ប័ណ្ណសារព័ត៌មាន
2017-01-31
ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ ស្នើឲ្យអភិបាលខេត្តជួយថែរក្សាផ្ទៃបឹងធម្មជាតិទឹកសាប មានទីតាំងនៅទល់មុខក្រុមហ៊ុនស្រាបៀអង្គរ ស្ថិតក្នុងសង្កាត់លេខ១ ឲ្យបានគង់វង្ស ព្រោះពេលនេះកំពុងប្រឈមការបាត់បង់ ហើយត្រូវគេដឹកដីចាក់លុបបឹង និងបោះតម្រុយកំណត់ក្បាលដីធ្វើកម្មសិទ្ធិឯកជនស្ទើរទាំងស្រុង។
2017-01-31
សហគមន៍ជនជាតិដើមភាគតិចព្នងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដាក់ពាក្យបណ្ដឹងបរិហារមន្ត្រីជំនាញមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងមន្ត្រីមូលដ្ឋានស្រុកចំនួនពីរទៅសាលាដំបូងខេត្ត ពីបទបណ្ដែតបណ្ដោយឲ្យព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំណាំលៀ រងការកាប់រានយកដី។
2017-01-31
គម្រោងរបស់បណ្ដាញសហគមន៍ព្រៃឡង់ ដែលមានឈ្មោះថា “ព្រៃឡង់ ជាព្រៃរបស់យើង” បានទទួលរង្វាន់ “កិច្ចសហការអន្តរជាតិអ្នកការពារព្រៃឈើតំបន់ត្រូពិក ឆ្នាំ២០១៧” របស់សាកលវិទ្យាល័យ យ៉ែល (Yale University’s International Society of Tropical Foresters Innovation prize) សហរដ្ឋអាមេរិក។
2017-01-30
ប្រជាពលរដ្ឋរាយការណ៍ថា បទល្មើសនេសាទនៅតំបន់បឹងខ្សាច់ស ឬបឹងស្នេហ៍ប៉ែកខាងត្បូង ស្ថិតក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង នៅតែកើតមានពេញបន្ទុកដដែល ពោលគឺគ្មានការបង្ក្រាបនោះទេ។ ការអះអាងនេះ បន្ទាប់ពីអាជ្ញាធរជលផលខេត្តព្រៃវែង អះអាងថា បទល្មើសនេសាទនៅតំបន់ខ្សាច់សនោះ ត្រូវបានបង្ក្រាបរួចហើយកាលពីថ្ងៃទី២០ ខែមករា។
2017-01-30
ស្ថាបនិកអង្គការមាតាធម្មជាតិ គឺលោក អាឡិកហាន់ដ្រូ ដែលកំពុងនៅក្រៅប្រទេស កាលពីថ្ងៃអាទិត្យ ទី២៩ មករា បានបង្ហាញនូវក្តីសង្ឃឹមថា សាលាឧទ្ធរណ៍នឹងមិនធ្វើសេចក្តីសម្រេចដាក់ទោសលើយុវជនដែលជាសកម្មជនបរិស្ថាន ៣រូប ដោយស្ថិតនៅក្រោមសម្ពាធរបស់ក្រុមថៅកែរកស៊ីបូមខ្សាច់លក់នៅខេត្តកោះកុង នោះឡើយ។
2017-01-29
មន្ត្រីសង្គមស៊ីវិលបង្ហាញការសាទរនៅពេលឃើញបទល្មើសនេសាទខុសច្បាប់នៅលើបឹងទន្លេសាប មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ស្របគ្នានេះរបាយការណ៍ជំហានដំបូងរបស់រដ្ឋាភិបាលក៏បង្ហាញថា បទល្មើសនេសាទបានថយចុះដែរ បន្ទាប់ពីរដ្ឋាភិបាលទើបបង្កើតឱ្យមានគណៈកម្មការអន្តរក្រសួងថ្មីមួយ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅលើបឹងទន្លេសាប។
2017-01-28
មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ធំ អះអាងថា ស្ថានភាពបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ គឺថយចុះជាបន្តបន្ទាប់។ បទល្មើសកាន់តែថយចុះនេះ បន្ទាប់ពីមន្ត្រីបរិស្ថានខេត្តបានរៀបចំកម្លាំងពិសេស ដើម្បីឃ្លាំមើលបទល្មើសនៅកណ្ដាលព្រៃឡង់ តែម្ដង ដោយក្រុមនេះល្បាតទាំងយប់ទាំងថ្ងៃ។
2017-01-26
