ប័ណ្ណសារព័ត៌មាន
2017-02-28
ជនជាតិដើមភាគតិចព្នង ជាង ៣០គ្រួសារទៀតមិនទាន់យល់ព្រមចាកចេញទៅរស់នៅភូមិថ្មីតាមគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅខេត្តស្ទឹងត្រែង នៅឡើយ។ ពួកគាត់បន្តរស់នៅក្នុងភូមិចាស់ដោយគ្មានរដ្ឋបាលមូលដ្ឋានគ្រប់គ្រង មិនមានសេវាសុខាភិបាល និងសេវាអប់រំ ជាដើម។
2017-02-27
អ្នកឃ្លាំមើលសង្គមក្នុងខេត្តកោះកុង បន្តព្រួយបារម្ភខ្លាចដីព្រៃកោងកាងជាជម្រកត្រីសមុទ្របន្តពូជនាមូលដ្ឋាននេះ ត្រូវរលាយហិនហោច ព្រោះបច្ចុប្បន្ននេះគេសង្កេតឃើញមានសកម្មភាពចាក់ដីលុបព្រៃកោងកាង និងបោះតម្រុយកំណត់ក្បាលដីពុះច្រៀកជាឡូៗលក់ដូរបន្ត បានកើតមានអនាធិបតេយ្យ។
2017-02-26
ក្រុមយុវជននឹងរៀបចំដំណើរទស្សនកិច្ចសិក្សាមួយស្តីអំពី “ការលើកកម្ពស់ស្ត្រីក្នុងកិច្ចការពារព្រៃឈើ” ទៅកាន់តំបន់ព្រៃ “សង្ឃសហគមន៍រុក្ខវ័ន” ខេត្តឧត្តរមានជ័យ នៅខែមីនា ខាងមុខ។ អ្នករៀបចំកម្មវិធីបញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សានេះ មានគោលដៅពង្រឹងការយល់ដឹងអំពីតួនាទីស្ត្រី និងជំរុញឲ្យមានការចូលរួមពីសំឡេងស្ត្រីក្នុងសហគមន៍ដើម្បីថែរក្សាព្រៃឈើ។
2017-02-25
អាជ្ញាធរខេត្តពោធិ៍សាត់ និងអង្គការក្រៅរដ្ឋាភិបាលធ្វើការលើវិស័យជលផល គ្រោងចុះអប់រំផ្សព្វផ្សាយ និងធ្វើកិច្ចសន្យាជាមួយពលរដ្ឋដែលទន្ទ្រានព្រៃលិចទឹកធ្វើស្រែប្រាំង នៅតំបន់អភិរក្សទន្លាក្រាស់ ឲ្យបញ្ឈប់សកម្មភាពទាំងស្រុង ចាប់ពីចុងខែកុម្ភៈ នេះទៅ។
2017-02-25
បវរកញ្ញាពិភពលោកឆ្នាំ២០១៦ (Miss Global 2016) ចំនួន ៦នាក់ មកទស្សនកិច្ចនៅកម្ពុជា ដើម្បីគាំទ្រដល់ការងារបរិស្ថាន និងទេសចរណ៍ ដោយចាប់ផ្ដើមពីថ្ងៃទី២៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី៧ ខែមីនា។
2017-02-24
តំណាងសហគមន៍ព្នងខេត្តមណ្ឌលគិរី ចំនួន ១៦នាក់ ដាក់ពាក្យបណ្ដឹងបន្ថែមទៅស្ថាប័នអយ្យការសាលាដំបូងខេត្តចោទប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ពីបទមិនប្ដឹងបរិហារឧក្រិដ្ឋកម្មព្រៃឈើ។ សហគមន៍បានប្ដឹងមន្ត្រីរូបនេះម្ដងរួចមកហើយពីបទកាប់រានព្រៃឈើដែលសហគមន៍អភិរក្សក្នុងដែនព្រៃកែវសីមា ខេត្តមណ្ឌលគិរី។
2017-02-23
មន្ត្រីសង្គមស៊ីវិលរកឃើញថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីបាក់បេង (Pak Beng) ដែលជាគម្រោងខ្នាតធំលំដាប់ទី៣ របស់ប្រទេសឡាវ នឹងធ្វើឱ្យដងទន្លេមេគង្គកម្ពុជា រងផលប៉ះពាល់យ៉ាងច្រើន ដូចជាផ្នែកបរិស្ថាន គុណភាពទឹក និងជីវចម្រុះសំខាន់នានា។
2017-02-23
មន្ត្រីបរិស្ថានខេត្តកំពង់ធំ លើកឡើងថា បទល្មើសកាប់បំផ្លាញឈើនៅពេលថ្ងៃក្នុងតំបន់ព្រៃឡង់ គឺស្ទើរតែលែងកើតមាន ប៉ុន្តែក្រុមជនល្មើសប្ដូរធ្វើសកម្មភាពនៅពេលយប់ជំនួសវិញ។ សកម្មភាពបទល្មើសកើតមាននៅពេលយប់ គឺបង្កការលំបាកដល់មន្ត្រីជំនាញក្នុងការបង្ក្រាប ប៉ុន្តែមន្ត្រីបរិស្ថាននឹងចាត់វិធានការលើក្រុមជនល្មើសបន្ថែមទៀត។
