ប័ណ្ណសារព័ត៌មាន
2017-04-09
ក្រុមយុវជនចំនួន ១៥នាក់ធ្វើដំណើរទស្សនកិច្ចទៅខេត្តកំពត រយៈពេល ២ថ្ងៃ គឺពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមេសា។ ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃយុទ្ធនាការស្ដីពីសកម្មភាពយុវជន ដើម្បីទន្លេមេគង្គ ដែលរៀបចំដោយអង្គការស្ម័គ្រចិត្តដើម្បីសង្គម (CVS) ក្រោមកិច្ចឧបត្ថម្ភពីអង្គការអុកស្វាម (Oxfam) ដើម្បីចងក្រងយុវជនសម្រាប់សកម្មភាពនៃទន្លេមេគង្គ។
2017-04-09
សកម្មជនព្រៃឡង់ និងជនជាតិដើមភាគតិចកួយ រស់នៅឃុំកំពង់ចាម ស្រុកសំបូរ ខែត្រក្រចេះ បារម្ភពីសកម្មភាពដឹកជញ្ជូនឈើនៅតំបន់ព្រៃឡង់ កំពុងកើតមានពេញបន្ទុកដោយប្រើគោយន្តជាមធ្យោបាយ និងមានថៅកែចាំទទួលទិញនៅមូលដ្ឋាន។
2017-04-09
អ្នកឃ្លាំមើលការងារអភិវឌ្ឍន៍សង្គម និងប្រជាពលរដ្ឋខេត្តព្រះសីហនុ នៅតែព្រួយបារម្ភពីដីព្រៃលិចទឹក ឬព្រៃកោងកាងជាជម្រកត្រីសមុទ្របន្តពូជរាប់ពាន់ហិកតារ នៅមូលដ្ឋានស្រុកព្រៃនប់ ឃុំទឹកថ្លា អាចនឹងត្រូវបំផ្លាញធ្វើជាកម្មសិទ្ធិឯកជន បើប្រមុខដឹកនាំរាជរដ្ឋាភិបាលមិនជួយទប់ស្កាត់ទេ។
2017-04-08
ក្រុមសកម្មជនការពារបរិស្ថាន សម្ដែងការព្រួយបារម្ភចំពោះបទល្មើសបូមខ្សាច់ក្នុងខេត្តកោះកុង ដែលនៅតែបន្តកើតមាន ហើយគ្មានការទប់ស្កាត់ពីអាជ្ញាធរ។ អាជីវកម្មបូមខ្សាច់អាចបំផ្លាញបរិស្ថាន នាំឲ្យមានអំពើពុករលួយ និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់សហគមន៍។
2017-04-07
ប្រជានេសាទនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលរស់នៅក្បែរតំបន់បឹងទន្លេឆ្មា ជួបបញ្ហាប្រឈមក្នុងជីវភាពមួយកម្រិតទៀត ដោយសារតែទិន្នផលត្រីកាន់តែថយចុះខ្លាំងក្នុងរយៈពេលចុងក្រោយនេះ។ ពលរដ្ឋយល់ថា អាចដោយសារតែតំបន់ដែលពួកគាត់រស់នៅធ្លាប់មានករណីបឹងរីងរាក់ និងមានត្រីងាប់រាប់សិបតោន បណ្ដាលឱ្យពូជត្រីកាន់តែបាត់បង់។
2017-04-07
នាយកដែនជម្រកសត្វព្រៃតំបន់ព្រៃព្រះរកា ក្នុងខេត្តព្រះវិហារ ព្រមានដល់ម្ចាស់ដើមច្បោះជ័រ ព្រមទាំងពួកឈ្មួញឱ្យបញ្ឈប់សកម្មភាពលក់ដើមច្បោះជ័រ និងកាប់រំលំយកទៅជួញដូរជាបន្ទាន់ បើពុំនោះទេ គេនឹងអនុវត្តច្បាប់ដើម្បីការពារដែនជម្រកសត្វព្រៃទីនោះ។
2017-04-06
មន្ត្រីសង្គមស៊ីវិលធ្វើការងារអភិរក្សបរិស្ថាន ជំរុញឲ្យក្រសួងរ៉ែ និងក្រសួងបរិស្ថាន ពិនិត្យភាពស្របច្បាប់នៃអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនចិន ឈ្មោះ ប្លេក ដាយមិន ស្តូន (Black Diamond Stone SJC Co.,LTD) និងអនុវត្តច្បាប់លើក្រុមហ៊ុននេះ បើរកឃើញថាមានភាពមិនប្រក្រតីនៃការអនុវត្តគោលនយោបាយអាជីវកម្មរ៉ែ នាខែត្រមណ្ឌលគិរី។
2017-04-05
