប់រានព្រៃហ៊ុមព័ទ្ធយកដីនៅដែនជម្រកសត្វព្រៃលំផាត់ មកទទួលខុសត្រូវ ចៀសវាងទម្លាក់កំហុសទៅលើពលរដ្ឋទូទៅក្នុងសហគមន៍ថា ជាអ្នកបំផ្លាញព្រៃឈើខ្លួនឯង។