2017-02-23
ជនជាតិដើមភាគតិចរស់នៅជាប់តំបន់ព្រៃឡង់ ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ បារម្ភខ្លាចបាត់បង់ដើមឈើផលិតជ័រទឹកដែលជាឆ្នាំងបាយរបស់ពួកគាត់។ ការបារម្ភនេះ ក្រោយពីសកម្មភាពកាប់បំផ្លាញដើមឈើផលិតជ័រទឹក និងឈើមានតម្លៃនៅតំបន់ព្រៃឡង់ នៅតែបន្តកើតមានដដែល បើទោះបីជារដ្ឋាភិបាលសម្រេចដាក់ចូលតំបន់ព្រៃឡង់ ជាដែនជម្រកសត្វព្រៃក្តី។
2017-02-20
ក្រុមប្រជាសហគមន៍នេសាទមួយកន្លែងដែលមានសមាជិកជាង ១០នាក់នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បំពេញការងារក្នុងសហគមន៍ដូចជាការដាក់វេនគ្នាយាមថែរក្សាបឹងអភិរក្ស ឬត្រូវបង្ខំចិត្តរស់នៅបែកពីប្រពន្ធកូនជារៀងរាល់ឆ្នាំ។
2017-02-20
ពលរដ្ឋនៅសង្កាត់ជ្រាវ បានចែកវេនគ្នាជាប្រចាំដើម្បីដើរល្បាតការពារកន្លែងត្រីមេពូជ និងព្រៃលិចទឹកជាច្រើនពាន់ហិកតារ នៅតំបន់បឹងពារាំង ក្នុងបឹងទន្លេសាប ក្នុងគោលបំណងទប់ស្កាត់ការកាប់រានព្រៃលិចទឹកផង និងការពារពូជត្រីសម្រាប់ឲ្យសត្វស្លាបអាចរកអាហារ ដើម្បីឈានទៅដល់ការអភិរក្សសត្វស្លាបជាច្រើនប្រភេទនៅតំបន់នោះផង។
2017-02-19
ប្រជាពលរដ្ឋរស់នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បារម្ភចំពោះការរុករាន និងឈូសឆាយដីព្រៃលិចទឹកជាថ្មីទៀត បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈពេល។ ក្តីបារម្ភនេះ បន្ទាប់ពីព្រៃលិចទឹកនៅតំបន់បឹងចំនួនពីរ គឺបឹងព្រះស្នែង និងបឹងពងចាប ត្រូវបានគេឈូសឆាយ និងចូលទៅកាប់រុករានអស់ជាច្រើនហិកតារ ដោយមិនទាន់មានការទប់ស្កាត់ពីមន្ត្រីជំនាញនៅឡើយ។
2017-02-18
ស្ថាបនិកអង្គការមាតាធម្មជាតិដែលជាអ្នកធ្វើការងារទាក់ទងបរិស្ថានតំបន់អារ៉ែង ព្រួយបារម្ភថា នៅពេលមានខ្សែបញ្ជូនអគ្គិសនីកម្លាំង ២៣០គីឡូវ៉ុល ពីស្ថានីយវារីអគ្គិសនីស្ទឹងតាតៃ ឆ្លងកាត់តំបន់អារ៉ែង នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានតំបន់នេះ។
2017-02-17
ក្រុមមន្ត្រីរដ្ឋាភិបាលអះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាផ្លូវការក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី មិនអនុញ្ញាតធ្វើទំនប់វារីអគ្គិសនីនៅក្នុងតំបន់អារ៉ែង។ សកម្មជនបរិស្ថានតំបន់អារ៉ែង ស្វាគមន៍ការសម្រេចដូចនេះរបស់លោក ហ៊ុន សែន ប៉ុន្តែនៅតែព្រួយបារម្ភថា បរិស្ថានតំបន់អារ៉ែង នៅតែរងការបំផ្លាញ ដោយសារគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀតរបស់រដ្ឋាភិបាល។
2017-02-17
រដ្ឋបាលខេត្តព្រះសីហនុ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅលើអ្នកជាប់ពាក់ព័ន្ធ ឬនៅពីក្រោយបទល្មើសលួចកាប់ទន្ទ្រានដីព្រៃឈើដែលរដ្ឋាភិបាលបម្រុងទុកជាឧទ្យានជាតិនៅលើកោះរ៉ុង។