សហគមន៍នេសាទនៅខេត្តជាប់បឹងទន្លេសាប សាទរចំពោះការបង្ក្រាបបទល្មើសនេសាទរបស់អាជ្ញាធរនៅលើផ្ទៃបឹងទន្លេសាប ក្រោយមានការបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប កាលពីខែធ្នូ ឆ្នាំ២០១៦។
2017-01-26
សកម្មជនបរិស្ថានបីនាក់ ជាសមាជិកអង្គការចលនាមាតាធម្មជាតិ ដែលទទួលរងការគំរាមកំហែង បំភិតបំភ័យសាជាថ្មីពីសំណាក់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល បានភៀសខ្លួនចេញពីកម្ពុជា ហើយកាលពីពេលថ្មីៗនេះ។ សកម្មជនទាំងនោះរួមមាន លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និងលោក ស៊ីម សំណាង។
2017-01-24
ក្រសួងរ៉ែ និងថាមពល បន្តផ្អាកការនាំខ្សាច់ចេញទៅលក់នៅក្រៅប្រទេស ដោយមិនកំណត់ពេលវេលាជាក់លាក់ឡើយ។ មន្ត្រីក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា ការផ្អាកនេះ គឺជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់សាធារណជនមួយចំនួន និងដើម្បីបើកឱកាសឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
2017-01-24
មន្ត្រីសង្គមស៊ីវិល ស្នើឲ្យរដ្ឋបាលខេត្តព្រះសីហនុ និងរដ្ឋបាលជលផល ទប់ស្កាត់សកម្មភាពនេសាទត្រីកាម៉ុង ឬត្រីប្លាធូ នារដូវត្រីប្រភេទនេះបន្តពូជក្នុងដែនសមុទ្រកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ឲ្យមានប្រសិទ្ធភាព។
2017-01-23
បទល្មើសនេសាទនៅតំបន់បឹងស្នេហ៍ ប៉ែកខាងត្បូងស្ថិតនៅក្នុងស្រុកបាភ្នំ និងស្រុកពាមរក៍ ខេត្តព្រៃវែង កំពុងកើតឡើងយ៉ាងពេញបន្ទុក ដោយពលរដ្ឋថាពុំមានការបង្ក្រាបពីអាជ្ញាធរជំនាញពាក់ព័ន្ធនោះឡើយ។ សង្គមស៊ីវិល និងពលរដ្ឋ អំពាវនាវឲ្យអាជ្ញាធរជំនាញពាក់ព័ន្ធក្នុងខេត្តព្រៃវែង បញ្ចេញសកម្មភាពបង្ក្រាបបទល្មើសនេសាទដូចភ្លៀងរលឹម។
2017-01-22
អ្នកឃ្លាំមើលការអភិវឌ្ឍទំនប់វារីអគ្គិសនីនៅកម្ពុជា ស្នើឲ្យរដ្ឋាភិបាល និងដៃគូវិនិយោគ ពិនិត្យស្រាវជ្រាវឲ្យបានលម្អិតស្ដីពីផលប៉ះពាល់នៃគម្រោង មុនចាប់ផ្ដើមសាងសង់។ អ្នកជំនាញថា ជាការចាំបាច់ឲ្យមានការចូលរួមបញ្ចេញយោបល់ពីប្រជាជនមូលដ្ឋាន។
2017-01-22
មន្ត្រីសាលាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កោះហៅតំណាងសហគមន៍ឡៅកា ចូលបំភ្លឺជុំវិញពាក្យបណ្ដឹងលួចកាប់ដើមឈើផលិតជ័រទឹក ឬដើមច្បោះរបស់អ្នកភូមិ។ អ្នកឃ្លាំមើលសិទ្ធិមនុស្ស ចាត់ទុកជាចំណុចវិជ្ជមានស្ដីពីការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីរួមចំណែកទប់ស្កាត់បទល្មើសព្រៃឈើដែលសហគមន៍ជនជាតិដើមភាគតិចអភិរក្ស។
2017-01-22
ប្រជាសហគមន៍នៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បារម្ភថា ទិន្នផលត្រីក្នុងបឹង និងព្រែក នឹងត្រូវថយចុះ ដោយសារបទល្មើសនេសាទកើតមានយ៉ាងអនាធិបតេយ្យ ដោយគ្មានការទប់ស្កាត់ និងបណ្ដាលឲ្យប៉ះពាល់ដល់ការនេសាទជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋនៅក្នុងភូមិទៀតផង។