មន្ត្រីសង្គមស៊ីវិល ជំរុញឲ្យក្រសួងបរិស្ថាន និងសហគមន៍ ត្រូវយកចិត្តទុកដាក់ទាញប្រយោជន៍ពីទេសភាពធម្មជាតិ បម្រើភ្ញៀវទេសចរនៅតំបន់រ៉ាំសា នៃទន្លេមេគង្គខែត្រស្ទឹងត្រែង ឲ្យបានត្រឹមត្រូវ ដើម្បីធានាថាមិនរំខានដល់ជម្រកសត្វស្លាប និងជីវចម្រុះនៅតំបន់នោះ។
2017-04-05
ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅអមសងខាងដងស្ទឹងប៉ៃលិន ខេត្តប៉ៃលិន ក្រោយពីមានភ្លៀងធំកាលពីថ្ងៃទី៣១ មីនា មក ពួកគាត់នៅមិនហ៊ានដងទឹកពីស្ទឹងនេះយកទៅប្រើប្រាស់ប្រចាំថ្ងៃនៅឡើយ។ ពលរដ្ឋអះអាងថា គិតត្រឹមថ្ងៃទី៥ មេសា ទឹកស្ទឹងប៉ៃលិនប៉ែកខាងលើ នៅតែមានលំអងដីល្អក់ពណ៌ក្រហមនៅឡើយ។
2017-04-05
សកម្មភាពលួចបាញ់សត្វព្រៃយកទៅជួញដូរខុសច្បាប់ កំពុងកើតមានយ៉ាងខ្លាំងនៅក្នុងតំបន់ព្រៃសហគមន៍កំពង់ស្រណោះ នៃឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ ដែលជាតំបន់ជាប់ព្រំដែនកម្ពុជា-ឡាវ។
2017-04-03
ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលដែលបំពេញការងាររក្សាធនធានធម្មជាតិ ព្រួយបារម្ភពីការនាំឈើចេញទៅប្រទេសវៀតណាម ដោយរថយន្តយីឌុប និងរថយន្តសាំងយ៉ុង កំពុងកើតមានឡើងពេញបន្ទុកតាមច្រកព្រំដែនខែត្រត្បូងឃ្មុំ។
2017-04-03
ជនជាតិដើមភាគតិចកួយ រស់នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង ប្រទះឃើញគ្រឿងចក្រមួយគ្រឿងឈូសឆាយព្រៃរានយកដីនៅចំណុចខាងត្បូងភ្នំធំ ជាប់ព្រំប្រទល់ព្រៃសហគមន៍ភ្នំជម្រកសត្វ។ រហូតមកទល់ពេលនេះ ពុំឃើញមានអាជ្ញាធរពាក់ព័ន្ធណាចុះទប់ស្កាត់សកម្មភាពឈូសឆាយនោះទេ។
2017-04-02
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ផ្សព្វផ្សាយនៅថ្ងៃទី២ មេសា ឲ្យដឹងថា បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថា ជ្រលងសម្ពាធទាបដែលរុញមកពីផ្នែកខាងត្បូងនៃសមុទ្រចិនខាងត្បូង បានប្រសព្វគ្នាជាមួយនឹងជ្រលងសម្ពាធខ្ពស់ដែលរុញមកពីភាគខាងត្បូងនៃប្រទេសចិន ត្រង់តំបន់ដីសណ្ដទន្លេមេគង្គ។
2017-04-02
ប្រជាពលរដ្ឋរាប់រយគ្រួសារនៅខេត្តប៉ៃលិន កំពុងព្រួយបារម្ភបញ្ហាគ្មានទឹកប្រើប្រាស់ប្រចាំថ្ងៃ ដោយសារក្រោយពីភ្លៀងធំជាប់គ្នាពីរថ្ងៃមក ធ្វើឲ្យទឹកស្ទឹងប៉ៃលិនឡើងល្អក់ប្រែពណ៌ក្រហម ដែលមិនអាចយកទៅប្រើការបាន។
2017-04-02
បញ្ហាចម្រូងចម្រាសនៃការនាំចេញខ្សាច់ទៅបរទេស បានវិវឌ្ឍន៍ដល់ដំណាក់កាលថ្មីមួយទៀតហើយ។ ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គ្រោងផ្ញើលិខិតទៅសភាជាតិសិង្ហបុរី នៅពេលឆាប់ៗខាងមុខ ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលសិង្ហបុរី ឲ្យផ្តល់ព័ត៌មានលម្អិត និងឯកសារផ្លូវការនានាពាក់ព័ន្ធនឹងការនាំចូលខ្សាច់ពីកម្ពុជា។