ប័ណ្ណសារព័ត៌មាន
2017-04-02
ក្រុមពលរដ្ឋដែលនេសាទត្រីខុសច្បាប់ ចោទនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ថាបានតម្រូវឲ្យអ្នកនេសាទដោយឧបករណ៍រុញស៊ីប ឬរុញឈើភ្ជាប់សាច់អួន ដែលមានមុខចាប់ពី ៣ម៉ែត្រឡើង ត្រូវបង់ប្រាក់ ១៥ម៉ឺនរៀលឲ្យខ្លួន និង ៥ម៉ឺនរៀលទៀតឲ្យទៅមន្ត្រីប៉ុស្តិ៍។
2017-04-01
ក្រសួងធនធានទឹក និងឧតុនិយម ឲ្យដឹងថា ដោយសារបាតុភូតធម្មជាតិ មានធ្លាក់ភ្លៀងជាប់ៗគ្នានៅប៉ុន្មានថ្ងៃនេះ បណ្ដាលឲ្យខេត្តមួយចំនួន និងរាជធានីភ្នំពេញ ត្រូវជន់លិចដោយជំនន់ទឹកភ្លៀង នៅថ្ងៃទី១ ខែមេសា។ ចំណែកនៅឯក្រុងប៉ៃលិន ដោយសារការភ្លៀងធ្លាក់ច្រើន បានបង្កឲ្យប្រព័ន្ធ ស្ទឹង អូរ ខ្លះ មានសភាពល្អក់កករ ដោយសារតែការបាក់ច្រោះដីពីតំបន់សាងសង់ផ្លូវក្រវាត់ព្រំដែន។
2017-04-01
ប្រជាសហគមន៍ការពារព្រៃឈើ នៅឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ យល់ថា រដូវក្រៅបានចូលមកដល់ ហើយការសម្អាតដីដាំដំណាំផ្សេងៗ ការរុករកឃ្មុំ ក៏កើតមានឡើងដែរ។ សកម្មភាពទាំងនេះ គឺជាមូលហេតុបណ្ដាលឱ្យមានភ្លើងឆេះព្រៃកន្លងមក។
2017-04-01
អ្នកភូមិនៃឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ថាបទល្មើសដាក់បរ ឬរបាំងលបរុញជនដែលប្រើអួនក្រឡាញឹកអូសដោយទូកម៉ាស៊ីនពីរសងខាង និងអូសអួនដោយប្រើកម្លាំងម៉ាស៊ីនធំៗនៅតែបន្តកើតមានច្រើនក្នុងមូលដ្ឋាននេះ ហើយសមត្ថកិច្ចមិនឃើញចុះបង្ក្រាប។