ប័ណ្ណសារព័ត៌មាន
2017-04-21
អាជ្ញាធរមូលដ្ឋានឃុំបឹងល្វា ស្រុកសន្ទុក និងឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ លើកឡើងប្រហាក់ប្រហែលគ្នាថា ការផ្ដល់ដីសម្បទានសង្គមកិច្ចជូនពលរដ្ឋបាក់ច្រាំងទន្លេមកពីស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម បច្ចុប្បន្នស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ កាលពីពេលកន្លងមក គឺជាប្រភពមួយដែលនាំឱ្យមានការកាប់បំផ្លាញព្រៃឈើ។
2017-04-21
មន្ត្រីសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធបញ្ហាព្រៃឈើលើកឡើងថា ការអន្តរាគមន៍ដោះលែងរថយន្តដឹកឈើប្រណិតចំនួន ២គ្រឿង ដែលសមត្ថកិច្ច និងមន្ត្រីជំនាញខេត្តត្បូងឃ្មុំ បង្ក្រាបបានកាលពីចុងខែមីនា គឺជាការបង្កើតឱ្យមានវប្បធម៌និទ្ទណ្ឌភាពក្នុងការអនុវត្តច្បាប់។
2017-04-21
មន្ត្រីទេសចរណ៍ខេត្តរតនគិរី ចាត់ទុកការបោះចោលសំរាមគ្មានសណ្ដាប់ធ្នាប់នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងទៅ ធ្វើឲ្យប៉ះពាល់អារម្មណ៍អ្នកទេសចរ និងប៉ះពាល់ផ្នែកបរិស្ថាននៅតំបន់រមណីយដ្ឋានបឹងយក្សឡោម ដ៏ល្បីល្បាញក្នុងខេត្តនេះ។
2017-04-20
ពលរដ្ឋរស់នៅក្រុងស្ទឹងត្រែង ខែត្រស្ទឹងត្រែង ត្អូញត្អែរពីគំនរសំរាមពាសពេញផ្លូវ ដែលគេយកមកបោះចោលក្រៅធុងសំរាមច្រើនថ្ងៃហើយ។ ពលរដ្ឋខ្លះបោះចោលសំរាមចូលក្នុងទឹកទន្លេ។ ពលរដ្ឋដែលមានលំនៅឋាននៅក្បែរៗនឹងគំនរសំរាមទាំងនោះ បារម្ភពីផលប៉ះពាល់សុខភាពដែលអាចបង្កដោយគំនរសំរាមទាំងនោះ។
2017-04-20
រដ្ឋបាលខេត្តព្រះសីហនុ អះអាងថា ប្រជាពលរដ្ឋទូទៅនៅមិនទាន់បានចូលរួមថែរក្សាបរិស្ថានឆ្នេរឲ្យមានអនាម័យនោះទេ ដោយពួកគេភាគច្រើននៅបន្តបោះចោលសំរាម ឬកាកសំណល់សល់ពីអាហារទទួលទាននៅតាមឆ្នេរ និងតាមផ្លូវសាធារណៈគ្មានសណ្ដាប់ធ្នាប់។
2017-04-20
តំបន់រ៉ាំសា គឺជាតំបន់ការពារធនធានធម្មជាតិ និងជីវចម្រុះនៅភាគឦសាននៃប្រទេសកម្ពុជា ត្រូវបានអតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហនុ ឡាយព្រះហស្តលេខាកាលពីឆ្នាំ១៩៩៣ ដែលមានផ្ទៃដីជាង ៤ម៉ឺនហិកតារ គ្រប់គ្រងដោយក្រសួងបរិស្ថាន។
2017-04-20
ក្រសួងមហាផ្ទៃ បង្ហាញថា យុទ្ធនាការរយៈពេល ៥ខែនៃការបង្ក្រាបបទល្មើសនេសាទទូទាំងប្រទេសពីខែធ្នូ ដល់ខែមេសា បានបញ្ជូនជនសង្ស័យចំនួន ៣៦នាក់ទៅតុលាការ។ សង្គមស៊ីវិលធ្វើការងារទាក់ទងរឿងនេះ ស្វាគមន៍យុទ្ធនាការរបស់ក្រសួងមហាផ្ទៃ។
2017-04-16
សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) រួមនឹងសហគមន៍ព្រៃឈើមួយចំនួននៅខេត្តកំពត គ្រោងដាក់បណ្ដឹងបរិហារចំនួន៤ ដាច់ដោយឡែកពីគ្នា ដើម្បីប្ដឹងសមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ដែលបណ្តែតបណ្តោយឲ្យមានបទល្មើសព្រៃឈើកើតឡើងនៅតាមព្រៃសហគមន៍ និងតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ។
2017-04-14
តំណាងពលរដ្ឋ៦ភូមិ នៃឃុំពេជ្រចង្វា ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង គ្រោងជួបអាជ្ញាធរខេត្តនៅដើមខែឧសភា ឆ្នាំ២០១៧ ដើម្បីសុំឲ្យជួយពន្លឿននីតិវិធីបង្កើតសហគមន៍ព្រៃឈើ ក្រោយពីអាជ្ញាធរស្រុក និងជំនាញរដ្ឋបាលព្រៃឈើមិនសូវខ្វល់ខ្វាយចំពោះការងារនេះ។
2017-04-14
មន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ស្នើដល់ប្រជាពលរដ្ឋ ពិសេសប្រតិបត្តិករទេសចរ ត្រូវវេចខ្ចប់កាកសំណល់សំរាម និងត្រូវទុកដាក់ឲ្យបានត្រឹមត្រូវ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ។
2017-04-13
ក្រសួងធនធានទឹក និងឧតុនិយមអះអាងថា នឹងមានភ្លៀងកក់ខែ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ មេសា។
2017-04-12
ប្រជាសហគមន៍ការពារព្រៃឡង់នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ បារម្ភថាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺជាពេលវេលាមន្ត្រីរាជការ មន្ត្រីជំនាញ និងសហគមន៍សម្រាក ហើយក៏ជាឱកាសល្អសម្រាប់ក្រុមជនល្មើសធ្វើសកម្មភាពកាប់ឈើដែរ។
2017-04-12
ក្រុមអង្គការក្រៅរដ្ឋាភិបាល នៅតែសង្ស័យថា ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចិន ដែលវិនិយោគនៅចន្លោះស្រុកត្បែងមានជ័យ និងស្រុកជ័យសែន ខេត្តព្រះវិហារ អាចជាអ្នកបង្ហូរទឹកមានសារធាតុពុល បណ្ដាលឲ្យត្រីរាប់ម៉ឺនក្បាលនៅក្នុងអូរ និងដងស្ទឹងសែន ងាប់ជាបន្តបន្ទាប់។
2017-04-12
គណៈកម្មការសហគមន៍ព្រៃឈើសាមគ្គីភ្នំជាំម្លូ ស្ថិតក្នុងឃុំតាកែន ស្រុកឈូក ខេត្តកំពត សម្ដែងក្តីព្រួយបារម្ភចំពោះអនាគតនៃសហគមន៍ព្រៃឈើមួយនេះ ក្រោយពេលបុគ្គលមានលុយ និងមានអំណាចមួយចំនួន បានដាំដំណាំ និងពង្រីកការរុករានទន្ទ្រានដីបន្ថែមទៀត ដោយគ្មានខ្លាចរអែង។
2017-04-10
គណៈកម្មការសហគមន៍ព្រៃឈើភ្នំទទឹង នៅខេត្តកំពត អះអាងថា ពួកគាត់រងការគំរាមកំហែងពីឈ្មួញដី និងអាជ្ញាធរមួយចំនួន ក្រោយពេលចេញមុខប្តឹងផ្តល់ករណីកាប់រានទន្ទ្រានដីព្រៃសហគមន៍កាលពីពេលថ្មីៗនេះ។ មន្ត្រីសិទ្ធិមនុស្ស ចាត់ទុកការគំរាមកំហែងនេះ ថាជាការបំបាក់ស្មារតីអ្នកការពារធនធានធម្មជាតិ ហើយជាទង្វើខុសច្បាប់។